CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bybit ត្រូវ​បាន​គេ​សង្ស័យ​ថាកំពុងត្រូវបាន CFTC ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​អនុវត្ត​ច្បាប់ទៅលើ​

CamboSwap

2023-11-29

534 View

នៅថ្ងៃទី 29 ខែវិច្ឆិកា យោងតាមព័ត៌មានThe Block បាននិយាយថា Coinbase បានផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់មួយចំនួនដែលបញ្ជាក់ថាក្រុមហ៊ុន Coinbase បានទទួលដីកាពីទីភ្នាក់ងារគ្រប់គ្រងសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ Bybit ។ អ៊ីមែលនោះសរសេរថា "អ្នកមិនត្រូវបានតម្រូវឱ្យធ្វើសកម្មភាពណាមួយទេ។ លុះត្រាតែមានចលនាលុបចោលដីកាកោះហៅផ្សេងទៀតដែលត្រូវបានដាក់ទៅតុលាការមុនថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 នោះ Coinbase អាចឆ្លើយតបទៅនឹងដីកា រួមទាំងការផ្ទេរព័ត៌មានអំពីគណនី Coinbase របស់អ្នក។ បន្ទាប់មកព័ត៌មានរបស់អ្នកបានផ្ញើទៅគណៈកម្មការពាណិជ្ជកម្មអនាគតទំនិញរបស់សហរដ្ឋអាមេរិក (CFTC)។"

នៅក្នុងសេចក្តីប្រកាសមួយក្នុងខែឧសភា Coinbase បានលើកឡើងថា យោងតាមសៀវភៅណែនាំការអនុវត្ត CFTC មានអំណាចក្នុងការស៊ើបអង្កេត ហើយច្បាប់របស់សហរដ្ឋអាមេរិកគឺតម្រូវឱ្យ Coinbase ប្រមូលព័ត៌មាន រួមទាំងដីកាពាក់ព័ន្ធពីអ្នកប្រើប្រាស់រួចអាចផ្ទេរទៅកាន់ទីភ្នាក់ងារគ្រប់គ្រងសហរដ្ឋអាមេរិកនៅពេលដែលមានការស្នើរសុំ។ យោងតាម The Block ដោយគណៈកម្មការពាណិជ្ជកម្មអនាគតទំនិញរបស់សហរដ្ឋអាមេរិក (CFTC) ចង់ធ្វើការស៊ើប​អង្កេតទៅលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ Bybit អំពីការផ្ដល់សេវាកម្មទៅកាន់ប្រជាជនអាមេរិកដោយមិនមានការអនុញ្ញាត្តតាមបទបញ្ញាត្ត។ បច្ចុប្បន្ននេះ Coinbase, CFTC និង Bybit មិនបានឆ្លើយតបជាសាធារណៈចំពោះបញ្ហានេះទេ។ ទន្ទឹមនឹងនេះដែរ Bybit បានប្រកាសថាខ្លួនបានឈានដល់អ្នកប្រើប្រាស់ 20 លាននាក់ដោយអះអាងថាខ្លួនស្ថិតក្នុងចំណោម Crypto Exchange កំពូលទាំងបីនៅលើពិភពលោក។ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមការប្រឆាំងការលាងលុយកខ្វក់ (AML) Bybit បានទទួលអាជ្ញាប័ណ្ណពាក់ព័ន្ធនៅក្នុងប្រទេសអារ៉ាប់រួម (UAE) កាហ្សាក់ស្ថាន និងស៊ីប។ លើសពីនេះទៀត Bybit បានប្រកាសនៅក្នុងខែកក្កដា ឆ្នាំ 2021 ថាខ្លួននឹងអនុវត្តការផ្ទៀងផ្ទាត់ KYC សម្រាប់អ្នកប្រើប្រាស់ និងផ្តល់ឱ្យអតិថិជននូវគោលការណ៍ណែនាំប្រតិបត្តិការ KYC លម្អិតនៅក្នុងខែកញ្ញា ឆ្នាំ 2022។ គួរបញ្ជាក់ផងដែរថា Bybit បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារចក្រភពអង់គ្លេស នៅពេលដែលអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុចក្រភពអង់គ្លេសបានណែនាំច្បាប់ថ្មី ហើយនៅក្នុងខែសីហា Bybit បានដកចោលធនាគាររុស្ស៊ីពីរដែលត្រូវបានដាក់ទណ្ឌកម្មចេញពីបញ្ជីទូទាត់របស់ខ្លួន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

10x Research : តម្លៃជាមធ្យមនៃការទិញចូល Bitcoin Spot ETF នៅសហរដ្ឋអាមេរិកគឺប្រហែល $57,300 ហើយអាចជាតម្លៃគាំទ្រដ៏សំខាន់់នៅថ្ងៃខាងមុខ

គ្រីបតូ

ស្វែងយល់អំពី Runes Protocol !

គ្រីបតូ

ទីក្រុងហុងកុងបានបញ្ជាក់ជាផ្លូវការនូវការបើកដំណើរការ Bitcoin និង Ethereum ETFs នៅថ្ងៃទី 30 ខែមេសា

គ្រីបតូ

ប្រទេសថៃនឹងរារាំងអ្នកប្រើប្រាស់ពីការចូលប្រើវេទិកាជួញដូរគ្រីបតូ "ដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាល"

Advertise

Related Article

គ្រីបតូ

SEC ជិត​អនុម័ត Spot ETF សម្រាប់ Solana, XRP, Dogecoin, ADA និងគ្រីបតូ​ផ្សេងៗ​ទៀត

Camboswap - ខេមបូស្វេប2025-07-09
គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

បន្ទាប់ពី Apple លើកឡើងយ៉ាងខ្លីៗក្នុងរយៈពេល 3 វិនាទីអំពី Render Network បានធ្វើឱ្យតម្លៃ $RNDR បានកើនឡើង 11%

Camboswap - ខេមបូស្វេប2024-05-10
គ្រីបតូ

Ethereum អាច​នឹង​ធ្លាក់​ដល់ $4,200 ដុល្លារ​អាមេរិក​ជា​ចំណុច​ទាប​បំផុត មុន​នឹង​ឡើង​ដល់ $5,500 ដុល្លារ​អាមេរិក

Camboswap - ខេមបូស្វេប2025-10-10

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English