CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

នគរបាលឃាត់ខ្លួនបុរសម្នាក់បញ្ចូនទៅតុលាការពាក់ព័ន្ធ បទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ តាមរយៈបណ្តាញសង្គម Telegram

CamboSwap

2024-01-19

366 View

ប្រភព: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា - Anti Cyber Crime Department

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើបទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយ:គណនីធនាគារនៅកម្ពុជា។ ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារីធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទឆបោក ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួល និងដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភព: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា - Anti Cyber Crime Department

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ទិន្នន័យអតិផរណាបង្កឱ្យមានភាពចលាចលទីផ្សារ ដែលធ្វើឱ្យ Bitcoin ធ្លាក់ដល់ $34,800 និង Ethereum បានធ្លាក់ចុះក្រោម $2,000

បច្ចេកវិទ្យា

ប្រទេសណាមីប៊ីនឹងអនុម័តច្បាប់ថ្មីដើម្បីគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ លែងធ្វើការហាមឃាត់ទៀតហើយ

បច្ចេកវិទ្យា

កាបូបគ្រីបតូរបស់ Exchange huobi ត្រូវ​បាន​គេ​លួច​ចូល ហើយបណ្ដាលអោយមានការ​ខាតបង់​ចំនួន 7.9 លាន​ដុល្លារ

គ្រីបតូ

$BTC បានធ្លាក់ $44,500 បន្ទាប់ពី Matrixport រាយការណ៍ថា SEC អាចបដិសេធចោលរាល់ Bitcoin Spot ETFs

Advertise

Related Article

ព័ត៌មានទូទៅ

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាម នៅខណ្ឌសែនសុខ

camboswap2023-12-05
ព័ត៌មានទូទៅ

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

camboswap2024-01-31
ព័ត៌មានទូទៅ

ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

camboswap2024-02-16
ព័ត៌មានទូទៅ

មក​ស្គាល់​​ពី​ ប្រទេស​ដែល​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English