CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin ធ្លាក់​ក្រោម $113,000 ដុល្លារ​អាមេរិក ខណៈ​ភាគហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​អាមេរិក​ដាំ​ក្បាល​ចុះ

CamboSwap

2025-08-20

401 View

ថ្ងៃ​ទី 20 ខែ​សីហា ឆ្នាំ 2025 បាន​ឱ្យ​ដឹង​ថា ទីផ្សារ​រូបិយប័ណ្ណ​គ្រីបតូ​បាន​ទទួល​រង​នូវ​សម្ពាធ​ធ្លាក់​ចុះ​ជាថ្មី បន្ទាប់​ពី​ភាគហ៊ុន​បច្ចេកវិទ្យា​នៅ Wall Street ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​យប់​មិញ។ តម្លៃ Bitcoin ធ្លាក់​ដល់​ក្រោម $113,000 ដុល្លារ​អាមេរិក​នៅ​ម៉ោង​ប្រហែល 7:45 ព្រឹក ខណៈ​តម្លៃ Ethereum ក៏​បាន​ចុះ​មក​ជិត $4,000 ដុល្លារ​អាមេរិក​ផង​ដែរ។ ការ​ធ្លាក់​ចុះ​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​នៅ​អាមេរិក​មាន​ការ​លក់​ចេញ​យ៉ាង​ច្រើន​ ជាពិសេស​ទៅលើ​ភាគហ៊ុន​បច្ចេកវិទ្យា និង​បន្ទះ​ឈីប​ធំៗ។ ភាគហ៊ុន NVIDIA ធ្លាក់ 3.5% ខណៈ AMD និង Broadcom ធ្លាក់ 5.44% និង 3.55%។ ភាគហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូចជា Tesla និង Meta ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សន្ទស្សន៍ Dow Jones Industrial Average បាន​កើន​ឡើង​បន្តិចបន្តួច 0.02% ។ ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​នេះ​កើត​ឡើង​មុន​ពេល​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​កណ្តាល​ទូទាំង​ពិភពលោក (Jackson Hole Symposium) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី 21 ដល់​ទី 23 ខែ​សីហា។ ទីផ្សារ​កំពុង​រង់ចាំ​ការ​ថ្លែង​សុន្ទរកថា​របស់​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក (Fed) លោក Jerome Powell ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​បញ្ជាក់​ពី​ការ​បន្ត​កាត់​បន្ថយ​អត្រា​ការ​ប្រាក់។ ការ​ថ្លែង​របស់​លោក​អាច​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ទីផ្សារ​ភាគហ៊ុន និង​គ្រីបតូ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

CZ បានសរសេរសំបុត្រផ្ទាល់ខ្លួនដល់អ្នកប្រើប្រាស់សម្រាប់ខួប 6 ឆ្នាំនៃ Binance

គ្រីបតូ

ស្ថាប័ន Wall Street ជាច្រើនមានការចាប់អារម្មណ៍ទៅលើ "FTX 2.0"

គ្រីបតូ

តើ BRC-20 ជាអ្វី?

គ្រីបតូ

Fear & Greed Index របស់ Bitcoin ថ្ងៃនេះ

Advertise

Related Article

គ្រីបតូ

ធនាគារ Kasikorn (K-Bank) របស់ប្រទេសថៃ បានទិញភាគហ៊ុនរបស់ Satang Crypto Exchange ក្នុងតម្លៃ 103 លានដុល្លារ

camboswap2023-10-30
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13
គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English