CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

បន្ទះឈីប Neuralink របស់ Elon Musk ត្រូវបានអនុម័តសម្រាប់ការពិសោធន៍ទៅលើមនុស្សដោយដាក់បញ្ជូលបន្ទះឈីបសៀគ្វីចូលទៅក្នុងខួរក្បាល

CamboSwap

2023-05-26

599 View

Neuralink ដែលជាក្រុមហ៊ុនបន្ទះឈីបខួរក្បាលគ្រប់គ្រងដោយ Elon Musk បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ដើម្បីធ្វើការសាកល្បងពិសោធន៍មនុស្សលើការបញ្ចូលបន្ទះឈីបសៀគ្វីទៅក្នុងខួរក្បាល។ Elon Musk ធ្លាប់បានបង្ហាញពីវីដេអូរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទ Neuralink របស់គាត់ក្នុងឆ្នាំ 2021 ដែលអនុញ្ញាតឱ្យសត្វស្វាលេងហ្គេមតាមចិត្តរបស់ពួកគេដោយតាមបន្ទះឈីបសៀគ្វីក្នុងខួរក្បាលរបស់ពួកគេ។ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ជាសាធារណៈ លោក Elon Musk បានដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាច្រើនដង ដោយសង្ឃឹមថានឹងចាប់ផ្តើមការពិសោធន៍ទៅលើមនុស្សឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវបានច្រានចោលជាច្រើនដង ដោយសារកត្តាសុវត្ថិភាព។ ប៉ុន្តែនៅថ្ងៃទី 26 ព្រឹកនេះ Neuralink បានបង្ហោះសារថាខ្លួនបានទទួលការយល់ព្រមពី FDA ជាផ្លូវការសម្រាប់ការសាកល្បងពិសោធន៍ទៅលើមនុស្សនៃការដាក់បន្ទះឈីបសៀគ្វីចូលទៅក្នុងខួរក្បាល។

តើបន្ទះឈីបខួរក្បាលរបស់ Neuralink អាចធ្វើអ្វីបាន? នៅក្នុងចក្ខុវិស័យរបស់ Neuralink តាមរយៈដាក់បន្ទះឈីបសៀគ្វីរបស់ Neuralink ចូលក្នុងខួរក្បាល អាចធ្វើអោយជនពិការអាចមើលឃើញឡើងវិញបាន ជនពិការមិនអាចកំរើកអាចទទួលបានភាពចល័តរបស់ពួកគេឡើងវិញដូចជាមនុស្សខ្វិន ហើយថែមទាំងអាចព្យាបាលជំងឺផាកឃីនសុន ភាពធាត់ ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺវិកលចរិក...។ល។ វានឹងនាំមកនូវភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងការថែទាំសុខភាពសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបានព្រមានថា នៅតែមានបញ្ហាសុវត្ថិភាពជាច្រើនដែលត្រូវជម្នះក្នុងដំណើរការបញ្ចូល ឬដាក់បន្ទះសៀគ្វីចូលក្នុងខួរក្បាល ហើយថាតើផ្នែកអេឡិចត្រូនិចនឹងប៉ះពាល់ដល់ខួរក្បាលដែលឬទេនៅតែត្រូវការការពិសោធន៍ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ Elon Musk បានលើកឡើងម្តងហើយម្តងទៀតនូវទំនុកចិត្តរបស់គាត់ចំពោះបច្ចេកវិទ្យា Neuralink ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថាតើគាត់អាចបង្កើតប្រវត្តិសាស្ត្រម្តងទៀតក្រោមការដឹកនាំរបស់គាត់ដែលឬទេយើងអាចធ្វើការរងចាំបន្ត។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ប្រទេសឡាវ​ត្រៀមយកការ Mining Bitcoin ដើម្បី​ដោះស្រាយ​បំណុលដែលកើនឡើង

គ្រីបតូ

ទិន្នន័យ GDP និង PCE អាមេរិក​ចេញ​ហើយដែលធ្វើឱ្យ Bitcoin ធ្លាក់​ក្រោម $110K

បច្ចេកវិទ្យា

Cloudflare បានបង្កើត Stablecoin ឈ្មោះ «NET Dollar» ដើម្បី​គាំទ្រ​ការ​ជួញដូរដោយ AI

គ្រីបតូ

នាយកប្រតិបត្តិ Binance ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ពិភាក្សា​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា Blockchain

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Binance នៅចក្រភពអង់គ្លេសបានលុបឈ្មោះការចុះបញ្ជីជាមួយ FCA នៅចុងខែឧសភា

camboswap2023-06-19
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

camboswap2023-05-29
បច្ចេកវិទ្យា

Bitpanda ចាប់ដៃគូជាមួយ Coinbase ដើម្បីជួយធនាគារអឺរ៉ុបផ្តល់សេវាកម្មរូបិយប័ណ្ណគ្រីបតូដល់អតិថិជន

camboswap2023-05-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English