ទីផ្សារគ្រីបតូត្រៀមនឹងមានការកើនឡើងដោយសារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ 96.6% នៅខែកញ្ញានេះ!
CamboSwap
2025-09-04
1132 View

យោងតាមទិន្នន័យពី CME "Fed Watch" នៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2025 បានឱ្យដឹងថា ទីផ្សារបានព្យាករណ៍ថាធនាគារកណ្តាលអាមេរិក (Fed) មានឱកាសរហូតដល់ 96.6% ក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 basis points (0.25%) នៅក្នុងកិច្ចប្រជុំខែកញ្ញានេះ។ ផ្ទុយទៅវិញ ឱកាសនៃការរក្សាអត្រាការប្រាក់បច្ចុប្បន្នគឺមានត្រឹមតែ 3.4% ប៉ុណ្ណោះ។ ការកាត់បន្ថយអត្រាការប្រាក់អាចជំរុញឱ្យមានលំហូរសាច់ប្រាក់កាន់តែច្រើនចូលក្នុងទីផ្សារហិរញ្ញវត្ថុដូចជាភាគហ៊ុន និងរូបិយប័ណ្ណគ្រីបតូ ដែលអាចជួយជំរុញតម្លៃឱ្យកើនឡើង។ 💸







