CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កម្មវិធីបញ្ជាពីចម្ងាយ AnyDesk ត្រូវបានវាយប្រហារ ហើយប្រភពកូដ និងសោឯកជនត្រូវបានលួច

CamboSwap

2024-02-05

1625 View

ប្រភព: techcrunch.com

AnyDesk បានចាត់វិធានការដោះស្រាយ រួមទាំងការដកហូតវិញ្ញាបនបត្រដែលទាក់ទងនឹងសុវត្ថិភាព ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដែលរងផលប៉ះពាល់ និងការអំពាវនាវឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបំផុតនៃកម្មវិធី។ កម្មវិធីកុំព្យូទ័រពីចម្ងាយ AnyDesk បានចេញសេចក្តីណែនាំអំពីសុវត្ថិភាពនៅព្រឹកថ្ងៃសៅរ៍ ដោយបញ្ជាក់ថា ម៉ាស៊ីនមេរបស់ក្រុមហ៊ុនខ្លួនត្រូវបានវាយប្រហារដោយបណ្តាញ Hacker បានលួចផ្នែកខ្លះនៃប្រភពកូដ និងសោឯកជន។ យោងតាមលទ្ធផលស្វែងរករបស់ Shodan សហរដ្ឋអាមេរិក និង ចិន មានចំណុចរងគ្រោះរបស់ AnyDesk ច្រើនបំផុត និងការចែកចាយនៃការបញ្ចារពីចម្ងាយ AnyDesk ដែលរងផលប៉ះពាល់ទូទាំងពិភពលោកមានដូចខាងក្រោម (ច្រក 7070):

AnyDesk គឺជាដំណោះស្រាយផ្ទៃតុបញ្ចារពីចម្ងាយដ៏ពេញនិយមដែលប្រើជាទូទៅសម្រាប់ការគ្រប់គ្រង IT សហគ្រាស និងការចូលប្រើឯកសារពីចម្ងាយ។ ការវាយប្រហារនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពជាច្រើន ជាពិសេសចាប់តាំងពីកម្មវិធី AnyDesk(ស្រដៀងទៅនឹង TeamViewer) មានប្រជាប្រិយភាព​ ការវាយប្រហារបែបនេះជាការវាយប្រហារដ៍គួរអោយខ្លាចមួយ​ ក្នុងចំណោមការវាយប្រហារដូចជា ransomware និង APT​ ហើយជារឿយៗ កុំព្យូទ័ររបស់ជនរងគ្រោះ​ ត្រូវបានចូលប្រើប្រាស់ ជាបន្តបន្ទាប់ដោយក្រុមអ្នកវាយប្រហារដែលមានគំនិតអាក្រក់។ AnyDesk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ផ្តើមផែនការឆ្លើយតបសុវត្ថិភាពភ្លាមៗ នៅពេលដែលពួកគេបានរកឃើញភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធម៉ាស៊ីនមេ ហើយបានសហការជាមួយក្រុមហ៊ុនសុវត្ថិភាព CrowdStrike ដើម្បីស៊ើបអង្កេត។ វាមិនច្បាស់ទេថាតើអ្នកវាយប្រហារបានលួចទិន្នន័យអ្នកប្រើប្រាស់ឬអត់ ប៉ុន្តែ BleepingComputer បានបញ្ជាក់ពីការលេចធ្លាយនៃប្រភពកូដ និងសោឯកជន។

ប្រភព: techcrunch.com

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

វិនិយោគ

មិនមែនតែគម្រោងគ្រីបតូទេចេះ Rug Pull ភាគហ៊ុនដែលបានចុះបញ្ជីក៏ចេះ Rug Pull ដែល

គ្រីបតូ

ទទួលបាន Airdrop ពី HashKey Global ជាមួយនឹងការ Trade

គ្រីបតូ

IRS ជួលអតីតនាយកប្រតិបត្តិ Binance.US ដើម្បីជំរុញការអនុលោមច្បាប់គ្រីបតូ

បច្ចេកវិទ្យា

Elon Musk បានប្រកាសបង្កើត សេវាកម្មអ៊ីម៉េល ដែលមានឈ្មោះថា XMail ដើម្បីឆ្លើយតប ទៅនឹង ពាក្យចចាមអារ៉ាម ថ្មីៗនេះថា Google អាចនឹងបិទ Gmail

Advertise

Related Article

បច្ចេកវិទ្យា

កងកម្លាំងប៉ូលីស ហុងកុង បានបើកដំណើរការ Metaverse Platform ថ្មី ដែលមានឈ្មោះថា "CyberDefender"

camboswap2023-05-28
បច្ចេកវិទ្យា

ប្រទេសឥណ្ឌូណេស៊ីកំពុងរៀបចំបើកដំណើរការទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូជាតិ (Crypto Exchange) ក្នុងខែនេះ

camboswap2023-07-16
បច្ចេកវិទ្យា

Sui ក្លាយជាដៃគូ Blockchain ផ្លូវការរបស់ F1 Oracle Red Bull Racing

camboswap2023-06-02
បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English