CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ប្រទេសចិន បានសម្រេចចិត្ត លែងធ្វើការហាមឃាត់ ទៅលើវិស័យ NFTs

CamboSwap

2023-10-30

653 View

បន្ទាប់ពីមួយឆ្នាំនៃការបង្រ្កាបយ៉ាងតឹងរ៉ឹងលើសហគ្រាសឯកជននៃវិស័យប្លុកឆេន (blockchain) ប្រទេសចិនហាក់ដូចជាកំពុងបន្ធូរបន្ថយលើគោលជំហររបស់ខ្លួន។ យោងតាមរបាយការណ៍ក្នុងស្រុកកាលពីថ្ងៃទី 25 ខែតុលា វេទិកា Xianyu ជាទីផ្សារ P2P របស់ Alibaba បានលុបចោលការចាប់រឹតបន្តឹងលើពាក្យគន្លឹះដែលទាក់ទងនឹង "NFTs" នៅក្នុងឧបករណ៍ស្វែងរករបស់វា។ ពួកគេក៏បានធ្វើការចុះបញ្ជីបង្ហាញអំពី Collection Topnod NFT ដែលមាននៅលើ Ant Blockchain របស់ Alibaba ផងដែរ។ Collection Topnod NFT ពីមុនត្រូវបានហាមឃាត់មិនឱ្យចុះបញ្ជីនៅលើទីផ្សារដោយសារតែភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ។ នៅក្នុងខែធ្នូនៃឆ្នាំមុន វាត្រូវបានគេរាយការណ៍ថារដ្ឋាភិបាលចិនគ្រោងនឹងចាប់ផ្តើមវេទិកាពាណិជ្ជកម្ម NFT ផ្លូវការរបស់ខ្លួន ដែលបច្ចុប្បន្នគម្រោងមួយនេះកំពុងស្ថិតក្រោមការអភិវឌ្ឍន៍។ ចាប់តាំងពីឆ្នាំ 2021 ប្រទេសចិនបានហាមឃាត់ជាផ្លូវការនូវសកម្មភាពដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ លើកលែងតែកម្មសិទ្ធិទាំងស្រុងនៃរូបិយប័ណ្ណគ្រីបតូ។ សកម្មភាពនាពេលថ្មីៗនេះបានបង្ហាញពីការផ្លាស់ប្តូរនៃយុទ្ធសាស្រ្តរបស់ប្រទេសចិនចំពោះ ទីផ្សារ NFTs ដែលអាចបង្ហាញពីអាកប្បកិរិយាបើកចំហបន្ថែមទៀតចំពោះទីផ្សារឌីជីថលនៅក្នុងប្រទេសចិន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Bitcoin ឡើង​វិញ​ដល់ $109,000 ដុល្លារ​អាមេរិក ខណៈ ETH ឡើងដល់ $4,400 ដុល្លារ​អាមេរិក

គ្រីបតូ

តើ Bitcoin ជិតដល់ពេលហោះឡើងវិញហើយឬនៅ?

គ្រីបតូ

មន្ត្រី​ប៉ូលិស​ឥណ្ឌា ១១ នាក់​ជាប់​គុក​អស់​មួយ​ជីវិត​ពី​បទ​ចាប់​ជំរិតទារប្រាក់តាមរយៈរូបិយប័ណ្ណគ្រីបតូ

គ្រីបតូ

តម្លៃ WLFI ឡើង​ជាង 20% មុន​ការ​ជួញដូរ​ផ្លូវការ​ចាប់ផ្តើម

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Binance នៅចក្រភពអង់គ្លេសបានលុបឈ្មោះការចុះបញ្ជីជាមួយ FCA នៅចុងខែឧសភា

camboswap2023-06-19
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

camboswap2023-05-29
បច្ចេកវិទ្យា

Bitpanda ចាប់ដៃគូជាមួយ Coinbase ដើម្បីជួយធនាគារអឺរ៉ុបផ្តល់សេវាកម្មរូបិយប័ណ្ណគ្រីបតូដល់អតិថិជន

camboswap2023-05-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English