CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

CamboSwap

2023-05-29

1161 View

មនុស្សភាគច្រើនបានដឹងរួចមកហើយថា AI ដូចជា ChatGPT, Bing, Bard គឺសុទ្ធតែជាបច្ចេកវិទ្យា AI មួយដ៏អស្ចារ្យណាស់ ដោយវាអាចជួយយើងក្នុងការស្វែងរកអ្វីៗបានលឿនរហ័សទាន់ពេលវេលា ថែមទាំងអាចធ្វើកិច្ចការអ្វីមួយឲ្យយើងបានប្រកបដោយភាពច្នៃប្រឌិតថែមទៀតផង។លើសពីនេះ ដូចដែលយើងបានឃើញមានព័ត៌មានជាច្រើនទាក់ទងនឹងអ្នកវិទ្យាសាស្រ្តដែលពួកគាត់កំពុងមានការព្រួយបារម្ភពីភាពរីកចម្រើនខ្លាំងលើបច្ចេកវិទ្យា AI នេះដែលវាកាន់តែឆ្លាតទៅៗពីមួយជំនាន់ទៅមួយជំនាន់ ដូចជាកាលពីថ្មីៗនេះលោក Elon Musk បានព្រមានថាវាអាចនឹងបញ្ជារមនុស្សវិញបាននាពេលអនាគតផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុន Google និងសហភាពអឺរ៉ុប (EU) បាននឹងកំពុងសហការគ្នាបង្កើតច្បាប់ស្តីពីបច្ចេកវិទ្យា AI នេះដើម្បីទប់ស្កាត់ហានិភ័យក៏ដូចជាវិនាសកម្មដែលអាចកើតមាននាពេលអនាគត។ គេសង្កេតឃើញថា រហូតមកដល់ពេលនេះបុរសដែលបង្កើត​ AI ទំនើបដោយខ្លួនឯងនោះគឺគាត់ជាបុគ្គលិករបស់ក្រុមហ៊ុន Google ផ្ទាល់តែម្តង ប៉ុន្តែគាត់បានបញ្ឃប់ការបង្កើតនោះជាបន្តទៀត ដោយគាត់មិនចង់ឲ្យមានគ្រោះថ្នាក់លើបច្ចេកវិទ្យា AI នេះទេ។ ហើយក្រុមហ៊ុន Google ក៏ធ្លាប់បានបង្កើតច្បាប់ស្តីពី AI សម្រាប់អនុវត្តក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ។ បន្ថែមពីនេះ បើយោងទៅតាមសារព័ត៌មាន Reuters បានឲ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ សហភាព​អឺរ៉ុប(EU)កំពុង​តែ​រង់​ចាំ​បណ្តាប្រទេស​ផ្សេង​ទៀត​ក្នុងការ​ចូល​រួម​ជាមួយ​នឹងការផ្តល់ជា​គំនិត​និង​យោបល់​លើច្បាប់ស្តីពីការពារទប់ស្កាត់ចំពោះបច្ចេកវិទ្យា AI នេះដើម្បីធ្វើការអនុម័តយកទៅអនុវត្តជាផ្លូវការទូទាំងពិភពលោក។ ហើយសហភាពអឺរ៉ុបសង្ឃឹមថា នឹងធ្វើយ៉ាងណាបង្កើតច្បាប់នេះឲ្យបានមុនដំណាច់ឆ្នាំ 2023 ខាងមុខនេះ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

លោក​ Donald Trump កំពុងរៀបចំបង្កើតគណៈកម្មាធិការប្រឹក្សាគ្រីបតូ ដឹកនាំដោយអ្នកជំនាញ២៤រូប

គ្រីបតូ

QCP Capital៖ សេដ្ឋកិច្ចអាមេរិកបង្ហាញថាកំពុងស្ថិតក្នុងកម្ដៅខ្លាំងមួយ ខណៈទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជិតមកដល់

គ្រីបតូ

គណនី Ethereum ថ្មីមួយបានបង្ហាញសកម្មភាពគួរឱ្យកត់សម្គាល់

គ្រីបតូ

ប្រទេសថៃគ្រោងអនុញ្ញាតឱ្យចុះបញ្ជី Bitcoin ETF ដំបូង ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មទ្រព្យសម្បត្តិឌីជីថល

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Binance នៅចក្រភពអង់គ្លេសបានលុបឈ្មោះការចុះបញ្ជីជាមួយ FCA នៅចុងខែឧសភា

camboswap2023-06-19
បច្ចេកវិទ្យា

STEPN រួមបញ្ចូល Apple Pay អ្នក​ប្រើប្រាស់អាចទិញ ស្បែកជើង ហើយទូទាត់ជាមួយ Apple Pay បាន

camboswap2023-05-24
បច្ចេកវិទ្យា

Bitpanda ចាប់ដៃគូជាមួយ Coinbase ដើម្បីជួយធនាគារអឺរ៉ុបផ្តល់សេវាកម្មរូបិយប័ណ្ណគ្រីបតូដល់អតិថិជន

camboswap2023-05-25
បច្ចេកវិទ្យា

GTA 6 នឹងរួមបញ្ជូលបច្ចេកវិទ្យាប្លុកឆេនដើម្បីអនុវត្តប្រព័ន្ធផ្ដល់រង្វាន់ជារូបិយប័ណ្ណគ្រីបតូ Play to Earn

camboswap2023-05-27

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English