CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

អាជ្ញាធរចិនបំផ្លាញទំនិញក្លែងក្លាយចំនួន ៣ ពាន់តោនដែលមានតម្លៃជិត ៧០លានដុល្លារ

CamboSwap

2023-12-06

657 View

យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍មកថា អាជ្ញាធរចិន បានកម្ទេចចោលនូវផលិតផលក្លែងក្លាយដ៏ធំសម្បើមមួយ ដោយក្នុងនោះមានទំនិញក្លែងក្លាយមកពីម៉ាកល្បីៗដូចជា Nike និង Louis Vuitton នៅក្នុងព្រឹត្តិការណ៍បង្ក្រាបទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងនៅទូទាំង ១៧ ខេត្ត និងទីក្រុង។ ទូរទស្សន៍ CCTV បានអះអាងទៀតថា សរុបទាំងអស់មានផលិតផលក្លែងក្លាយចំនួន ៣ ០០០ តោន ដែលមានតម្លៃសរុបប្រមាណ ៥០០ លានយ៉ន់(៦៩លានដុល្លារអាមេរិក) ត្រូវបានយកទៅដុតបំផ្លាញ និងបោះចោលទៅក្នុងកន្លែងចាក់សំរាម។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលសម្រាប់បទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បាននិយាយថា ៖ ” រដ្ឋាភិបាលបានផ្តល់អាទិភាពលើការបង្ក្រាបចំពោះការរំលោភបំពាន ហើយកំពុងធ្វើការកែតម្រូវដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់ និងចលាចលតាមរយៈការប្រើប្រាស់កណ្តាប់ដៃដែក។ ហើយចំពោះប្រតិបត្តិការបំផ្លាញនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយគោលនយោបាយប្រកួតប្រជែង ដោយយុត្តិធម៌របស់ប្រទេសចិន ដែលបានចែងតាំងពីឆ្នាំ ២០២២ មក” ។ ជម្រាបជូនផងដែរថា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ បានប៉ាន់ប្រមាណថា ពាណិជ្ជកម្មសកលលើផលិតផលក្លែងក្លាយមានចំនួនដល់ទៅ ៤៦៤ពាន់លានដុល្លារ គិតក្នុងឆ្នាំ ២០១៩ ខណ:ការរីកដុះដាលនៃពាណិជ្ជកម្មអេឡិចត្រូនិកក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននាំឱ្យមានកំណើនយ៉ាងខ្លាំងនូវទំនិញក្លែងក្លាយ៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Dogechain Wallet នឹងត្រូវបិទនៅថ្ងៃទី 1 ខែមិថុនា អ្នកប្រើប្រាស់គួរដក $DOGE ទាន់ពេលវេលា

គ្រីបតូ

នៅក្នុង ខែមេសាឆ្នាំនេះ មានកាក់ meme ចំនួន 138 បាន List ចូលទៅក្នុង CoinMarketCap ដែលមានកើនឡើងច្រើនជាងឆ្នាំមុនដែលមានតែ 18

គ្រីបតូ

វិភាគតម្លៃ Bitcoin តើតម្លៃ Bitcoin បច្ចុប្បន្ននៅមាន កម្រិតគាំទ្រ (Support) ដែលឬទេ?

គ្រីបតូ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Wemade លាលែងពីដំណែងបន្ទាប់ពីមានការកាត់ក្តីពីបទក្លែងបន្លំ Circulating Supply របស់ Wemix

Advertise

Related Article

អន្តរជាតិ

ប្រមុខយោធាមីយ៉ាន់ម៉ាអំពាវនាវរកដំណោះស្រាយនយោបាយ ជាមួយ ក្រុមប្រដាប់អាវុធជនជាតិភាគតិច

camboswap2023-12-05
អន្តរជាតិ

ប្រទេសចិនគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ប្រឆាំងការលាងលុយកខ្វក់របស់ខ្លួន និងបង្កើតភ្នាក់ងារត្រួតពិនិត្យ និងវិភាគប្រឆាំងការលាងលុយ

Camboswap - ខេមបូស្វេប2024-04-24
អន្តរជាតិ

សិង្ហបុរី​បាត់បង់​ប្រាក់ ៣៣៥ លាន​ដុល្លារ​អាមេរិក​ដោយសារ​អំពើ​ឆបោកនិង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ឆមាស​ទី 1 ឆ្នាំ 2025

Camboswap - ខេមបូស្វេប2025-09-07
អន្តរជាតិ

បេក្ខជន​អភិបាលក្រុង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ទីក្រុង​ម៉ិកស៊ិក (Mexican)​ ​ក្នុងថ្ងៃតែមួយ

camboswap2024-02-28

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English