CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

លោក Donald Trump ជំរុញការបើកផ្លូវឱ្យមូលនិធិសោធនិវត្តន៍ 12 ទ្រីលានដុល្លារ អាចទិញរូបិយប័ណ្ណឌីជីថល

CamboSwap

2026-03-26

401 View

ថ្ងៃទី 26 ខែមីនា ឆ្នាំ 2026 – រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានឈានដល់ដំណាក់កាលចុងក្រោយនៃវិធានការរដ្ឋបាល ដើម្បីអនុញ្ញាតឱ្យគណនីសោធនិវត្តន៍ 401(k) របស់ពលរដ្ឋអាមេរិក អាចវិនិយោគលើរូបិយប័ណ្ណឌីជីថល និងទ្រព្យសកម្មផ្សេងៗទៀតបានជាផ្លូវការ។ ចំណុចសំខាន់ៗនៃគោលនយោបាយថ្មីនេះរួមមាន៖ • ការឆ្លងកាត់ការពិនិត្យពីសេតវិមាន៖ ក្រសួងការងារសហរដ្ឋអាមេរិក បានបញ្ចូនសំណើកែសម្រួលច្បាប់វិនិយោគ ហើយត្រូវបានសេតវិមាន (OIRA) ពិនិត្យចប់សព្វគ្រប់ ដែលជាជំហានចុងក្រោយមុននឹងប្រកាសប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ • លោក Donald Trump ជំរុញការបើកផ្លូវឱ្យមូលនិធិសោធនិវត្តន៍ 12 ទ្រីលានដុល្លារ អាចទិញរូបិយប័ណ្ណឌីជីថលទំហំសាច់ប្រាក់មហិមា៖ បច្ចុប្បន្ន មូលនិធិសោធនិវត្តន៍ 401(k) មានទំហំសរុបជាង 12 ទ្រីលានដុល្លារ។ ប្រសិនបើច្បាប់ថ្មីនេះចូលជាធរមាន វានឹងបើកឱកាសឱ្យសាច់ប្រាក់រាប់រយពាន់លានដុល្លារ ហូរចូលទៅក្នុងទីផ្សារ Bitcoin និងទ្រព្យសកម្មឌីជីថលផ្សេងទៀត។ • គោលបំណងនៃកំណែទម្រង់៖ វិធានការនេះធ្វើឡើងតាមបទបញ្ជាប្រតិបត្តិរបស់លោក Trump កាលពីខែសីហា ឆ្នាំ 2025 ដើម្បីកាត់បន្ថយរបាំងច្បាប់ដែលធ្លាប់រឹតត្បិតការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ (Alternative Assets)។ • ការរំពឹងទុក និងការព្រួយបារម្ភ៖ ទោះបីជាអ្នកជំនាញរំពឹងថា វានឹងក្លាយជាកម្លាំងរុញច្រានតម្លៃ Bitcoin យ៉ាងខ្លាំងក៏ដោយ ក៏មានការរិះគន់ពីភាគីពាក់ព័ន្ធមួយចំនួន អំពីហានិភ័យនៃការបាត់បង់ប្រាក់សោធនិវត្តន៍របស់កម្មករ ដោយសារភាពប្រែប្រួលនៃតម្លៃទីផ្សារគ្រីបតូ។ តាមការគ្រោងទុក វិធានការនេះនឹងត្រូវដាក់ឱ្យសាធារណជនបញ្ចេញមតិក្នុងរយៈពេល 60 ទៅ 90 ថ្ងៃខាងមុខ ហើយរំពឹងថានឹងចូលជាធរមានពេញលេញនៅពាក់កណ្តាលទីពីរនៃឆ្នាំ 2026។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ប្រទេសចិនបានចេញផ្សាយស្តង់ដារនៃប្លុកឆេនជាតិ

អន្តរជាតិ

សេតវិមានសហរដ្ឋអាមេរិកបានបង្ហើបថា ខ្លួនអស់លិទ្ធភាពក្នុងការជួយអ៊ុយក្រែន

វិនិយោគ

ការស្ទង់មតិលើមនុស្ស 10,000 នាក់៖ 84% នៃវិនិយោគិនជឿថា Bitcoin នឹងឈានដល់ $69,000 យ៉ាងឆាប់រហ័សបន្ទាប់ពី Bitcoin Halving ហើយ 70% នៃអ្នកវិនិយោគគ្រោងនឹង DCA បន្ថែម

សុខភាព

អ្នកចិត្តសាស្រ្តថា ឪពុកម្តាយកុំរំលងរឿង ៥នេះ បើមិនចង់ឱ្យកូនក្រិនគំនិត និង ខ្សោយផ្លូវចិត្ត

Advertise

Related Article

គ្រីបតូ

តើ BRC-20 ជាអ្វី?

camboswap2023-12-19
គ្រីបតូ

ធនាគារ Kasikorn (K-Bank) របស់ប្រទេសថៃ បានទិញភាគហ៊ុនរបស់ Satang Crypto Exchange ក្នុងតម្លៃ 103 លានដុល្លារ

camboswap2023-10-30
គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English