CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

សង្គ្រាមលោកលើកទី 3 ដែលយើងភ័យថាអាចនឹងកើតឡើង ហាក់ដូចជាបានបញ្ចប់ហើយ!

CamboSwap

2025-06-24

1159 View

កាលពីយប់មិញ ខណៈដែលប្រជាជននៅអាស៊ីយើងកំពុងគេង លោក Trump បានប្រកាសពីការបញ្ចប់ជម្លោះដែលធ្វើឲ្យយើងភ័យខ្លាចថាអាចនឹងផ្ទុះទៅជា សង្គ្រាមលោកលើកទី 3។ រឿងរ៉ាវបានចាប់ផ្ដើមកាលពីម៉ោង 12:00am កណ្តាលយប់ នៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិកនៅ Qatar។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមុនពេលបាញ់ អ៊ីរ៉ង់បានប្រាប់ទៅខាងអាមេរិក និង Qatar មុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតឡើង។ ទូរទស្សន៍ជាតិអ៊ីរ៉ង់ថែមទាំងបានផ្សាយផ្ទាល់ទៀតផង ដែលធ្វើឲ្យប្រជាជនមួយចំនួនចេញមកអបអរសាទរតាមដងផ្លូវ។ ការណ៍នេះអាចជាការសម្តែងមួយ ដើម្បីរក្សាមុខមាត់ជាតិ តែក្នុងពេលជាមួយគ្នាក៏មិនចង់ឲ្យមានបញ្ហាធំដុំកើតឡើងដែរ។ មីស៊ីលទាំងអស់ហាក់ដូចជាត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់ Qatar ហើយមានព័ត៌មានថា ការវាយប្រហារតិចតួចលើមូលដ្ឋានទ័ពនៅ Iraq ក៏មិនមានផលប៉ះពាល់អ្វីដែរ។ បន្ទាប់ពីការបាញ់មីស៊ីល ដែនអាកាសនៅតំបន់មជ្ឈិមបូព៌ាជាច្រើនត្រូវបានបិទមិនឲ្យយន្តហោះហោះកាត់។ ប៉ុន្តែត្រឹមតែប្រហែល 10 នាទីក្រោយមក មានដំណឹងថា លោក Trump នឹងមិនមានបំណងបាញ់តបតវិញទេ។ នៅម៉ោង 3:00am លោក Trump បានប្រកាសលើ Truth Social របស់លោកថា ការបាញ់របស់អ៊ីរ៉ង់បានបញ្ចប់ដោយមិនមានផលប៉ះពាល់អ្វីឡើយ។ លោកបានអរគុណអ៊ីរ៉ង់ដែលបានប្រាប់មុន និងទុកពេលឲ្យត្រៀម ដែលជួយសង្គ្រោះជីវិតមនុស្ស។ លោកក៏បានលើកទឹកចិត្តឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់ផ្តើមបញ្ឈប់សង្គ្រាម និងរកសន្តិភាពវិញ។ ពីរម៉ោងក្រោយមក នៅម៉ោង 5:00am លោក Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមបទឈប់បាញ់ក្នុងរយៈពេល 6 ម៉ោងទៀត។ ជាលទ្ធផលភ្លាមៗ តម្លៃប្រេងឆៅបានធ្លាក់ថ្លៃវិញ។ តម្លៃទ្រព្យសម្បត្តិ (Assets) នានាក៏បានកើនឡើងមកវិញ ហើយអ្នកវិនិយោគដែលបានភ្នាល់ថាទីផ្សារនឹងធ្លាក់ចុះ (Short sellers) ជាច្រើនត្រូវបានបង្ខំឲ្យបិទការជួញដូរ (Liquidate) ដោយសារការខាតបង់។ ហេតុការណ៍ទាំងនេះបានបង្ហាញពីការធូរស្រាលមួយកម្រិតលើភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលនាំមកនូវសញ្ញាវិជ្ជមានដល់ទីផ្សារពិភពលោក។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Donald Trump រិះគន់ Ripple រឿងការគាំទ្រហិរញ្ញវត្ថុដល់ Kamala Harris

គ្រីបតូ

ភរិយាលោក Trump ប្រកាសចេញកាក់ឌីជីថល MELANIA ដែលមានតម្លៃទីផ្សារជាង ៦,៤ ពាន់លានដុល្លារ

គ្រីបតូ

អតីតប្រធានបច្ចេកវិទ្យា Coinbase៖ កាក់ Meme គឺជាគម្រោងហានិភ័យខ្ពស់ គួរផ្តោតលើការវិនិយោគរយៈពេលវែង

អន្តរជាតិ

TikTok បានដំណើរការឡើងវិញនូវសេវាកម្មនៅក្នុងសហរដ្ឋអាមេរិក ហើយខណៈលោក Trump គ្រោងនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីរក្សាប្រតិបត្តិការ TikTok

Advertise

Related Article

អន្តរជាតិ

ប្រមុខយោធាមីយ៉ាន់ម៉ាអំពាវនាវរកដំណោះស្រាយនយោបាយ ជាមួយ ក្រុមប្រដាប់អាវុធជនជាតិភាគតិច

camboswap2023-12-05
អន្តរជាតិ

ប្រទេសចិនគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ប្រឆាំងការលាងលុយកខ្វក់របស់ខ្លួន និងបង្កើតភ្នាក់ងារត្រួតពិនិត្យ និងវិភាគប្រឆាំងការលាងលុយ

Camboswap - ខេមបូស្វេប2024-04-24
អន្តរជាតិ

សិង្ហបុរី​បាត់បង់​ប្រាក់ ៣៣៥ លាន​ដុល្លារ​អាមេរិក​ដោយសារ​អំពើ​ឆបោកនិង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ឆមាស​ទី 1 ឆ្នាំ 2025

Camboswap - ខេមបូស្វេប2025-09-07
អន្តរជាតិ

បេក្ខជន​អភិបាលក្រុង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ទីក្រុង​ម៉ិកស៊ិក (Mexican)​ ​ក្នុងថ្ងៃតែមួយ

camboswap2024-02-28

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English