CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ៖ Binance មិនបានចុះបញ្ជីជាក្រុមហ៊ុន នៅក្នុង ប្រទេសហ្វីលីពីនទេ ហើយបានដំណើរការដោយគ្មានអាជ្ញាប័ណ្ណ

CamboSwap

2023-11-29

525 View

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ថ្មីៗនេះ SEC ហ្វីលីពីនបានចេញការព្រមានអំពីប្រតិបត្តិការនៃទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ Binance ដោយព្រមានថាអង្គភាពដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ Binance អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ។ និយតករទីផ្សារក្នុងស្រុកបានអះអាងថា Binance "បាននិងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយយ៉ាងសកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ" ដើម្បីលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីជួញដូរ ជាមួយ Binance ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ Binance មិនមានអាជ្ញាប័ណ្ណផ្លូវការពីនិយតករហ្វីលីពីនដើម្បីអនុញ្ញាតឱ្យមានសកម្មភាពបែបនេះទេ។ គណៈកម្មការមូលបត្រហ្វីលីពីនបានព្រមានថា "Binance មិនត្រូវបានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសហ្វីលីពីនទេ ហើយបច្ចុប្បន្ន Binance បានបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណចាំបាច់ ឬការអនុញ្ញាតិឱ្យលក់ ឬផ្តល់មូលបត្រគ្រប់ប្រភេទនោះទេ"។ ទីភ្នាក់ងារប្រទេសហ្វីលីពីបានក្រើនរំលឹកអ្នកវិនិយោគកុំឱ្យចូលរួមក្នុងសកម្មភាពជាមួយក្រុមហ៊ុនណាដែលមិនមានការគ្រប់គ្រងពីគណៈកម្មការមូលបត្រហ្វីលីពីន។ ក្នុងពេលជាមួយគ្នានេះ SEC បានព្រមានអ្នកលក់ ភ្នាក់ងារ អ្នកផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល (KOL) ដែលលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីនៅលើវេទិកាដែលមិនមានការគ្រប់គ្រងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 90,000 ដុល្លារ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ការវិភាគតម្លៃ Bitcoin ពីអ្នកវិភាគ CryptoQuant

គ្រីបតូ

ការអាប់ដេត Pectra របស់ Ethereum បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែប្រតិកម្មទីផ្សារមានភាពស្ងប់ស្ងាត់ខ្លាំង ដោយតម្លៃ Ethereum (ETH) មិនបានកើនឡើង

គ្រីបតូ

G7 គ្រោងពិភាក្សាការវាយប្រហារគ្រីបតូរបស់កូរ៉េខាងជើងនៅកិច្ចប្រជុំកំពូល បន្ទាប់ពីការលួចទ្រព្យសម្បត្តិឌីជីថលរាប់ពាន់លានដុល្លារ

គ្រីបតូ

អារីហ្សូណាក្លាយជារដ្ឋទីពីរនៅអាមេរិកអនុម័តច្បាប់បម្រុងគ្រីបតូ HB 2749 បង្កើតមូលនិធិ Bitcoin និងទ្រព្យសម្បត្តិឌីជីថល

Advertise

Related Article

បច្ចេកវិទ្យា

គម្រោងឆ្លងខ្សែសង្វាក់ Poly Network ត្រូវបានវាយប្រហារ

camboswap2023-07-03
បច្ចេកវិទ្យា

កាបូបរបស់ Exchange Poloniex ត្រូវបានគេ Hack ហើយត្រូវបានបាត់បង់អស់ជាង 114 លានដុល្លារអាមេរិក

camboswap2023-11-11
បច្ចេកវិទ្យា

Elon Musk បដិសេធការចោទប្រកាន់ថាគាត់ជា 'Dogecoin Whale'

camboswap2023-06-18
បច្ចេកវិទ្យា

មូលហេតុដែលគណៈកម្មការមូលបត្រអាមេរិក (SEC) ប្ដឹងទៅលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ

camboswap2023-06-12

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English