CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ឪពុកម្តាយ នៅ​ចិន​ប្រកាស ផ្តល់​រង្វាន់​ផ្ទះ​មួយ​ខ្នង ដើម្បី​ស្វែងរក កូន​ដែល​ត្រូវ​បានគេចាប់យកទៅអស់រយៈពេល 26 ឆ្នាំ!

CamboSwap

2025-08-19

165 View

ប្រភព: udn.com

នៅ​ប្រទេស​ចិន ឪពុកម្តាយ ជាច្រើន​នៅតែ​បន្ត ស្វែងរក​កូន ដែល​ត្រូវ​បាន ចាប់​ជំរិត អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ បច្ចុប្បន្ន ឪពុកម្តាយ មួយគូ​បាន​ប្រកាស​ផ្តល់ រង្វាន់​ជា​ផ្ទះ មួយ​ខ្នង​ក្នុង ទីក្រុង Shanghai ដើម្បី​ជា តម្លៃ​ថ្នូរ សម្រាប់ ព័ត៌មាន​ដែល​អាច​នាំ​ឱ្យ​ពួកគេ​រក​ឃើញ​កូនប្រុស ដែល​ត្រូវ​បាន ចាប់​ជំរិត អស់​រយៈពេល 26 ឆ្នាំ មកហើយ។

យោងតាម Dahe News បានឱ្យដឹង​ថា​នៅ​ថ្ងៃទី 26 ខែសីហា ឆ្នាំ 1999 លោកស្រី Tang Weihua បាន បាត់​បង់​កូនប្រុស អាយុ 4 ឆ្នាំ ឈ្មោះ Wang Lei ក្នុង​ហាង​របស់​ខ្លួន​នៅ ទីក្រុង Shanghai។ កុមារ​រងគ្រោះ​ត្រូវ​បាន ចាប់ពង្រត់ ដោយ បុគ្គលិក របស់​ហាង​ឈ្មោះ Lu ដែល​ត្រូវ​បាន ចាប់ខ្លួន មួយ​ខែ​ក្រោយមក​នៅ ទីក្រុង Liuzhou ខេត្ត Guangxi ប៉ុន្តែ Wang Lei នៅតែ បាត់​ខ្លួន។ ទោះបីជា Lu ត្រូវ​បាន កាត់ទោស​ដាក់​ពន្ធនាគារ អស់​មួយ​ជីវិត​ពីបទ ចាប់​ជំរិត ប៉ុន្តែ​ត្រូវ​បាន ដោះលែង នៅ​ខែវិច្ឆិកា ឆ្នាំ 2022 បន្ទាប់ពី​ទទួល​បាន ការ​កាត់បន្ថយ​ទោស ។ អស់រយៈពេល 26 ឆ្នាំ មកនេះ លោកស្រី Tang Weihua បាន​លះបង់​ស្ទើរតែ​មួយ​ជីវិត​របស់​ខ្លួន​ក្នុង ការ​ស្វែងរក​កូន ដោយ ធ្វើដំណើរ ទៅ​មក​រវាង Guangxi និង Shanghai ជាច្រើន​ដង។ ការ​ប្រកាស​ផ្តល់​រង្វាន់ ជា ផ្ទះ ត្រូវ​បាន គ្រួសារ​ទាំងមូល​គាំទ្រ ដោយ​លោកស្រី Tang Weihua បាន​និយាយ​ថា​ផ្ទះ​នេះ​គឺជា កេរ្តិ៍ដំណែល របស់ ជីតា កុមារ​រងគ្រោះ ដែល មាន​បំណង​ប្រាថ្នា ចង់​ឱ្យ​ចៅ​បាន ត្រឡប់​មក​ផ្ទះ។ ទោះបីជា ព័ត៌មាន ដែល​បាន​ទទួល​ពី​ប្រភព​ផ្សេងៗ​មិន​ទាន់​បាន​ជោគជ័យ​ក៏ដោយ ក៏ លោកស្រី នៅតែ បន្ត​ស្វែងរក និង​មិន​បោះបង់​ចោល​ឡើយ។

ប្រភព: udn.com

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

QCP Capital ព្យាករណ៍ថា Bitcoin នឹងប្រែប្រួលក្នុងចន្លោះពី 61,000 ទៅ 70,000 ដុល្លារក្នុងត្រីមាសទី៤

គ្រីបតូ

ទីផ្សារគ្រីបតូឡើងថ្លៃខ្លាំង ក្រោយលោក Powell បង្ហើបពីលទ្ធភាពកាត់បន្ថយអត្រាការប្រាក់

គ្រីបតូ

ស្ថាបនិក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន ប្រឈមនឹងការជាប់ពន្ធនាគារ ២០ ឆ្នាំ និង TON បានធ្លាក់ថ្លៃ 17%

គ្រីបតូ

Gate.io ក្លាយជាអ្នកឧបត្ថម្ភដៃអាវផ្លូវការរបស់ក្លឹប Inter Milan

Advertise

Related Article

ព័ត៌មានទូទៅ

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

camboswap2024-01-31
ព័ត៌មានទូទៅ

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាម នៅខណ្ឌសែនសុខ

camboswap2023-12-05
ព័ត៌មានទូទៅ

ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

camboswap2024-02-16
ព័ត៌មានទូទៅ

មក​ស្គាល់​​ពី​ ប្រទេស​ដែល​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English