CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើ Concept អ្វីដែលអាចនឹងល្បីនៅ Bull Market បន្ទាប់ ?

CamboSwap

2023-12-05

540 View

ថ្មីៗនេះទីផ្សារទាំងមូលមានភាពល្អប្រសើរ ដោយ Bitcoin បានមានតម្លៃលើសពី $42,000 និង Ethereum លើសពី $2,200។ មួយរយៈមុននេះ ខ្ញុំបានឃើញ Community មួយចំនួនបានធ្វើការបង្ហោះនូវការចំណេញរាប់សិនមុឺនដុល្លារក្នុងការវិនិយោគកាក់ផ្សេងៗ ដែលបណ្ដាលឱ្យបងប្អូនមួយចំនួនមានភាព FOMO ទិញកាក់តាមគ្នា ចុងក្រោយទទួលបានខាតមកវិញ។ ដូច្នេះថ្ងៃនេះក្នុងនាមខ្ញុំអ្នកវិនិយោគក្នុងវិស័យគ្រីបតូបាន 3 ឆ្នាំ សូមចែករំលែកបទពិសោធន៏មួយចំនួន និងការវិភាគផ្ទាល់ខ្លួនរបស់ខ្ញុំជូនដល់បងប្អូនក្នុងការពិចារណា។ នៅក្នុង អំឡុងពេល Bull Market អ្វីដែលខ្ញុំតែងតែជួបនោះគឺ ការបង្ហោះការអួតអំពីការរកប្រាក់ចំណេញក្នុងការ Trade Contract ប៉ុន្ដែបន្ទាប់ខ្ញុំបានសាកល្បង Trade ដោយខ្លួនផ្ទាល់ខ្ញុំ ដំបូងខ្ញុំដាក់ 100 USDT រកប្រាក់ចំណេញបាន 250 ទៅ 300 USDT ប៉ុន្ដែដល់បានមួយរយៈធំខ្ញុំចាប់ផ្ដើម ខាតបង់ទាំងដើម និងប្រាក់ចំណេញ ហើយព្យាយាមសិក្សារបន្ថែមទើបយល់ច្បាស់ថានៅក្នុងវិស័យនេះ 100 % មានតែ 5% ទេដែលរកបានផលចំណេញពីវា 5% ទាំងនេះសុទ្ធប្រកបអាជីបក្នុង Trade អត់ដូចយើង Trade Part Time នោះទេដូច្នេះនៅក្នុងទីនេះប្រសិនបងប្អូនជាអ្នកថ្មីសោះក្នុងវិស័យនេះខ្ញុំអត់ណែនាំបងប្អូនចូលទៅក្នុងការ Trade Margin , Future ទេលុះត្រាតែបងប្អូនយល់ច្បាស់សិនអំពីវិស័យនេះ បើមិនដូច្នេះទេនៅពេល Bull Market មកដល់ គេផ្សេងរកឪកាសទទួលបានប្រាក់ចំណូល តែយើងវិញរកឪកាសស្រងដើមមកវិញ។ បកប្រឡប់មកអត្ថបទយើងវិញ តើ Concept អ្វីដែលអាចនឹងល្បីនៅ Bull Market បន្ទាប់ ? នៅក្នុងនោះដែលពាក្យថា New Narrative ឬ គំនិតថ្មីគឺជាពាក្យសំខាន់មួយសម្រាប់អ្នកវិនិយោគក្នុងការទទួលបានឪកាសក្នុងការរកប្រាក់ចំណេញ។ ដោយយើងជាអ្នកវិនិយោគក្នុងវិស័យគ្រីបតូ យើងតាមដានអ្វីដែលថ្មីជានិចដើម្បីទទួលបានឪកាសមុនគេ។ ដោយសារតែអំឡុងពេល Bull Market យើងតែងតែឃើញគេលើកឡើងនៅ Concept ថ្មីៗ ដូចជា៖ - នៅឆ្នាំ 2013 Concept - Digital Gold ត្រូវបានលើកឡើង - នៅឆ្នាំ 2017 Concept - Blockchain - រហូតដល់ឆ្នាំ 2020 ដែលជាឆ្នាំវិស័យគ្រីបតូត្រូវបានរីករាលដាលលើពិភពលោក ដែលក្នុងនោះដែលបានបំផុសនូវគំនិតជាច្រើនមានដូចជា DeFi, NFTs, Web 3.0, Metaverse, AI , GameFi និង Meme Coin ។ល៕ ដូច្នេះ Bull Market បន្ទាប់ដែលនៅឆ្នាំ 2024 នេះតែ Concept អ្វីដែលនឹងត្រូវគេបំផុសឡើង ហើយអាចឱ្យយើងរកឪកាសចំណេញពីវា ? នាពេលបច្ចុប្បន្ន បើសិនបើយើងមើលតាមអ្វីដែលយើងមាន ៖ • Bitcoin Ecosystem • Layer 2 • Liquid Staking Derivatives (LSD) • AI • Account Abstraction • Decentralized social networking • Real World Assets (RWA) Concept ទាំងអស់នេះគឺជាគំនិតដែលចាប់ផ្ដើមបំផុសឡើង ហើយអ្វីដែលសំខាន់ជាងគេនោះគឺមនុស្សគ្រប់គ្នាចាប់ផ្ដើមមានការចាប់អារម្មណ៏ និងទទួលយកលើ Concept ទាងអស់នេះអំឡុងពេល Bitcoin មានការឡើងថ្លៃ។ ដូច្នេះប្រសិនជាបងប្អូនមានការចាប់អារម្មណ៏ អាចសិក្សារស្រាវជ្រាវបន្ថែមអំពី Concept ទាំងអស់នេះដោយសារតែបច្ចុប្បន្ន Concept ទាំងអស់នេះមិនទាន់មានការផ្ទុះខ្លាំងនោះទេដោយសារមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៏ទៅលើ Bitcoin ដូច្នេះបើសិន Bitcoin មានការធ្លាក់ចុះ ឬធ្លាក់ប្រជាប្រិយភាពនៅពេលនោះហើយ Altcoin ទាំងអស់នឹងចាប់ផ្ដើមកើនឡើងតម្លៃ ហើយ Altcoin ដែលមាននៅក្នុង Concept ខាងលើនេះនឹងអាចត្រូវបានគេបំផុសដើម្បីបង្កើតតម្លៃឱ្យមានកើនឡើងកាន់តែខ្ពស់។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ដើម្បីដឹងថា រូបិយប័ណ្ណគ្រីបតូណា ជា មូលបត្រ ត្រូវឆ្លងកាត់ ការធ្វើតេស្ដ Howey ? តើការធ្វើតេស្ដ Howey ជាអ្វី?

បច្ចេកវិទ្យា

Telegram បានប្រកាសពីភាពជាដៃគូជាមួយ មូលនិធិ TON ដើម្បីបើកដំណើរការ កាបូប web3 នៅលើកម្មវិធី Telegram ដែលមានមូលដ្ឋានលើ ប្លុកឆេន TON

បច្ចេកវិទ្យា

FC Barcelona បានសហការជាមួយ Plastiks ដើម្បីបង្កើត NFT ដំបូងរបស់ខ្លួនដែលពណ៌នាអំពីសត្វ ដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមប្លាស្ទិក

បច្ចេកវិទ្យា

Louis Vuitton បានត្រៀមខ្លួនចូលទៅ Web 3.0 ជាមួយស៊េរីនៃ NFTs ដែលដាក់ឈ្មោះថា "Treasure Trunks"

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

បន្ទាប់ពី Apple លើកឡើងយ៉ាងខ្លីៗក្នុងរយៈពេល 3 វិនាទីអំពី Render Network បានធ្វើឱ្យតម្លៃ $RNDR បានកើនឡើង 11%

Camboswap - ខេមបូស្វេប2024-05-10
គ្រីបតូ

Ethereum អាច​នឹង​ធ្លាក់​ដល់ $4,200 ដុល្លារ​អាមេរិក​ជា​ចំណុច​ទាប​បំផុត មុន​នឹង​ឡើង​ដល់ $5,500 ដុល្លារ​អាមេរិក

Camboswap - ខេមបូស្វេប2025-10-10
គ្រីបតូ

នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រីបតូ WonderFi ត្រូវបានចាប់ជំរិត និងដោះលែងបន្ទាប់ពីបង់ប្រាក់លោះចំនួន 1 លានដុល្លារ

Camboswap - ខេមបូស្វេប2024-11-08

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English