CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Weibo បានធ្វើការហាមឃាត់ KOL និង Influencer ក្នុងវិស័យគ្រីបតូចំនួន 80 នាក់ដែលម្នាក់ៗមានអ្នកតាមដានច្រើនជាង 8 លាននាក់

CamboSwap

2023-09-07

547 View

គណនីរបស់អ្នកមានឥទ្ធិពលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូគឺ KOL និង Influencer ដែលពាក់ព័ន្ធចំនួន 80 ដែលម្នាក់ៗមានអ្នកតាមដានច្រើនជាង 8 លាននាក់ត្រូវបានគេលុបគណនីចេញពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន (Weibo) ខណៈពេលដែលទីក្រុងប៉េកាំងរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពដែលពាក់ព័ន្ធទៅនឹងរូបិយប័ណ្ណគ្រីបតូ។ Weibo Finance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថាគណនី Weibo ដែលផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូគឺបានរំលោភលើបទប្បញ្ញត្តិរបស់ចិនចំនួនប្រាំបីដែលគ្របដណ្តប់លើទីផ្សារ សន្តិសុខអ៊ីនធឺណិត ទូរគមនាគមន៍ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Weibo Finance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបន្ត "ទទួលយកពាក្យបណ្តឹងពីអ្នកប្រើប្រាស់" និងចាប់ផ្តើមការស៊ើបអង្កេតលើ "ព័ត៌មានប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូខុសច្បាប់" ស្របតាមច្បាប់ក្នុងស្រុក។ នៅខែសីហាឆ្នាំ 2022 រដ្ឋបាល Cyberspace របស់ប្រទេសចិន (CAC) បានបញ្ជាឱ្យលុបគណនីដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូចំនួន 12,000 នៅលើគេហទំព័រដូចជា Weibo និង Search Engine Baidu និង លុបមាតិកាដែលបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន 51,000 ដែលផ្សព្វផ្សាយពីទ្រព្យសម្បត្តិគ្រីបតូ។ នៅពេលនោះ រដ្ឋបាល Cyberspace នៃប្រទេសចិន បាននិយាយថា ខ្លួននឹងបន្តបង្កើនការបង្រ្កាបសកម្មភាពមូលបត្រខុសច្បាប់នៅលើវេទិកា និងគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិពាក់ព័ន្ធ។ ការបិទគណនី Weibo ទាក់ទងនឹងវិស័យគ្រីបតូនាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃការសម្អាតព័ត៌មានអនឡាញយ៉ាងទូលំទូលាយដោយក្រុមហ៊ុន ដែលបាននិយាយថា ខ្លួនបានដោះស្រាយជាមួយគណនីជាង 140,000 ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កគ្រោះថ្នាក់។ នៅឆ្នាំ 2019 នៅពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមគ្រប់គ្រងលើឧស្សាហកម្មទ្រព្យសកម្មនិម្មិត អ្នកមានឥទ្ធិពលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូបានរាយការណ៍ជាលើកដំបូងអំពីការបង្ក្រាបលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។ Weibo ក៏ធ្លាប់បានហាមឃាត់គណនីរបស់បុគ្គលល្បីៗ ដូចជាសហស្ថាបនិក Binance He Yi និងសហគ្រិនគ្រីបតូដ៏ល្បីគឺ Justin Sun។ នៅខែកញ្ញា ឆ្នាំ 2021 ទីភ្នាក់ងាររដ្ឋាភិបាលកំពូលចំនួន 10 របស់ប្រទេសចិនបានប្រកាសរួមគ្នាអំពីសកម្មភាពទាក់ទងនឹងរូបិយប័ណ្ណអេឡិចត្រូនិកជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

បច្ចេកវិទ្យា

STEPN រួមបញ្ចូល Apple Pay អ្នក​ប្រើប្រាស់អាចទិញ ស្បែកជើង ហើយទូទាត់ជាមួយ Apple Pay បាន

គ្រីបតូ

Hotbit Exchange បានប្រកាសបិទជាផ្លូវការ

គ្រីបតូ

Drift Protocol ត្រូវបាន Hacker លួចអស់ 285 លានដុល្លារ ក្នុងករណីបែកធ្លាយ Admin Key!

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Binance នៅចក្រភពអង់គ្លេសបានលុបឈ្មោះការចុះបញ្ជីជាមួយ FCA នៅចុងខែឧសភា

camboswap2023-06-19
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

camboswap2023-05-29
បច្ចេកវិទ្យា

Bitpanda ចាប់ដៃគូជាមួយ Coinbase ដើម្បីជួយធនាគារអឺរ៉ុបផ្តល់សេវាកម្មរូបិយប័ណ្ណគ្រីបតូដល់អតិថិជន

camboswap2023-05-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English