CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

យុវជន Gen Z នៅជប៉ុន មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបោកប្រាស់ក្នុងវិស័យគ្រីបតូ

CamboSwap

2026-04-03

470 View

ភ្នំពេញ ថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 – យោងតាមលទ្ធផលអង្កេតចុងក្រោយពីក្រុមហ៊ុនប្រឹក្សាយោបល់ Clabo នៅទីក្រុងតូក្យូ បានបង្ហាញថា យុវជនជំនាន់ Z (Gen Z) នៅក្នុងប្រទេសជប៉ុន មានកម្រិតនៃការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់តាមបណ្ដាញសង្គមក្នុងវិស័យរូបិយប័ណ្ណឌីជីថល។ ចំណុចសំខាន់ៗនៃរបាយការណ៍អង្កេតលើមនុស្ស 1,486 នាក់ រួមមាន៖ • ការព្រួយបារម្ភចម្បង៖ យុវជន Gen Z បង្ហាញការបារម្ភខ្លាំងលើការបោកប្រាស់ក្នុងទម្រង់ជា "ការចែកកាដូមិនពិត" (Fake Giveaways) និងការផ្សព្វផ្សាយដែលគួរឱ្យសង្ស័យ។ ផ្ទុយទៅវិញ មនុស្សវ័យចំណាស់មានការរារែកមិនហ៊ានវិនិយោគ ដោយសារតែ "មិនយល់ពីយន្តការការងារ" នៃគ្រីបតូ។ • ស្ថិតិនៃការវិនិយោគ៖ លទ្ធផលបង្ហាញថា ពាក់កណ្ដាលនៃអ្នកចូលរួមអង្កេត មិនដែលវិនិយោគលើរូបិយប័ណ្ណឌីជីថលឡើយ ខណៈដែលមានតែ 33.7% ប៉ុណ្ណោះដែលកំពុងកាន់កាប់ Asset Digital។ ក្នុងនោះ ក្រុមមនុស្សជំនាន់ Gen Y គឺជាអ្នកដែលមានសកម្មភាពវិនិយោគខ្ពស់ជាងគេ។ • ប្រភពព័ត៌មាន៖ YouTube បានក្លាយជាប្រភពព័ត៌មានឈានមុខគេ ដែលមានឥទ្ធិពលបំផុតដល់ការសម្រេចចិត្តវិនិយោគរបស់ជនជាតិជប៉ុន ដោយមានចំណែកដល់ទៅ 27%។ របាយការណ៍នេះបានសន្និដ្ឋានថា ទោះបីជាការយល់ដឹងពីបច្ចេកវិទ្យាមានការកើនឡើង ប៉ុន្តែការបោកប្រាស់តាមប្រព័ន្ធឌីជីថល នៅតែជាឧបសគ្គចម្បងដែលរារាំងដល់ការរីកចម្រើននៃទីផ្សាររូបិយប័ណ្ណឌីជីថលនៅក្នុងប្រទេសជប៉ុន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

សង្ខេបកត្តា ដែលបានធ្វើឱ្យទីផ្សារគ្រីបតូមាន ការធ្លាក់ចុះ

គ្រីបតូ

Black Monday ! តើទីផ្សារនឹង "ត្រឡប់មកតម្លៃដើមវិញ" ឬ ក៏មានការធ្លាក់ចុះម្ដងទៀត?

គ្រីបតូ

កាលខិតជិតមកដល់នៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា តែហេតុអ្វី Bitcoin និង Ethereum មិនមានកើនឡើង បែរជាមាន ការធ្លាក់ចុះ ?

គ្រីបតូ

Binance បានទទួលការអនុញ្ញាតបើកដំណើរការអាជីវកម្មឡើងវិញនៅប្រទេសឥណ្ឌា

Advertise

Related Article

គ្រីបតូ

តើ BRC-20 ជាអ្វី?

camboswap2023-12-19
គ្រីបតូ

ធនាគារ Kasikorn (K-Bank) របស់ប្រទេសថៃ បានទិញភាគហ៊ុនរបស់ Satang Crypto Exchange ក្នុងតម្លៃ 103 លានដុល្លារ

camboswap2023-10-30
គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English