CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ភាពស្មុគស្មាញនៃទីផ្សារគ្រីបតូ៖ ការផ្គត់ផ្គង់ តម្រូវការ និងអតិផរណានៃរូបិយប័ណ្ណគ្រីបតូ

CamboSwap

2023-10-20

685 View

ទីផ្សាររូបិយប័ណ្ណគ្រីបតូ តែងតែមានការប្រែប្រួលយ៉ាងខ្លាំង ដោយមានកត្តាជាច្រើននៅពីក្រោយការកើនឡើង និងការថយចុះតម្លៃ។ កត្តាសំខាន់មួយគឺ ចំនួននៃការផ្គត់ផ្គង់ និងតម្រូវការ ៖ ទីផ្សារគ្រីបតូគឺដូចជាជញ្ជីង តម្លៃទីផ្សារគ្រីបតូនៅតែដដែលនៅពេលដែលអ្នកលក់ និងអ្នកទិញត្រូវគ្នាយ៉ាងល្អឥតខ្ចោះ ប៉ុន្តែនៅពេលដែលមានអ្នកលក់ច្រើនជាងអ្នកទិញ តម្លៃនឹងមានការធ្លាក់ចុះ។ លើសពីនេះអតិផរណានៃរូបិយប័ណ្ណគ្រីបតូ ក៏មានឥទ្ធិពលលើតម្លៃទីផ្សារផងដែរ។ អតិផរណាសំដៅទៅលើការកើនឡើងនៃចំនួនផ្គត់ផ្គង់សរុបនៃរូបិយប័ណ្ណគ្រីបតូក្នុងរយៈពេលមួយ ដែលអាចដាក់សម្ពាធធ្លាក់ចុះលើតម្លៃ ជាពិសេសប្រសិនបើគ្មានអ្នកទិញថ្មីចូលក្នុងទីផ្សារ។

សម្រាប់ស្ថាបនិក ឬម្ចាស់ដែលបង្កើតគម្រោងរូបិយប័ណ្ណគ្រីបតូជាធម្មតាគឺតម្រូវអោយពួកគាត់ធ្វើការចាក់សោរនូវរូបិយប័ណ្ណគ្រីបតូដែលពួកគាត់មានជាធម្មតាការចាក់សោទាំងអស់នេះគឺស្ថិតក្នុងរយៈពេលវែងដើម្បីធានានូវតម្លៃនៃគម្រោងរូបិយប័ណ្ណគ្រីបតូ និងបង្ការនៃការបោកប្រាសអ្នកវិនិយោគនៅពេលដែលទីផ្សារបើកពួកគាត់ធ្វើការលក់។ ម្យ៉ាងវិញទៀតគម្រោងមួយចំនួនក៏មានទទួលទិញយកត្រឡប់មកវិញ និងធ្វើការដុត នូវរូបិយប័ណ្ណគ្រីបតូទាំងអស់នេះ ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណគ្រីបតូជាបណ្តោះអាសន្ន ប៉ុន្តែនេះប្រហែលជាមិនមែនជាដំណោះស្រាយរយៈពេលវែងនោះទេ។ ទីបំផុត ភាពស្មុគស្មាញនៃទីផ្សាររូបិយប័ណ្ណគ្រីបតូ តម្រូវឱ្យវិនិយោគិនជ្រើសរើសគម្រោងដោយប្រុងប្រយ័ត្ន និងយល់ពីការផ្គត់ផ្គង់ យន្ដការ និងផែនការរបស់គម្រោងដើម្បីគ្រប់គ្រងហានិភ័យ និងស្វែងរកនូវផលចំណេញយៈពេលវែង។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Bitcoin អាចនឹងកើនឡើងនៅខែមេសា

គ្រីបតូ

តើនៅក្នុងសប្តាហ៍នេះអាចមានកត្តាអ្វីបន្ថែមដែលអាចប៉ះពាល់តម្លៃទីផ្សារទៀតទេ ?

គ្រីបតូ

Ethereum អាចប្រែប្រួលខ្លាំងសប្តាហ៍នេះ! Bitget ព្រមាន: បើ Ethereum ធ្លាក់ក្រោម $1,600 នឹង "ប៉ះពាល់ទីផ្សារខ្លាំង"

គ្រីបតូ

ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុនគ្រោងដាក់វិសោធនកម្មច្បាប់ចាត់ រូបិយប័ណ្ណគ្រីបតូជាផលិតផលហិរញ្ញវត្ថុ និងឱ្យមានការគ្រប់គ្រងការជួញដូរផ្ទៃក្នុងឱ្យតឹងរ៉ឹង

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English