CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ប្រទេសបារាំងក្លាយជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាន់គ្រីបតូ៖ ៧០ ភាគរយនៃករណីប្លន់ជម្រិតទារប្រាក់ (Wrench Attack) កើតឡើងនៅទីនោះ

CamboSwap

2026-05-24

231 View

យោងតាមការចុះផ្សាយរបស់អ្នកយកព័ត៌មាន លោក Joe Nakamoto បានទម្លាយថា ប្រទេសបារាំងបានក្លាយជាចំណុចក្ដៅបំផុតលើពិភពលោក ដោយ ៧០ ភាគរយនៃករណីវាយប្រហារ និងគំរាមកំហែងយកគ្រីបតូ (Wrench Attack) គឺកើតឡើងនៅក្នុងប្រទេសនេះ។ ជាក់ស្ដែង គិតត្រឹមដើមឆ្នាំ ២០២៦ នេះ មានករណីចាប់ជំរិតទាក់ទងនឹងគ្រីបតូចំនួន ៤១ ករណីរួចមកហើយ ដែលគិតជាមធ្យមមានករណីចាប់ជំរិតមួយកើតឡើងរៀងរាល់ពីរថ្ងៃកន្លះ។

មូលហេតុចម្បង និងវិធីសាស្ត្រដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់មានដូចជា៖ • ការធ្លាយទិន្នន័យ KYC ជាដើមហេតុ៖ ប្រភពដើមនៃការវាយប្រហារនេះ គឺបណ្តាលមកពីការធ្លាយទិន្នន័យអត្តសញ្ញាណ (KYC) របស់ក្រុមហ៊ុនផលិតកាបូបលុយ Ledger កាលពីឆ្នាំ ២០២០ ដែលធ្វើឱ្យឈ្មោះ អាសយដ្ឋានផ្ទះ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ជាង ២៧ ម៉ឺននាក់លេចធ្លាយទៅលើ Dark Web។ ក្រុមចោរបានយកបញ្ជីឈ្មោះទាំងនោះធ្វើជាគោលដៅដើម្បីតាមរកដល់ផ្ទះជនរងគ្រោះ។ • ការរៀបចំផែនការពីក្រៅប្រទេស៖ បណ្តាញឧក្រិដ្ឋជនទាំងនេះត្រូវបានរៀបចំឡើងជាប្រព័ន្ធ ដោយមេខ្លោងធំៗស្នាក់នៅឯបរទេសជាអ្នករៀបចំផែនការ រួចជួលក្រុមយុវជននៅក្នុងស្រុក (ប្រទេសបារាំង) ឱ្យទៅធ្វើសកម្មភាពចាប់ជំរិត និងគំរាមកំហែងផ្ទាល់។ គិតមកទល់ពេលនេះ ប៉ូលីសបារាំងបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៨៨ នាក់ហើយ។ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមអ្នកជំនាញបានណែនាំឱ្យអ្នកវិនិយោគទាំងអស់រក្សាការសម្ងាត់ពីចំនួនកាក់ដែលខ្លួនមាន, រៀបចំកាបូបលុយបម្រុងដែលមានកាក់ចំនួនតិចតួចសម្រាប់ហុចឱ្យចោរពេលមានអាសន្ន និងប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពដែលអាចបង្កកគណនីភ្លាមៗនៅពេលមានការគំរាមកំហែង។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ប្រទេស​អារ៉ាប់រួម (UAE) ឈរ​លំដាប់​លេខ ១ លើ​ពិភពលោក​ផ្នែក​ការ​ទទួល​យក Crypto

គ្រីបតូ

Bitcoin អាច​នឹង​ចូល​ក្នុង​ដំណាក់កាល "Bull Market" វិញ ដោយគោលដៅបន្ទាប់អាចឡើងដល់ $160K-$200K ដុល្លារ​អាមេរិក​នៅ​ដំណាច់​ឆ្នាំ

គ្រីបតូ

តម្លៃ BNB បំបែក​កំណត់ត្រា​ថ្មី ឡើងដល់ $1,100 ដុល្លារ​អាមេរិក ​វ៉ា​ដាច់​ក្រុមហ៊ុន​យក្ស​ជា​ច្រើន

គ្រីបតូ

វិនិយោគិន​ម្នាក់​ចំណេញ $7.9 លាន​ដុល្លារ​អាមេរិក ពី Meme Coin «币安人生» ក្នុង​រយៈពេល ៣ ថ្ងៃ

Advertise

Related Article

គ្រីបតូ

CZ មិនអាចវិលត្រឡប់ទៅ UAE វិញបាននូវឡើយទេ ហើយតម្រូវអោយ ស្នាក់នៅក្នុង សហរដ្ឋអាមេរិករហូត ដល់ថ្ងៃកាត់ទោសរបស់គាត់នៅ ខែកុម្ភៈឆ្នាំក្រោយ

camboswap2023-12-08
គ្រីបតូ

Travala.com បន្ថែមរូបិយប័ណ្ណគ្រីបតូ STX ជាមធ្យោបាយទូទាត់ថ្មី

Camboswap - ខេមបូស្វេប2025-01-09
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English