CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ក្រុមហ៊ុន Upexi ដែលធ្លាប់បានទិញ SOL $100 លានដុល្លារ តែតម្លៃភាគហ៊ុនធ្លាក់ជាង 60% កាលពីយប់មិញ! តើមានអ្វីកើតឡើង?

CamboSwap

2025-06-25

415 View

កាលពីយប់មិញ (ថ្ងៃទី 24 ខែមិថុនា ម៉ោងនៅខាងអាមេរិក) តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Upexi (UPXI) បានធ្លាក់ចុះយ៉ាងគំហុកជិត 60% បន្ទាប់ពីបើកទីផ្សារ។ ការធ្លាក់ចុះនេះកើតឡើងក្រោយពេលដែលក្រុមហ៊ុនទើបតែបានទិញ Solana (SOL) ជិត $100 លានដុល្លារ។ តើអ្វីជាមូលហេតុ?

មូលហេតុធ្លាក់ថ្លៃ៖ ការលក់ភាគហ៊ុនច្រើនពេក យោងតាមឯកសារក្រុមហ៊ុន Upexi បានបង្ហាញថា អ្នកទិញភាគហ៊ុនមួយចំនួនធំចង់លក់ភាគហ៊ុនរបស់ពួកគេ។ របាយការណ៍នេះបានបង្កជាសម្ពាធលក់យ៉ាងខ្លាំងនៅពេលបើកទីផ្សារ ដែលធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះភ្លាមៗ។ យុទ្ធសាស្ត្រ Solana របស់ Upexi Upexi ហៅខ្លួនឯងថាជា "ក្រុមហ៊ុនរតនាគារគ្រីបតូ"។ ពួកគេបានប្រមូលលុយ $100 លានដុល្លារ ហើយយកទៅទិញ Solana (SOL)។ ក្រុមហ៊ុនរំពឹងថា SOL នឹងឡើងថ្លៃ ហើយពួកគេនឹងចំណេញពីការ Staking (ប្រហែល 7%-9%)។ ទោះជាអ្នកគ្រប់គ្រងក្រុមហ៊ុននៅតែមានទំនុកចិត្តលើយុទ្ធសាស្ត្រនេះក៏ដោយ ទីផ្សារហាក់មិនសូវជឿជាក់នោះទេ។ ហានិភ័យនៃការកាន់កាប់ Crypto ដោយក្រុមហ៊ុន ករណី Upexi នេះបានធ្វើឲ្យគេពិនិត្យឡើងវិញនូវហានិភ័យធំៗ 4 យ៉ាងសម្រាប់ក្រុមហ៊ុនដែលកាន់កាប់ Crypto៖ 1, តម្លៃ Crypto ប្រែប្រួលខ្លាំង៖ អាចឡើងចុះលឿន។ 2, តម្លៃភាគហ៊ុនក្រុមហ៊ុន និងតម្លៃ Crypto មិនស៊ីគ្នា៖ ទោះ Crypto ឡើង ក៏ភាគហ៊ុនមិនប្រាកដថាឡើងតាមដែរ។ 3,​ ការលក់ភាគហ៊ុនបន្ថែម៖ អាចធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ 4, ច្បាប់មិនទាន់ច្បាស់លាស់៖ បទប្បញ្ញត្តិ និងគណនេយ្យសម្រាប់ Crypto នៅតែមិនច្បាស់។ អ្នកជំនាញថា បើទីផ្សារបាត់បង់ទំនុកចិត្តលើវិធីសាស្ត្រហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តម្លៃភាគហ៊ុនអាចធ្លាក់យ៉ាងលឿន ទោះបីជា Crypto ផ្សេងទៀតដូចជា Bitcoin ETF កំពុងមានការចាប់អារម្មណ៍ក៏ដោយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

តើតម្លៃ Bitcoin នឹងមានការកើនឡើង ឬបន្តធ្លាក់ចុះ ? ហើយកត្តអ្វីដែលធ្វើឱ្យ Bitcoin ធ្លាក់ចុះ?

វិនិយោគ

ទីផ្សារអាចមានការ​ប្រែប្រួល! ធនាគារកណ្តាលអាមេរិកនឹងប្រកាសការសម្រេចចិត្តអត្រាការប្រាក់ នៅខែមីនារបស់ខ្លួននៅយប់នេះ

គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

គ្រីបតូ

AltLayer បានប្រកាសពីការចាប់ផ្តើម Token Staking

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English