CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ការស្ទង់មតិលើមនុស្ស 10,000 នាក់៖ 84% នៃវិនិយោគិនជឿថា Bitcoin នឹងឈានដល់ $69,000 យ៉ាងឆាប់រហ័សបន្ទាប់ពី Bitcoin Halving ហើយ 70% នៃអ្នកវិនិយោគគ្រោងនឹង DCA បន្ថែម

CamboSwap

2024-02-07

432 View

ប្រភព: Bitget

យោងតាមរបាយការណ៍ស្រាវជ្រាវដោយ Bitget ដែលបានសម្ភាសអ្នកវិនិយោគជិត 10,000 នាក់ 84% នៃវិនិយោគិនជឿថាបន្ទាប់ពី Bitcoin Halving កើតឡើង BTC នឹងឡើងដល់ $69,000 ហើយ 70% នៃវិនិយោគិនបានបញ្ជាក់យ៉ាងថាគ្រោងនឹង DCA បន្ថែម។ Bitcoin រៀបនឹងឈានទៅដល់ជុំចុងក្រោយនៃព្រឹត្តិការណ៍ Bitcoin Halving ក្នុងខែមេសាឆ្នាំនេះ។ ទីផ្សារបានព្យាករណ៍ម្តងហើយម្តងទៀតថា BTC នឹងដើរតាមគន្លងប្រវត្តិសាស្ត្រ ដោយទីផ្សារគ្រីបតូនឹងឈានទៅដល់ Bull Market បន្ទាប់ពី Bitcoin Halving បានកើតឡើង។ យោងតាម Background ខាងលើនេះ Bitget បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវដ៏ទូលំទូលាយមួយនៅដើមខែនេះ ដោយបង្ហាញពីការរំពឹងទុកទីផ្សារបច្ចុប្បន្នចំពោះ Bitcoin Halving ពីការសម្ភាសន៍អ្នកវិនិយោគជិត 10,000 នាក់។

យោងតាមរបាយការណ៍របស់ Bitget វិនិយោគិន 84% បច្ចុប្បន្នមានសុទិដ្ឋិនិយមថា Bitcoin នឹងទម្លុះ All Time High គ្រប់ពេលអាចឡើងដល់ $69,000 ភ្លាមៗបន្ទាប់ពី Bitcoin Halving បានកើតឡើង។ ក្នុងចំណោមពួកគេ វិនិយោគិននៅអាមេរិកឡាទីន អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍គឺជាអ្នកនាំមុខ។ មានតែអ្នកវិនិយោគនៅអឺរ៉ុបខាងលិច និងខាងកើតប៉ុណ្ណោះដែលមានអាកប្បកិរិយាអភិរក្សជាង ប៉ុន្តែពួកគេក៏មានសុទិដ្ឋិនិយមចំពោះគន្លងនៃការអភិវឌ្ឍន៍រយៈពេលវែងរបស់ Bitcoin ។

ទន្ទឹមនឹងនេះ របាយការណ៍ក៏បានចង្អុលបង្ហាញថា 70% នៃអ្នកវិនិយោគបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបង្កើនការកាន់កាប់រូបិយប័ណ្ណគ្រីបតូនៅឆ្នាំ 2024។ ក្នុងចំណោមពួកគេ អ្នកវិនិយោគនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអឺរ៉ុបខាងកើតគឺឈានមុខគេបំផុត។ វិនិយោគិននៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាជឿជាក់ថា ពួកគេត្រូវការរង់ចាំទីផ្សារមានស្ថេរភាពបន្ទាប់ពី Bitcoin Halving មុននឹងបន្ថែមមុខតំណែងបន្ថែមទៀត។

ជាចុងក្រោយ Bitget ក៏បានប្រកាសពីការព្យាករណ៍របស់វិនិយោគិនសម្រាប់ Bull Market បន្ទាប់។ របាយការណ៍បានបង្ហាញថា 55% នៃវិនិយោគិនជឿថា Bitcoin នឹងមានស្ថិរភាពក្នុងចន្លោះពី 50,000 ទៅ 100,000 ដុល្លារអាមេរិក ហើយវិនិយោគិនតែ 8% ប៉ុណ្ណោះដែលជឿថា Bitcoin នឹងទម្លុះដល់ 150,000 ដុល្លារអាមេរិក។ គួរឱ្យចាប់អារម្មណ៍ ទោះបីជាអឺរ៉ុបខាងលិចបានបង្ហាញពីអាកប្បកិរិយាប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ផ្ទាល់នៃ Bitcoin Halving ក៏ដោយ ការព្យាករណ៍ Bull Market របស់ពួកគេបានផ្តល់តម្លៃខ្ពស់បំផុត ដែលឆ្លុះបញ្ចាំងពីអារម្មណ៍វិនិយោគរបស់ពួកគេអំពី "ការប្រុងប្រយ័ត្នរយៈពេលខ្លី សុទិដ្ឋិនិយមរយៈពេលវែង"។

រូបភាពបន្ថែម ៖

ប្រភព: Bitget

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

NFT ដែល Justin Bieber បានទិញបានខាតបង់អស់ 1.24 លានដុល្លារ

គ្រីបតូ

Kaiko : ទីផ្សារ Binance, OKX និង Upbit គឺជាអ្នកនៅពីក្រោយការលក់បន្ទាប់ពី Bitcoin Spot ETF បានអនុម័ត

គ្រីបតូ

JPMorgan បានបង្ហើបអំពីមូលហេតុចម្បងនៃការកើនឡើងរបស់ Bitcoin ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ

បច្ចេកវិទ្យា

SPACE ID បានបើកកម្មវិធី airdrop សម្រាប់រដូវកាលទីពីរ ហើយ កាក់ ID ប្រហែល 22.48 លាននឹងត្រូវបានចែកចាយ

Advertise

Related Article

វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

camboswap2024-01-06
វិនិយោគ

Bloomberg : Short Trader បានធ្វើការ Short ចំនួន $11 Billion ទៅលើភាគហ៊ុនដែលទាក់ទងទៅនឹងរូបិយប័ណ្ណគ្រីបតូ

camboswap2024-03-27
វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

camboswap2024-01-06
វិនិយោគ

ZetaChain: Airdrop ចំនួន 31.5 លាន ZETA នឹងត្រូវបានចែកចាយដល់អ្នកប្រើប្រាស់ច្រើនជាង 800,000​ នាក់

camboswap2024-01-23

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English