CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើនិន្នាការដ៏ធំបន្ទាប់នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូនឹងមកដល់ដែរឬទេ? ដោយ Vitalik Buterin បានផ្ទេរកាក់ USDC ចំនួន 15លាន ចូលទៅកាន់ Exchange

CamboSwap

2023-10-17

483 View

តើនិន្នាការដ៏ធំបន្ទាប់នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូនឹងមកដល់ដែរឬទេ? វិនិយោគិនធំៗជាច្រើនបានបញ្ចេញសញ្ញាស្មានទុកជាមុន។ ក្នុងចំនោមពួកវិនិយោគិនធំៗដូចជា vitalik buterin ស្ថាបនិក Ethereum បានផ្ទេរប្រាក់រាប់សិបលាន USDC ទៅកាន់អាសយដ្ឋាន Crypto Exchange ហើយត្រីបាឡែនយក្សមួយចំនួនក៏បានចាប់ផ្ដើមប្រមូលទិញនូវកាក់ Ethereum ចំនួន 13,101 ផងដែរ។ ទោះបីជាទីផ្សាររូបិយប័ណ្ណគ្រីបតូទើបតែបានជួបប្រទះនូវ "Bitcoin Spot ETF Pass" ដែលជាព័ត៌មានបំផុសបំផុល ដែលធ្វើឱ្យអ្នកវិនិយោគរងការខាតបង់កាលពីយប់មិញក៏ដោយ ទីផ្សារទាំងមូលហាក់ដូចជាទទួលបានទំនុកចិត្តឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះនាយកប្រតិបត្តិ BlackRock លោក Larry Fink បាននិយាយនៅពេលបកស្រាយព័ត៌មានក្លែងក្លាយ ថាលោកបានឮអំពីតម្រូវការរូបិយប័ណ្ណគ្រីបតូរបស់អតិថិជនជុំវិញពិភព។ អ្នកស្រី Cathie Wood នាយកប្រតិបត្តិនៃ Ark Invest ក៏បានប្រកាសថា ETFs Bitcoin ច្រើននឹងត្រូវបានអនុម័ត (Approve)។ ទិន្នន័យនៅលើសង្វាក់នេះក៏បង្ហាញផងដែរថារលកបន្ទាប់នៃលក្ខខណ្ឌទីផ្សារធំអាចនឹងមកដល់ ហើយអ្នកវិនិយោគធំៗជាច្រើនបានចេញនូវសញ្ញានៃការរំពឹងទុក និងចាប់ផ្ដើមប្រមូលទិញនូវរូបិយប័ណ្ណគ្រីបតូ។ ទីមួយ យោងទៅតាមការឃ្លាំមើលរបស់ LookonChain សហស្ថាបនិក Ethereum Vitalik Buterin បានផ្ទេរ 15.43 លាន USDC ទៅអាសយដ្ឋានកាបូបរបស់គាត់ vitalik.eth ដែលក្នុងនោះប្រហែល 500,000 USDC ត្រូវបានដាក់នៅថ្ងៃទី 14 ខែតុលា ទៅក្នុង Coinbase មួយផ្សេងទៀត 14.93 លានដុល្លារត្រូវបានផ្ទេរទៅ Gemini នៅថ្ងៃទី 16 ខែតុលា។ ទោះបីជាវាមិនទាន់ដឹងថាគោលបំណងនៃការផ្ទេរប្រាក់រាប់សិបលាន USDC របស់ Vitalik Buterin ជាអ្វីក៏ដោយ ជាទូទៅការផ្ទេរកាក់ប្រាក់ដុល្លារអាមេរិកដ៏ច្រើនទៅកាន់ Crypto Exchange ជាធម្មតាបង្កប់ន័យជាសញ្ញាថា តម្លៃទីផ្សារគឺដល់បាតហើយ។ ម្យ៉ាងទៀតនៅព្រឹកនេះ (ថ្ងៃទី 17) Whale alert បានបង្ហាញថាអាសយដ្ឋានមួយបានផ្ទេរកាក់ចំនួន 116,373,514 USDC ពីកាបូបដែលមិនស្គាល់ទៅកាន់ Binance ។ សរុបមក បើទោះបីជាបច្ចុប្បន្នមិនមាន "ព័ត៌មានល្អច្រើន" ដើម្បីជំរុញទីផ្សារទាំងមូលឱ្យកើនឡើងក៏ដោយ ដោយសារតែទីផ្សារបានស្ងៀមស្ងាត់យូរពេក វិនិយោគិននឹងចាត់ទុកព្រឹត្តិការណ៍ព័ត៌មានក្លែងក្លាយកាលពីយប់មិញជាកត្តាជំរុញកំណើន ។ សញ្ញាវិជ្ជមានបានចាប់ផ្តើមចូលក្នុងទីផ្សារម្តងមួយៗ។ ប្រហែលជាទីផ្សារដែលមានការប្រែប្រួលទាបកំពុងឈានដល់ទីបញ្ចប់ ហើយរលកទីផ្សារដ៏ធំបន្ទាប់នឹងឈានចូលមកដល់។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបញ្ជាក់ថាការផ្ទេរកាក់ Bitcoin ដែលមានតម្លៃជិត 1 ពានលានដុល្លារកាលពីម្សិលមិញគឺក្នុងគោលបំណងប្រើប្រាស់វាឱ្យស្របច្បាប់

គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

គ្រីបតូ

តម្លៃទីផ្សាររបស់ TON បច្ចុប្បន្នគឺលើស ADA បានជាប់ចំណាត់ថ្នាក់ទី 10

គ្រីបតូ

អ្នកវិភាគ Matrixport: Bitcoin អាចឡើងដល់ $125,000 នៅឆ្នាំនេះ ហើយទីផ្សារគោ (Bull Market) អាចបន្តពីខែកុម្ភៈដល់ខែកញ្ញាឆ្នាំក្រោយ

Advertise

Related Article

គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Ethereum អាច​នឹង​ធ្លាក់​ដល់ $4,200 ដុល្លារ​អាមេរិក​ជា​ចំណុច​ទាប​បំផុត មុន​នឹង​ឡើង​ដល់ $5,500 ដុល្លារ​អាមេរិក

Camboswap - ខេមបូស្វេប2025-10-10
គ្រីបតូ

ឥណ្ឌា Telecom Giant Jio ចាប់ដៃជាមួយ Polygon ដើម្បីនាំយក Web3 ទៅកាន់អ្នកប្រើប្រាស់ជាង 450 លាននាក់

Camboswap - ខេមបូស្វេប2025-01-16
គ្រីបតូ

ប្រទេសឥណ្ឌា បានហាមឃាត់ការប្រើប្រាស់ Crypto Exchange ចំនួន 9

camboswap2023-12-29

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English