CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Binance ជួលអតីតរដ្ឋអាជ្ញាក្រសួងយុត្តិធម៌អាមេរិកលោក M. Kendall Day ដើម្បីដោះស្រាយបណ្តឹងរបស់ SEC

CamboSwap

2023-06-24

528 View

ព័ត៌មាននៅថ្ងៃទី 23 ខែមិថុនានេះបើយោងតាមសារព័ត៌មាន Bloomberg News ឯកសារមួយដែលបានដាក់ជូនតុលាការកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា Binance (Binance Holdings Ltd.) បានជួលអតីតព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក M. Kendall Day ដោះស្រាយសំណុំរឿងក្តីដែលផ្តួចផ្តើមឡើងដោយ SEC។ លោក M. Kendall Day បានបម្រើការអស់រយៈពេល 15 ឆ្នាំក្នុងនាមជាអគ្គមេធាវីរងស្តីទីនៅក្នុងផ្នែកព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នេះបើយោងតាមប្រវត្តិរូបរបស់គាត់នៅលើគេហទំព័ររបស់ក្រុមហ៊ុនច្បាប់ Gibson Dunn & Crutcher ។ គាត់ក៏ជាប្រធានអង្គភាពលាងលុយ និងស្តារទ្រព្យសម្បត្តិ (MLARS) របស់នាយកដ្ឋានយុត្តិធម៌ផងដែរ។ ក្នុងតួនាទីនេះ M. Kendall Day មានការត្រួតពិនិត្យថ្នាក់ជាតិលើការស៊ើបអង្កេតលើការលាងលុយកខ្វក់របស់នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក រួមទាំងការចោទប្រកាន់លើការលាងលុយកខ្វក់ កិច្ចព្រមព្រៀងស្តីពីការពន្យារពេល និងកិច្ចព្រមព្រៀងមិនកាត់ទោសពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុ។

កាលពីដើមឆ្នាំមុន នៅក្នុងអត្ថបទរបស់ Reuters ដែលរាយការណ៍ថាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានស៊ើបអង្កេត Binance អស់រយៈពេល 4 ឆ្នាំវាត្រូវបានលើកឡើងថា Binance បានជួល M. Kendall Day ដើម្បីទាក់ទងជាមួយក្រសួងយុត្តិធម៌ ហើយ M. Kendall Day ក៏បានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌នៅទីក្រុងវ៉ាស៊ីនតោនផងដែរ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Binance និង Binance.US បាននិងកំពុងពង្រឹងស្ថាប័នច្បាប់របស់ពួកគេក្នុងការឆ្លើយតបទៅនឹងបណ្តឹងរបស់ SEC ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Matrixport: សន្ទស្សន៍ភាពលោភលន់ និងការភ័យខ្លាចបានបង្ហាញថា Bitcoin កំពុងចូលដល់ដំណាក់កាល Correction

គ្រីបតូ

មន្ត្រីជាន់ខ្ពស់ SEC រួមទាំងទីប្រឹក្សាទូទៅ ត្រៀមចាកចេញពីតំណែងនៅថ្ងៃទី២០ មករា

គ្រីបតូ

10x Research ៖ Bitcoin អាចកើនដល់ $122,000 នៅខែកុម្ភៈ មុននឹងចូលដំណាក់កាលស្ថិរភាព

គ្រីបតូ

និយតករឥណ្ឌាបានបិទគេហទំព័រ Bybit និងពិន័យប្រហែល 1.06 លានដុល្លារ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English