CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

នៅក្នុងឆ្នាំ 2023 ពួក Hacker បានលួចលុយអស់ 1 ពាន់លានដុល្លារជារូបិយប័ណ្ណគ្រីបតូ

CamboSwap

2023-10-30

552 View

ព័ត៌មាននៅថ្ងៃទី 29 ខែតុលានេះបើយោងតាមន្នន័យ DeFiLlama បានបង្ហាញថាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ 2023 បានលួចយកទ្រព្យសម្បត្តិឌីធីថលដែលមានតម្លៃប្រហែល 1 ពាន់លានដុល្លារពីទីផ្សារគ្រីបតូ រហូតមកដល់ពេលនេះទិន្នន័យនេះបានបង្ហាញថាវាជាការថយចុះ 60% បើប្រៀបធៀបទៅនឹងទឹកប្រាក់ $3.2 ពាន់លានដុល្លារដែលត្រូវបានលួចដោយពួក Hacker ក្នុងឆ្នាំ 2022 ។។ ទិន្នន័យពី DeFiLlama បានបង្ហាញថាចំនួនខ្ពស់បំផុតដែលត្រូវបានលួចពីឧស្សាហកម្មគ្រីបតូនៅឆ្នាំនេះបានកើតឡើងនៅក្នុងខែកញ្ញា ដោយពួក Hacker លួចបានទឹកប្រាក់ចំនួន $308.23 លានដុល្លារ។ បន្ទាប់មកគឺនៅក្នុងខែកក្កដាដែលមានចំនួន $238.42 លានដុល្លារ និងចុងក្រោយគឺនៅក្នុងខែមីនា ដែលពួក Hacker តាមអ៊ីនធឺណែតបានលួចបានចំនួន $213.58 លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ខណៈពេលដែលចំនួនសរុបនៃសាច់ប្រាក់ដែលត្រូវបានលួចដោយពួក Hacker ក្នុងឆ្នាំ 2023 គឺទាបជាងឆ្នាំ 2022 យ៉ាងខ្លាំងក៏ដោយ ប៉ុន្តែវាមិនបានឆ្លុះបញ្ចាំងពីការកើនឡើងសុវត្ថិភាពនៅក្នុងឧស្សាហកម្មគ្រីបតូនោះទេ។ ការវិភាគលម្អិតបន្ថែមទៀតបង្ហាញថានឹងមានការលួចយករូបិយប័ណ្ណគ្រីបកាន់តែច្រើននៅសាច់ប្រាក់មូលនិធិដែលត្រូវបានគេលួចក៏ដោយ។ យោងតាមរបាយការណ៍លម្អិតបានឱ្យដឹងថាទឹកប្រាក់ចំនួន 3.2 ពាន់លានដុល្លារដែលត្រូវបានលួចពីក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូក្នុងឆ្នាំ 2022 ដោយករណីលួចយកនេះមានចំនួនត្រឹមតែ 60 ករណីតែប៉ុណ្ណោះ ប៉ុន្ដែនៅឆ្នាំ 2023 ករណីលួចយកតាមអ៊ីនធឺណែតបានមានការកើនឡើងចំនួនដល់​ 75 ករណីផ្សេងៗគ្នាទោះបីជាសាច់ប្រាក់ទាំងមូលដែលត្រូវបានគេលួចវាមានចំនួនត្រឹមតែ 1 ពាន់លានដុល្លារក៏ដោយ។ អ្នកសង្កេតការណ៍ឧស្សាហកម្ម Crypto មានការព្រួយបារម្ភថាការកើនឡើងចំនួននៃការលួចចូលរូបិយបណ្ណគ្រីបតូ បានចោទជាសំណួរអំពីសុវត្ថិភាពរបស់ឧស្សាហកម្ម និងកង្វះបទប្បញ្ញត្តិត្រឹមត្រូវ។ ពួកគេបានព្រមានថាការកើនឡើងនៃឧប្បត្តិហេតុការលួចចូលទ្រង់ទ្រាយតូចអាចនាំឱ្យមានការលួចរូបិយប័ណ្ណគ្រីបតូក្នុងទ្រង់ទ្រាយធំនាពេលអនាគត។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

វិនិយោគ

យប់នេះអាចមានហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារគ្រីបតូ ដោយសារ Binance នឹងចូលរួមសវនាការជាមួយ SEC នៅយប់នេះ

គ្រីបតូ

Celsius បានផ្ទេរកាក់ Altcoins ចំនួន 59.4 លានដុល្លារដែលរួមមាន LINK, MATIC និងច្រើនទៀតទៅ FalconX

គ្រីបតូ

កាក់ MEME $CONDOM នៅលើប្លុកឆេន Solana បានធ្វើការ Rug Pull

គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Binance នៅចក្រភពអង់គ្លេសបានលុបឈ្មោះការចុះបញ្ជីជាមួយ FCA នៅចុងខែឧសភា

camboswap2023-06-19
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

camboswap2023-05-29
បច្ចេកវិទ្យា

zkPass បានក្លាយជាអ្នកឈ្នះនៃកម្មវិធី Binance Reality Show "Build the Block"

camboswap2023-06-03

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English