CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

CamboSwap

2025-03-25

1777 View

បន្ទាប់ពីតម្លៃ Bitcoin ធ្លាក់ចុះ ៣ ខែជាប់គ្នា ទិន្នន័យនៅលើខ្សែសង្វាក់ (on-chain) បង្ហាញថា វាអាចនឹងងើបឡើងវិញ។ ទីផ្សារគ្រីបតូកំពុងបង្ហាញសញ្ញាថា liquidity កំពុងថយចុះ ហើយអ្នកវិនិយោគមានភាពប្រុងប្រយ័ត្នជាងមុន។ ស្ថានភាពទីផ្សារបច្ចុប្បន្ន - Bitcoin: សកម្មភាពនៅលើខ្សែសង្វាក់ធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលជាច្រើនខែ ប្រតិបត្តិការតិចជាងមុន និង លុយសកម្ម ថយចុះពី ៥.៩% មក ២.៨% ក្នុង ៣ ខែ ឬធ្លាក់ជាង ៥០%។ - Ethereum: ការផ្គត់ផ្គង់នៅលើ exchange ធ្លាក់ចុះដល់ ៨.៩៧ លាន ETH (ប្រហែល ១៧.៨ ពាន់លានដុល្លារ) ទាបបំផុតក្នុងជិត ១០ ឆ្នាំ ដោយសារមនុស្សយកទៅប្រើក្នុង DeFi និង Staking ។ សញ្ញាវិជ្ជមាន - អ្នករុករករ៉ែ Bitcoin (miners) កាត់បន្ថយការលក់ ដោយចំណែកប្រតិបត្តិការធ្លាក់មក ៤.២៣% (ទាបបំផុតតាំងពីខែវិច្ឆិកា ២០២២) បង្ហាញថាពួកគេកំពុងកាន់កាក់ មិនលក់ចេញ។ - អ្នកកាន់ Bitcoin ធំៗ (whales) ចាប់ផ្តើមទិញបន្ថែម ដោយកើនឡើង ៦២,០០០ BTC ក្នុងខែមីនា សញ្ញានៃការប្រមូលផ្តុំ។ បញ្ហាប្រឈម - លុយចូលទីផ្សារ Future ធ្លាក់ចុះ ៣៥% (ពី ៥៧ ពាន់លានដុល្លារ មក ៣៧ ពាន់លានដុល្លារ) បង្ហាញថាការរំពឹងទុក និងការការពារហានិភ័យតិចជាងមុន។ - Spot ETFs ធ្លាប់ជួយស្ថាប័នរកចំណេញ ប៉ុន្តែពេលនេះកំពុងលក់ចេញ ដាក់សម្ពាធលើតម្លៃទីផ្សារ។ - MVRV របស់ Ethereum (សូចនាករវាស់តម្លៃ) ធ្លាក់មក ០.៨ ដែលជាកម្រិតទាប បង្ហាញថាតម្លៃបច្ចុប្បន្នទាបជាងធម្មតា។ សរុប ទីផ្សារគ្រីបតូកំពុងផ្លាស់ពីភាពក្តៅគគុកទៅស្ងប់ស្ងាត់។ មានសញ្ញាថា Bitcoin និង Ethereum អាចងើបឡើង ប៉ុន្តែ Liquidity តិច និងបញ្ហាសេដ្ឋកិច្ច (macro) នៅតែជាឧបសគ្គ។ អ្នកវិនិយោគគួរតាមដានសកម្មភាពខ្សែសង្វាក់ និងចលនាលុយធំៗបន្ថែម។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

MicroStrategy បានចំណេញពី Bitcoin ច្រើនជាង 6.1 ពាន់លានដុល្លារ

បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូងបានបង្កើត 'អង្កររសជាតិសាច់គោ' ដើម្បីជំនួសសាច់នាពេលអនាគត

គ្រីបតូ

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ថាការផ្ទេរកាក់ Bitcoin ដែលមានតម្លៃជិត 1 ពានលានដុល្លារកាលពីម្សិលមិញគឺក្នុងគោលបំណងប្រើប្រាស់វាឱ្យស្របច្បាប់

គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English