CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើ Bitcoin ជាអ្វី | What is Bitcoin ?

CamboSwap

2023-05-21

642 View

តើ Bitcoin ជា​អ្វី ? ហើយ​វា​បង្កើត​ឡើង​ដោយ​អ្នក​ណា និង​មាន​ប្រភព​មកពីណា ? Bitcoin គឺជា​រូបិយប័ណ្ណឌីជីថល​វិមជ្ឈការ ដែល​មិន​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ​កណ្ដាល ឬ​អង្គភាព​តែមួយ។ Bitcoin អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​​ពី​អ្នក​ប្រើប្រាស់​មួយទៅ​អ្នក​ប្រើប្រាស់មួយ ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​អន្តរការី​ណាមួយ​ឡើយ។ រាល់ប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នឹង Bitcoin ត្រូវ​​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កត់ត្រា​សាធារណៈ​ ហៅថា “ ប្លុកឆេន | Blockchain ” ។ Bitcoin ​ត្រូវ​បាន​គេ​បង្កើតឡើង​ កាល​ពីឆ្នាំ២០០៨ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​មនុស្ស​ម្នាក់ (ឬ​​ក៏​អាច​ជា​មនុស្ស​មួយក្រុម) ដែលមានឈ្មោះថា Satoshi Nakamoto ​តែ​មក​ដល់ពេល​បច្ចុប្បន្ន​នេះ គេនៅតែ​មិនទាន់​ស្គាល់​ច្បាស់​នៅឡើយ​ពី​អត្តសញ្ញាណ​ពិតប្រាកដរបស់ Satoshi Nakamoto​ ។ Bitcoin ត្រូវ​បាន​គេ​ដាក់​ឲ្យ​ធ្វើ​ចរាចរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដំបូង នៅ​ឆ្នាំ២០០៩ ដោយ​នៅ​ពេលនោះ ១ប៊ីតខ័ញ​មាន​តម្លៃ​មិនដល់ ១សេន​ដុល្លារ​អាមេរិក​ផង។ ក៏ប៉ុន្តែ ប្រមាណ​ជា ១០ ឆ្នាំក្រោយ​មក Bitcoin​ បាន​ឡើង​ថ្លៃ​កប់ពពក ដោយ​ ១ Bitcoin ​មាន​តម្លៃ​ដល់​ ៦ ម៉ឺន​ដុល្លារ​អាមេរិក នៅខែវិច្ឆិកា ឆ្នាំ 2021 ហើយបាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ២ម៉ឺន​៧ពាន់​ដុល្លារ នៅខែ​ឧសភា ឆ្នាំ 2023។

Bitcoin នាំមកនូវតម្លាភាពកាន់តែច្រើន ចំពោះទ្រព្យសកម្ម ដែលមិនត្រូវបានគ្រប់គ្រងដោយ​រដ្ឋាភិបាល ឬ​ធនាគារ​ណា​មួយ ដូច្នេះ​ហើយ ផ្ដល់សិទ្ធិ​ឲ្យ​អ្នក​នូវ​ការ​គ្រប់គ្រង ​កាន់​តែ​ច្រើន​លើ​ការ​វិនិយោគ​។ Bitcoin ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ទិញ​អីវ៉ាន់​អនាមិក ឬ​ហៅ​ថា អីវ៉ាន់​អន​ឡាញ ។ លើស​ពី​នេះ​ទៀត ការ​ចំណាយ​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច ពីព្រោះ Bitcoin មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ​ឡើយ ។ អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​ចូល​ចិត្ត​ប្រើប្រាស់ Bitcoin ដោយសារ​តែ​វា​មិន​តម្រូវ​ឲ្យ​មានការ​ចំណាយ​ប្រចាំ​ថ្ងៃ ដូច​កាត​ឥណទាន ។ មនុស្ស​មួយ​ចំនួន​ទិញ Bitcoin ទុកជា​ការ​វិនិយោគ ដោយ​សង្ឃឹមថា ពួក​គេ​នឹង​បាន​ចំណេញ​នៅ​ថ្ងៃក្រោយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Strategy បានទិញ 3,459 BTC ($285.8 លានដុល្លារ) ក្នុងខែមេសា

បច្ចេកវិទ្យា

Telegram ប្រកាសអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបម្លែងស្ទីគ័រទៅជា NFTs

គ្រីបតូ

សហរដ្ឋអាមេរិកអាចប្រើចំណូលពន្ធគយទិញ Bitcoin

គ្រីបតូ

កូរ៉េខាងត្បូងបិទកម្មវិធី Crypto Exchange 14 នៅលើ App Store រួមទាំង KuCoin និង MEXC

Advertise

Related Article

បច្ចេកវិទ្យា

GTA 6 នឹងរួមបញ្ជូលបច្ចេកវិទ្យាប្លុកឆេនដើម្បីអនុវត្តប្រព័ន្ធផ្ដល់រង្វាន់ជារូបិយប័ណ្ណគ្រីបតូ Play to Earn

camboswap2023-05-27
បច្ចេកវិទ្យា

Elon Musk បដិសេធការចោទប្រកាន់ថាគាត់ជា 'Dogecoin Whale'

camboswap2023-06-18
បច្ចេកវិទ្យា

ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំបើកដំណើរការទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូជាតិ (Crypto Exchange) ក្នុងខែនេះ

camboswap2023-07-16
បច្ចេកវិទ្យា

STEPN រួមបញ្ចូល Apple Pay អ្នក​ប្រើប្រាស់អាចទិញ ស្បែកជើង ហើយទូទាត់ជាមួយ Apple Pay បាន

camboswap2023-05-24

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English