CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ប្រមុខយោធាមីយ៉ាន់ម៉ាអំពាវនាវរកដំណោះស្រាយនយោបាយ ជាមួយ ក្រុមប្រដាប់អាវុធជនជាតិភាគតិច

CamboSwap

2023-12-05

616 View

ប្រភព: Reuters

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Reuters បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រមុខរបបយោធាមីយ៉ាន់ម៉ាបានអំពាវនាវដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលកំពុងប្រយុទ្ធនឹងយោធានៅទូទាំងប្រទេស ឱ្យស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់អំពើហិង្សា។ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង ព្រមានថា ប្រសិនបើអង្គការប្រដាប់អាវុធនៅតែប្រព្រឹត្តអំពើឆោតល្ងង់ នោះប្រជាជនក្នុងតំបន់ពាក់ព័ន្ធនឹងទទួលរងផលប៉ះពាល់ដ៏អាក្រក់។ ដូច្នេះត្រូវគិតគូរពីជីវភាពប្រជាពលរដ្ឋ ហើយអង្គការទាំងនោះ ត្រូវដោះស្រាយបញ្ហារបស់ពួកគេ តាមលក្ខណៈនយោបាយ។ នៅមីយ៉ាន់ម៉ា មានក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិចជាច្រើនក្រុម ដែលភាគច្រើនកាន់កាប់ទឹកដីនៅក្នុងតំបន់ព្រំដែនប្រទេស និងបានប្រយុទ្ធជាមួយយោធាចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨។ នៅចុងខែតុលា ក្រុមប្រដាប់អាវុធចំនួន ៣ បានបើកការវាយលុករួមគ្នាមួយនៅទូទាំងរដ្ឋសានភាគខាងជើង ដោយដណ្តើមយកទីក្រុងនានា និងដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅតាមព្រំដែនប្រទេសចិន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ជនស៊ីវិលជាង ២៥០នាក់ រួមទាំងកុមារទំនងជាបានស្លាប់ ចាប់តាំងពីចាប់ផ្តើមការវាយលុកនៅក្នុងខែតុលាឆ្នាំនេះ។ បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៥០០,០០០នាក់បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនៅទូទាំងប្រទេស៕

ប្រភព: Reuters

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

គ្រាន់តែ Elon Musk ធ្វើ្វការឆ្លើយតបទៅនឹងការប្ដឹងរបស់ Coinbase ដោយលើកឡើងពី Doge សោះធ្វើអោយកាក់ $Doge មាន ការកើនឡើង ក្នុងរយៈពេលខ្លី

បច្ចេកវិទ្យា

ដើម្បីដឹងថា រូបិយប័ណ្ណគ្រីបតូណា ជា មូលបត្រ ត្រូវឆ្លងកាត់ ការធ្វើតេស្ដ Howey ? តើការធ្វើតេស្ដ Howey ជាអ្វី?

បច្ចេកវិទ្យា

Telegram បានប្រកាសពីភាពជាដៃគូជាមួយ មូលនិធិ TON ដើម្បីបើកដំណើរការ កាបូប web3 នៅលើកម្មវិធី Telegram ដែលមានមូលដ្ឋានលើ ប្លុកឆេន TON

បច្ចេកវិទ្យា

FC Barcelona បានសហការជាមួយ Plastiks ដើម្បីបង្កើត NFT ដំបូងរបស់ខ្លួនដែលពណ៌នាអំពីសត្វ ដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមប្លាស្ទិក

Advertise

Related Article

អន្តរជាតិ

ប្រទេសចិនគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ប្រឆាំងការលាងលុយកខ្វក់របស់ខ្លួន និងបង្កើតភ្នាក់ងារត្រួតពិនិត្យ និងវិភាគប្រឆាំងការលាងលុយ

Camboswap - ខេមបូស្វេប2024-04-24
អន្តរជាតិ

បេក្ខជន​អភិបាលក្រុង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ទីក្រុង​ម៉ិកស៊ិក (Mexican)​ ​ក្នុងថ្ងៃតែមួយ

camboswap2024-02-28
អន្តរជាតិ

សិង្ហបុរី​បាត់បង់​ប្រាក់ ៣៣៥ លាន​ដុល្លារ​អាមេរិក​ដោយសារ​អំពើ​ឆបោកនិង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ឆមាស​ទី 1 ឆ្នាំ 2025

Camboswap - ខេមបូស្វេប2025-09-07
អន្តរជាតិ

អ៊ុយក្រែន ស្នើ​ទិញ​អាវុធ​អាមេរិក 100 ពាន់​លាន​ដុល្លារ ដើម្បី​ប្តូរ​យក ការ​ធានា​សន្តិសុខ!

Camboswap - ខេមបូស្វេប2025-08-19

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English