ប្រធានផ្នែក InfoSec របស់ SlowMist៖ ក្រុម Hacker APT37 លាក់ Malware ក្នុងរូបភាព JPEG ដើម្បីវាយប្រហារ!
CamboSwap
2025-08-04
1443 View

ថ្ងៃទី 4 ខែសីហា ម៉ោង លោក 23pds ដែលជា ប្រធានផ្នែក InfoSec (Chief Information Security Officer) របស់ក្រុមហ៊ុន SlowMist បានបង្ហោះសារលើ X (ពីមុន Twitter) ដោយបញ្ជាក់ថា ក្រុម Hacker APT37 កំពុងលាក់ Malware នៅក្នុង ឯកសាររូបភាព JPEG ដើម្បីធ្វើការវាយប្រហារ។ Malware នេះប្រើប្រាស់ វិធីសាស្ត្រ "two-stage encrypted shellcode injection" ដើម្បីរារាំង ការវិភាគ ។ អ្នកវាយប្រហារ ប្រើប្រាស់ ឯកសារ shortcut ដែលមាន .lnk extension ហើយបង្កប់ Command (ពាក្យបញ្ជា) Cmd ឬ PowerShell នៅក្នុងនោះ ដើម្បីអនុវត្ត ការវាយប្រហារ ។







