CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ស្ថាបនិក Ethereum លោក Vitalik Buterin បានផ្ដល់គន្លឹះក្នុងការវិនិយោគ ៖ ដោយបានសង្កត់ធ្ងន់ថាការវិនិយោគចម្រុះគឺជារឿងល្អ (Diversification is good) និងមិនគួរប្រើ Leverage លើសពី 2 ដង

CamboSwap

2024-01-08

1360 View

រឿងនេះកើតឡើងដោយសារអត្ថបទមួយនៅក្នុង Twitter ដោយលើក Bill Gates និង Warren Buffett ជាឧទាហរណ៍ដោយប្រើជាមូលដ្ឋានដោយចង់បង្ហាញការមិនធ្វើការវិនិយោគចម្រុះគឺជាការវិនិយោគល្អ។ ប៉ុន្ដែលោក Vitalik Buterin បានសង្កត់ធ្ងន់ថាការវិនិយោគចម្រុះគឺជារឿងល្អ (Diversification is good) និងផ្តល់នូវទស្សនវិជ្ជាវិនិយោគផ្ទាល់ខ្លួនរបស់គាត់។

គន្លឹះដំបូងរបស់ Vitalik គឺថាការធ្វើការវិនិយោគចម្រុះគឺជាយុទ្ធសាស្ត្រដ៏ល្អ។ លោកជឿជាក់ថា ការវិនិយោគចម្រុះទៅក្នុងវិស័យផ្សេងៗអាចកាត់បន្ថយហានិភ័យ និងធានាបាននូវស្ថិរភាពនៅពេលមានការប្រែប្រួលក្នុងទីផ្សារ។ ទីពីរ Vitalik បានិយាយថាវិនិយោគិនគួរតែធានាថាពួកគេមានទុនបំរុងគ្រប់គ្រាន់មុនពេលវិនិយោគដោយការពារក្នុងករណីដែលមិនបានមើលឃើញទុកជាមុន។ ទីបីគឺរក្សាវិចារណញ្ញាណជាមួយនឹងការវិនិយោគភាគច្រើន។ នេះមានន័យថា វិនិយោគិនគួរតែរក្សាវិចារណញ្ញាណ ចំពេលដែលទីផ្សារមានការប្រែប្រួល ដោយធានារថាមិនត្រូវរងផលប៉ះពាល់ដោយការប្រែប្រួលរបស់ទីផ្សារក្នុងរយៈពេលខ្លីនោះទេ។ ជាចុងក្រោយ Vitalik បានព្រមានអ្នកវិនិយោគកុំឱ្យប្រើ Leverage លើសពី 2 ដង។ ការជួញដូរដោយប្រើ Leverage គឺជាវិធីសាស្ត្រវិនិយោគដែលមានហានិភ័យខ្ពស់ និងបានផលចំណេញខ្ពស់ (High risk high return) ប៉ុន្តែវាក៏អាចនាំទៅរកការខាតបង់ធំជាងមុនផងដែរ។ ដំបូន្មានរបស់គាត់គឺត្រូវប្រុងប្រយ័ត្ន និងជៀសវាងការប្រើ Leverage ច្រើនពេក ដើម្បីកាត់បន្ថយការខាតបង់ដែលអាចកើតមាន។ គន្លឹះទាំងនេះតំណាងឱ្យទិដ្ឋភាពបែបអភិរក្សនៅក្នុងពិភពហិរញ្ញវត្ថុ និងការវិនិយោគបែបប្រពៃណី ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនការហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់វិនិយោគិនដែលទម្លាប់ធ្វើប្រែ Leverage ខ្ពស់នៅក្នុងវិស័យគ្រីបតូដំបូន្មានទាំងនេះអាចមើលទៅមានលក្ខណៈអភិរក្ស ដែលបង្កឱ្យមានការពិភាក្សាមួយចំនួន។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនជឿថា ការផ្ដល់យោបល់ទាំងនេះគឺសមរម្យសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិស្តុកទុករួច ប៉ុន្តែប្រហែលជាមិនសមស្របចំពោះមនុស្សដែលប្រាថ្នាចង់ក្លាយជាអ្នកមាននោះទេ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

DeepSeek ប្រកាសថាមិនដែលចេញផ្សាយគ្រីបតូណាមួយឡើយ

គ្រីបតូ

នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) កំពុងបង្កើត AI chatbot GSAi សម្រាប់រដ្ឋាភិបាលសហព័ន្ធ

គ្រីបតូ

ធនាគារកណ្តាលប៉ូឡូញបដិសេធការប្រើប្រាស់ Bitcoin ជាទុនបម្រុង

គ្រីបតូ

USDC មានមូលធននីយកម្ម (Market Cap) ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រម្ដងទៀត បន្ទាប់ពីការដួលរលំនៃធនាគារ Silicon Valley ក្នុងខែមីនា ឆ្នាំ 2023

Advertise

Related Article

វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

camboswap2024-01-06
វិនិយោគ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុនឥណ្ឌា បង្កើតសេវាទូទាត់ QR code ឆ្លងប្រទេស

camboswap2024-02-17
វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

camboswap2024-01-06
វិនិយោគ

Bloomberg : Short Trader បានធ្វើការ Short ចំនួន $11 Billion ទៅលើភាគហ៊ុនដែលទាក់ទងទៅនឹងរូបិយប័ណ្ណគ្រីបតូ

camboswap2024-03-27

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English