CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

នៅពីក្រោយ​ការ​កើនឡើង​យ៉ាង​គំហុក​របស់ $PENGU, តើ​សត្វ​ភេនឃ្វីន​តូច​នេះ​នឹង​ក្លាយជា "Face of Finance" មែន​ទេ?

CamboSwap

2025-07-14

114 View

BlockBeats រាយការណ៍ថា NFT បាន​ត្រឡប់​មក​ក្នុង ការចាប់អារម្មណ៍ របស់​មនុស្ស​វិញ​ហើយ។ តម្លៃមូលដ្ឋាន (Floor Price) របស់ Pudgy Penguins NFT បាន​កើនឡើង​ជិត 35% ក្នុង​មួយ​សប្តាហ៍ ដោយ​ឈាន​ដល់ 12.75 ETH ដែល​មាន​តម្លៃ​ប្រហែល $38,000 ដុល្លារ។ រីឯ តម្លៃ $PENGU (token) បាន​កើនឡើង​ជិត 10 ដង ពី​ចំណុច​ទាបបំផុត ដោយ​ តម្លៃទីផ្សារ (Market Cap) លើស $1.8 ពាន់លានដុល្លារ ។ ភាពរស់រវើក បែបនេះ​មិន​បាន​លេចឡើង​ក្នុង វិស័យ NFT អស់​រយៈពេល​ជាយូរ​មក​ហើយ។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ការងើបឡើងវិញ នៃ​តម្លៃ​លើក​នេះ មិនមែន​ដោយសារ និទានកថា (Narrative) ក្តៅគគុក​ណាមួយ​នោះ​ទេ ហើយក៏​មិនមែន​ដោយសារ ការអំពាវនាវ ជា​សមូហភាព​ពី KOLs ដែរ។ ចំណុចចាប់ផ្តើម ពិតប្រាកដ គឺ​ជា "យុទ្ធនាការផ្លាស់ប្តូររូបភាព Profile" ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​ខ្លាំង​ពេក។ នៅ​ថ្ងៃ​នោះ ក្រុមហ៊ុន Crypto ធំៗ​ជាច្រើន​បាន​ប្តូរ​រូបភាព Profile របស់​ពួកគេ​ទៅជា​រូប​ ភេនឃ្វីន ។ នៅ​ថ្ងៃទី 12 ខែកក្កដា Coinbase បាន​ប្តូរ​រូបភាព Profile X របស់​ខ្លួន​ទៅជា​រូប​ភេនឃ្វីន​ធាត់ ដោយ​មាន​ចំណងជើង​ថា "New PFP, who dis" (រូបភាព Profile ថ្មី, នរណា​នេះ?)។ ភ្លាមៗ​នោះ OpenSea, MoonPay, Polkadot, EigenLayer, OKX និង​គម្រោង crypto ផ្សេងទៀត​ជាច្រើន​បាន​ប្តូរ​ទៅ​ជា​រូបភាព Profile ក្នុង​ប្រធានបទ Pudgy Penguins ដូច​ជា​បាន​ហាត់​សម​ជាមុន​អ៊ីចឹង។ បន្ទាប់ពី​សកម្មភាព​ផ្លាស់ប្តូរ​រូបភាព Profile ជា​បន្តបន្ទាប់​នេះ តម្លៃមូលដ្ឋាន NFT បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​បរិមាណ​ជួញដូរ $PENGU ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ភ្លាមៗ។

ការរំពឹងទុក អំពី កិច្ចសហប្រតិបត្តិការ ដែល​អាច​នឹង​កើតមាន​ក៏​កើនឡើង​យ៉ាង​ឆាប់រហ័ស។ នៅ​ចំ​កំពូល​នៃ រលកផ្លាស់ប្តូររូបភាព Profile នេះ សមាជិកស្នូលសហគមន៍ភេនឃ្វីន @broskisol បាន​ថ្លែង​ថា៖ "ខ្ញុំ​លឺ​ថា Pudgy Penguins នឹង​ប្រកាស​ពី កិច្ចសហប្រតិបត្តិការ ដ៏​ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ Web3 ក្នុង​ពេល​ឆាប់ៗ​នេះ។" តាមពិត នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល Pudgy Penguins ធ្វើ​ឱ្យ គម្រោងល្បីៗ ជាច្រើន​ក្នុង ឧស្សាហកម្ម នេះ​គាំទ្រ​វា។

កាលពី​ថ្ងៃទី 26 ខែមេសា ឆ្នាំ​នេះ ដែល​ជា ទិវាភេនឃ្វីនពិភពលោក គណនី​ផ្លូវការ Pudgy Penguins បាន​បង្ហោះ​ផ្ទាំង​រូបភាព​រំលឹក​មួយ។ បន្ទាប់មក MetaMask, Uniswap, Magic Eden, MoonPay, Phantom, Binance.US, Gemini និង ស្ថាប័ន Web3 ផ្សេងទៀត​ជាច្រើន​បាន​ចូលរួម​យ៉ាង​ស៊ីសង្វាក់​គ្នា ដែល​បាន​បង្ក​ឱ្យ​មាន ការពិភាក្សា យ៉ាង​ធំធេង។ ឥរិយាបទ ជា​សមូហភាព​នេះ​ហាក់បីដូចជា​មិនមែន​ជា ការសប្បាយរីករាយ បែប Meme សុទ្ធសាធ​នោះ​ទេ ប៉ុន្តែ​វា​ជា "ការបង្ហាញជំហរ" មួយ៖ Pudgy Penguins បាន​ក្លាយជា​ផ្នែក​មួយ​នៃ ការឯកភាពគ្នា ក្នុង ឧស្សាហកម្ម ទៅ​ហើយ។ នៅ​ពីក្រោយ ការបង្ហាញខ្លួន ជា​សមូហភាព​នេះ តាមពិត​គឺ​ជា បណ្តាញធនធាន ដែល Pudgy Penguins បាន​កសាង​អស់​ជាច្រើន​ឆ្នាំ​ក្នុង ឧស្សាហកម្ម នេះ។ ម្ចាស់ Pudgy Penguins NFT គឺ​មាន​នៅ​ទូទាំង គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ (Major Infrastructure Projects) បណ្តាញ ecosystem public chains ស្ថាប័នវិនិយោគ ដែល​រាលដាល​ដល់​គ្រប់​ជ្រុងជ្រោយ​នៃ Web3 ។ ដូចជា Dymension, Omni Network, LayerZero, ZkSync ជាដើម​ថែមទាំង​បាន​ផ្តល់ token airdrop ដល់ ម្ចាស់ Pudgy Penguins NFT Holders ទៀត​ផង។ អ្វី​ដែល Pudgy Penguins ចង់​ធ្វើ មិនមែន​ត្រឹមតែ​ការ​ជំរុញ​តម្លៃ NFT ឬ token នោះ​ទេ។ ពួកគេ​មាន មហិច្ឆតា ធំ​ជាង​នេះ ពួកគេ​កំពុង​ប្រជែង​គ្នា​ដើម្បី​កំណត់ ទីតាំងកម្រិតខ្ពស់ ជាង​នេះ ៖ តើ​នរណា​អាច​ក្លាយជា​អ្នក​តំណាង ទិដ្ឋភាព នៃ និទានកថាហិរញ្ញវត្ថុជំនាន់ថ្មី ។ ប្រហែល​ជា​នៅពេល​អនាគត Pudgy Penguins មិនមែន​ត្រឹមតែ Face of Crypto នោះ​ទេ តែ​ក៏​ជា Face of Finance ផង​ដែរ។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

តើ CBDC (រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល) នឹងគំរាមកំហែង Bitcoin ដែរឬទេ?

បច្ចេកវិទ្យា

Solana បានបង្កើតកម្មវិធីជំនួយ (Plugin) ដើម្បីធ្វើអន្តរកម្មជាមួយ ChatGPT

បច្ចេកវិទ្យា

Google ទើបតែសម្លាប់ Bard ហើយជំនួសវាដោយ Gemini ដែលជា​​​ AI ជំនាន់ថ្មី​

គ្រីបតូ

Gulf Binance ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិករទ្រព្យសកម្មឌីជីថលនៅក្នុងប្រទេសថៃ

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

ស្ថាបនិក Ethereum លោក Vitalik Buterin ឆ្លើយតបទៅនឹង "Solana កាន់តែខ្លាំងឡើង ហើយមនុស្សជាច្រើនជឿថាវាបានក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ Ethereum"

Camboswap - ខេមបូស្វេប2024-11-16
គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

Travala.com បន្ថែមរូបិយប័ណ្ណគ្រីបតូ STX ជាមធ្យោបាយទូទាត់ថ្មី

Camboswap - ខេមបូស្វេប2025-01-09

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English