CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Drift Protocol ត្រូវបាន Hacker លួចអស់ 285 លានដុល្លារ ក្នុងករណីបែកធ្លាយ Admin Key!

CamboSwap

2026-04-02

437 View

ថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 ដែលមនុស្សទូទៅចាត់ទុកជាថ្ងៃកំប្លែង (April Fool's Day) បានក្លាយជាថ្ងៃមហន្តរាយសម្រាប់វេទិកាជួញដូរដ៏ធំនៅលើបណ្ដាញ Solana គឺ Drift Protocol។ ទ្រព្យសម្បត្តិប្រមាណ 285 លានដុល្លារ ត្រូវបាន ផ្ទេរ ចេញពីកាបូបមេ (Vault) ក្នុងរយៈពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ ក្នុង ករណី លួចយកទ្រព្យសម្បត្តិឌីជីថលដ៏ធំបំផុតមួយដោយ Hacker។ តើមានរឿងអ្វីកើតឡើងខ្លះពីក្រោយខ្នងនៃ ករណី នេះ? នេះគឺជាការសង្ខេប និងការវិភាគរបស់ខ្ញុំ (Admin)៖ 1. ការវាយប្រហារចំចំណុចស្លាប់៖ ករណីធ្លាយសោរអ្នកគ្រប់គ្រង (Admin Key) 🔑💥 • មិនមែនកំហុសកូដ: ខុសពីការលួចដទៃទៀតដែលប្រើបច្ចេកទេសស្មុគស្មាញលើ Smart Contract ប៉ុន្តែ ករណី វាយប្រហារលើ Drift លើកនេះ គឺបណ្ដាលមកពីការធ្លាយ "សោរអ្នកគ្រប់គ្រង" (Admin Key)។ នេះមានន័យថា Hacker គ្រាន់តែយកសោរទៅចាក់បើកទ្វារកាបូបមេ ហើយ ផ្ទេរ លុយចេញតាមចិត្តតែម្ដង។ • សកម្មភាពរបស់ Hacker: ពួកគេបានរៀបចំផែនការយ៉ាងហ្មត់ចត់ ដោយបានផ្ញើលុយតិចតួចបំផុតដើម្បីស្ទាបស្ទង់ទ្វារកាលពី 1 សប្តាហ៍មុន។ នៅពេលដឹងថា "សោរ" ដើរហើយ Hacker ក៏ចាប់ផ្ដើម ផ្ទេរ ទ្រព្យសម្បត្តិដូចជា JLP, USDC, WSOL និងកាក់ផ្សេងៗទៀតចេញពីវេទិកាភ្លាមៗ។ 2. មហិច្ឆតាដែលដួលរលំ និងករណីធ្លាក់ចុះនៃតម្លៃកាក់ 📉💔 • ក្តីស្រមៃដែលបាត់បង់: សហស្ថាបនិក Drift កញ្ញា Cindy Leow ធ្លាប់មានគោលដៅចង់បង្កើត Drift ឱ្យទៅជា "Crypto Robinhood" ដែលផ្ដល់បទពិសោធន៍ជួញដូរដោយអ្នកប្រើប្រាស់គ្រប់គ្រងលុយខ្លួនឯង (Non-custodial)។ ប៉ុន្តែ ករណី ដែលមាន "សោរមេ" មួយដែលអាចបញ្ជាលុយទាំងអស់បាន បង្ហាញថាវានៅមានលក្ខណៈមជ្ឈការ (Centralized) នៅឡើយ។ • តម្លៃកាក់ដាំក្បាលចុះ: ក្រោយ ករណី ដែល Hacker លួចនេះផ្ទុះឡើង កាក់ DRIFT បានធ្លាក់ចុះជាង 28% ភ្លាមៗ ហើយបើធៀបនឹងតម្លៃខ្ពស់បំផុតកាលពីមុន វាបានធ្លាក់ចុះដល់ទៅ 98% បាត់ទៅហើយ។ បច្ចុប្បន្ន កាបូប Phantom បានដាក់សញ្ញាព្រមានដល់អ្នកប្រើប្រាស់ដែលព្យាយាមចូលទៅកាន់វេទិកានេះ។ 3. មេរៀនដ៏ឈឺចាប់សម្រាប់វិស័យ DeFi ទាំងមូល 📊⚠️ • ហានិភ័យពីមនុស្ស: ករណី នេះបានបង្ហាញថា ទោះបីជាបច្ចេកវិទ្យាខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែចាញ់កំហុសមនុស្សដែរ។ សុវត្ថិភាពសោរមេ (Private Key) បានក្លាយជាហានិភ័យធំបំផុតសម្រាប់ឆ្នាំ 2026 នេះ ជំនួសឱ្យកំហុសកូដ។ • យុទ្ធសាស្ត្ររបស់ Hacker: ក្នុង ករណី បច្ចុប្បន្ន Hacker លែងដេញតាមរកចន្លោះប្រហោងកូដស្មុគស្មាញហើយ តែពួកគេដេញតាម "ភីស៊ីង" (Phishing) ឬលួចយកសោរពីកុំព្យូទ័រអ្នកគ្រប់គ្រងផ្ទាល់តែម្ដង។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Blockaid បានរកឃើញថា 50% នៃគម្រោង Pre-Sale ដែលបង្កើតនៅលើប្លុកឆេន Solana ដែលចេញនៅ ចន្លោះខែវិច្ឆិកា និងខែកុម្ភៈ គឺជាគម្រោង Scam

គ្រីបតូ

បញ្ហាកកស្ទះរបស់ប្លុកឆេន Solana បានបណ្ដាលឱ្យគម្រោងគ្រីបតូជាច្រើនធ្វើការពន្យារពេលការបើកដំណើរការ

គ្រីបតូ

ករណីវាយប្រហារថ្មី Address Poisoning Attacks ! Copy Address ខ្លួនឯងបែរជាចេញ Address របស់ Hacker

គ្រីបតូ

មានពាក្យចចាមអារ៉ាម ថា MetaMask អាចនឹងមានការចេញរូបិយប័ណ្ណគ្រីបតូផ្ទាល់ខ្លួន ហើយ MetaMask កំពុងរួមបញ្ជូល Bitcoin Blockchain ចូលទៅក្នុងការបូបរបស់ខ្លួន

Advertise

Related Article

គ្រីបតូ

IRS ជួលអតីតនាយកប្រតិបត្តិ Binance.US ដើម្បីជំរុញការអនុលោមច្បាប់គ្រីបតូ

camboswap2024-02-28
គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06
គ្រីបតូ

Meme Coin $GME កើនឡើង 483.9% ក្នុងរយៈពេល 24 ម៉ោង និងកើនឡើង 2411.4% ក្នុងរយៈពេល 7 ថ្ងៃកន្លងមកនេះ

Camboswap - ខេមបូស្វេប2024-05-15

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English