CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

សហរដ្ឋអាមេរិក បានសម្រេចចិត្តតម្លើង ពិតានបំណុល (Debt Celling) ដើម្បីដោះស្រាយបញ្ហាបំណុលជាតិ

CamboSwap

2023-05-28

677 View

ពិតានបំណុល Debt Ceiling គឺជាទំហំកំណត់លើចំនួនប្រាក់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចខ្ចីបានដើម្បីបង់ថ្លៃសេវានានា ដូចជាសេវាសន្តិសុខសង្គម សេវាសុខាភិបាល និងសេវាយោធាជាដើម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងយកប្រាក់ចំណូលបានមកពីពន្ធ និងពីចរន្តផ្សេងៗទៀតដើម្បីធ្វើការសងបំណុល ប៉ុន្តែការចំណាយចុងក្រោយមកនេះ ស្រាប់តែច្រើនជាងប្រាក់ចំណូល។ ហេតុនេះហើយ បានធ្វើឱ្យរដ្ឋាភិបាលអាមេរិក ជួបប្រទះបញ្ហាបំណុលជាតិដែលដោះស្រាយមិនចេញ។ ថ្ងៃទី 28 ឧសភា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានសភាតំណាងរាស្រ្តអាមេរិក McCarthy បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ស្តីពីការតម្លើងពិតានបំណុល (Debt Celling) ដើម្បីដោះស្រាយបញ្ហាបំណុលជាតិ ។ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក McCarthy បាននិយាយថាឆាប់ៗនេះ លោកនឹងបោះឆ្នោតឱ្យកិច្ចព្រមព្រៀងនឹងធ្វើការដោះស្រាយបញ្ហាបំណុល ហើយលោកបានធ្វើការទំនាក់ទំនងកាលពីថ្ងៃសៅរ៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ កិច្ចព្រមព្រៀងស្តីពីការតម្លើងពិតានបំណុល (Debt Celling) នេះនឹងកាត់បន្ថយការចំណាយជាច្រើនជាប្រវត្តិសាស្ត្រ ហើយនឹងមិនមានការបន្ដែមពន្ធ ឬកម្មវិធីថ្មីនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ សេចក្តីព្រាងនៃសេចក្តីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ និងបោះពុម្ពផ្សាយនៅថ្ងៃអាទិត្យ ដោយមានការបោះឆ្នោតលើកិច្ចព្រមព្រៀងដែលរំពឹងទុកនៅថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Yellen បានព្រមានថា ការពន្យារការតម្លើងពិដានបំណុល (Debt Celling) ត្រូវតែបញ្ចប់ត្រឹមថ្ងៃទី 5 ខែមិថុនា ដើម្បីជៀសវាងការខកខានជាប្រវត្តិសាស្ត្រ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Wemade លាលែងពីដំណែងបន្ទាប់ពីមានការកាត់ក្តីពីបទក្លែងបន្លំ Circulating Supply របស់ Wemix

គ្រីបតូ

សម្ព័ន្ធមិត្ត Trump ស្នើឱ្យលក់មាសរបស់ Fed ដើម្បីទិញ Bitcoin

គ្រីបតូ

10x Research : Bitcoin អាចមាន "ការធ្លាក់ចុះក្លែងក្លាយ - Fake dip" ម្ដងទៀត

គ្រីបតូ

ក្នុងរយៈពេល 3 ខែ Coinbase បានរកប្រាក់ចំណូលរហូតដល់ 1.6 ពាន់លានដុល្លារក្នុងនោះប្រាក់ចំណូលបានមកពីអ្នកវិនិយោគលក់រាយ (Retail Investors)​ ចំនួន 935.2 លានដុល្លារ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English