CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ទិន្នន័យ GDP និង PCE អាមេរិក​ចេញ​ហើយដែលធ្វើឱ្យ Bitcoin ធ្លាក់​ក្រោម $110K

CamboSwap

2025-09-26

2111 View

យោង​តាម​ការិយាល័យ​វិភាគ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក (BEA) បាន​ប្រកាស​ទិន្នន័យ​សេដ្ឋកិច្ច​ត្រីមាស​ទី 2 របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី 25 ខែ​កញ្ញា ឆ្នាំ 2025។ ទិន្នន័យ​សំខាន់ៗ​ទាំងនេះ​បាន​បង្ក​ឱ្យ​មាន​ភាព​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​គ្រីបតូ៖ 1. ទិន្នន័យ​សំខាន់ៗ​ដែល​បាន​ប្រកាស៖ • កំណើន GDP ត្រីមាស​ទី 2: ឡើង​ដល់ 3.8% ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍ (3.3%)។ នេះ​ជា​កំណើន​លឿន​បំផុត​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​អាមេរិក​នៅតែ​រឹងមាំ។ • សន្ទស្សន៍ PCE សំខាន់ (Core PCE) ត្រីមាស​ទី 2: ឡើង​ដល់ 2.6% ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍ (2.5%)។ ទិន្នន័យ​នេះ​បញ្ជាក់​ថា​អតិផរណា​នៅតែ​បន្ត​មាន​សម្ពាធ។ • អ្នក​ស្នើសុំ​ប្រាក់​ជំនួយ​អ្នក​គ្មាន​ការងារ​ធ្វើ: មាន 218,000 នាក់ ដែល​ទាប​ជាង​ការ​រំពឹង​ទុក (235,000 នាក់)។ 2. ផលប៉ះពាល់​លើ​ទីផ្សារ​គ្រីបតូ៖ • ភ្លាមៗ​បន្ទាប់ពី​ទិន្នន័យ​ចេញ​ផ្សាយ តម្លៃ Bitcoin បាន​ធ្លាក់​ចុះ​ដល់ $110,850 ដុល្លារ​អាមេរិក ខណៈ Ethereum បាន​ធ្លាក់​ដល់ $3,924 ដុល្លារ​អាមេរិក។ នៅ​ពេល​សរសេរ​រអត្ថបទ​នេះ តម្លៃ BTC បាន​ងើប​ឡើង​ដល់ $111,636 ដុល្លារ​អាមេរិក ហើយ ETH បាន​ឡើង​វិញ​ដល់ $4,000 ដុល្លារ​អាមេរិក ប៉ុន្តែ ETH នៅតែ​បន្ត​ធ្លាក់​ចុះ 4% ក្នុង​រយៈពេល 24 ម៉ោង។ 3. ការ​រំពឹង​ទុក​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់: ទិន្នន័យ​ដែល​ចេញ​មក​បាន​ធ្វើ​ឱ្យ​ការ​រំពឹង​ទុក​របស់​ទីផ្សារ​ថា Fed នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ 0.25% នៅ​ខែ​តុលា​បាន​ធ្លាក់​ចុះ​ពី 91.9% មក​ត្រឹម 83.4%។ ការ​ធ្លាក់​ចុះ​នៃ​ការ​រំពឹង​ទុក​នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​អាមេរិក​បង្ហាញ​ភាព​រឹងមាំ​ជាង​មុន ទោះបីជា​ទីផ្សារ​ការងារ​មាន​សញ្ញា​ទន់ខ្សោយ​ខ្លះ​ក៏ដោយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់កូរ៉េខាងត្បូង SK Telecom បានចាប់ដៃគូជាមួយ CryptoQuant ដើម្បីបើកដំណើរការកាបូបលុយគ្រីបតូ

បច្ចេកវិទ្យា

Sui ក្លាយជាដៃគូ Blockchain ផ្លូវការរបស់ F1 Oracle Red Bull Racing

បច្ចេកវិទ្យា

ប្រទេសចិនបានចេញផ្សាយស្តង់ដារនៃប្លុកឆេនជាតិ

អន្តរជាតិ

សេតវិមានសហរដ្ឋអាមេរិកបានបង្ហើបថា ខ្លួនអស់លិទ្ធភាពក្នុងការជួយអ៊ុយក្រែន

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English