CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ៖ Binance មិនបានចុះបញ្ជីជាក្រុមហ៊ុន នៅក្នុង ប្រទេសហ្វីលីពីនទេ ហើយបានដំណើរការដោយគ្មានអាជ្ញាប័ណ្ណ

CamboSwap

2023-11-29

465 View

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ថ្មីៗនេះ SEC ហ្វីលីពីនបានចេញការព្រមានអំពីប្រតិបត្តិការនៃទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ Binance ដោយព្រមានថាអង្គភាពដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ Binance អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ។ និយតករទីផ្សារក្នុងស្រុកបានអះអាងថា Binance "បាននិងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយយ៉ាងសកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ" ដើម្បីលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីជួញដូរ ជាមួយ Binance ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ Binance មិនមានអាជ្ញាប័ណ្ណផ្លូវការពីនិយតករហ្វីលីពីនដើម្បីអនុញ្ញាតឱ្យមានសកម្មភាពបែបនេះទេ។ គណៈកម្មការមូលបត្រហ្វីលីពីនបានព្រមានថា "Binance មិនត្រូវបានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសហ្វីលីពីនទេ ហើយបច្ចុប្បន្ន Binance បានបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណចាំបាច់ ឬការអនុញ្ញាតិឱ្យលក់ ឬផ្តល់មូលបត្រគ្រប់ប្រភេទនោះទេ"។ ទីភ្នាក់ងារប្រទេសហ្វីលីពីបានក្រើនរំលឹកអ្នកវិនិយោគកុំឱ្យចូលរួមក្នុងសកម្មភាពជាមួយក្រុមហ៊ុនណាដែលមិនមានការគ្រប់គ្រងពីគណៈកម្មការមូលបត្រហ្វីលីពីន។ ក្នុងពេលជាមួយគ្នានេះ SEC បានព្រមានអ្នកលក់ ភ្នាក់ងារ អ្នកផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល (KOL) ដែលលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីនៅលើវេទិកាដែលមិនមានការគ្រប់គ្រងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 90,000 ដុល្លារ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

SBF ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន 25 ឆ្នាំនៅក្នុងទីក្រុងញូវយ៉ក ហើយចៅក្រមបានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិជាង 11 ពាន់លានដុល្លារអាមេរិក

គ្រីបតូ

បន្ទាប់ពី Fetch.ai បានប្រកាសថានឹងធ្វើការរួមបញ្ជូលគម្រោង SingularityNET និង Ocean Protocol ជាគម្រោងតែមួយ កាក់ $AI ខាងលើមានការកើនឡើងទាំងអស់

គ្រីបតូ

ជាការឆ្លើយតបទៅនឹងការពន្យារពេលនៃការដកប្រាក់នាពេលថ្មីៗនេះ KuCoin បានចាប់ផ្តើម KCS និង BTC Airdrop ដែលមានតម្លៃ 10 លានដុល្លារដល់អ្នកប្រើប្រាស់

គ្រីបតូ

ឥឡូវនេះ Google គាំទ្រការស្វែងរកអាសយដ្ឋានកាបូបគ្រីបតូនៅលើខ្សែសង្វាក់ដូចជា Bitcoin, Polygon និង Arbitrum

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

camboswap2023-06-28
បច្ចេកវិទ្យា

ការខាតបង់សរុបពីករណីសន្តិសុខតាមអ៊ីនធឺណិតនៅសប្តាហ៍នេះលើសពី 120 លានដុល្លារ

camboswap2024-02-05
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

គ្រាន់តែ Elon Musk ធ្វើ្វការឆ្លើយតបទៅនឹងការប្ដឹងរបស់ Coinbase ដោយលើកឡើងពី Doge សោះធ្វើអោយកាក់ $Doge មាន ការកើនឡើង ក្នុងរយៈពេលខ្លី

camboswap2023-06-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English