CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

វិស័យធានារ៉ាប់រងទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកក្នុងឆ្នំា២០២៣

CamboSwap

2024-02-16

1436 View

អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៥ខែកុម្ភៈឆ្នំា២០២៤នេះថា វិស័យធានារ៉ាប់រងក្នុងប្រទេសទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកនៅក្នុងឆ្នំា២០២៣ ហើយការកើនឡើងនៃទំហំទឹកប្រាក់នេះបង្ហាញឱ្យឃើញថាវិស័យមួយនេះមានការីកចម្រើន។ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ISJ ក្រៅប្រទេសស្តីពី «បេសកកម្មរបស់វិស័យធានារ៉ាប់រងទូទៅ ដើម្បីសុខុមាលភាពមនុស្សគ្រប់រូប» នៅថ្ងៃទី១៥កុម្ភៈនេះថា ផ្អែកលើស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបានក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ទីផ្សារមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២០% ដោយមានបុព្វលាភ(ប្រាក់បង់ប្រចំាឆ្នំា)ដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ លោកបញ្ជាក់ថា «បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤១ ជាមួយនឹងទ្រព្យសកម្មជាង ១ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ តែប្រសិនបើពិនិត្យលើសូចនាករគន្លឹះ (១) អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច និង (២)ដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា ឃើញថា អត្រាភាគទានមានតែជាង ១% និងដង់ស៊ីតេមានតែជាង ២០ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលសូចនាករនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រង»។ លោកលើកឡើងថា ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងទូទៅជប៉ុន, វិទ្យាស្ថានធានារ៉ាប់រងទូទៅជប៉ុន និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះបានអញ្ជើញវាគ្មិនដែលមានចំណេះជំនាញខ្ពស់ និងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រង មកបង្ហាញ និងចែករំលែកចំណេះដឹងដ៏មានតម្លៃ ហើយសង្ឃឹមជឿជាក់ថាសិក្ខាសាលានេះនឹងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដែលអាចរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រង និង សេដ្ឋកិច្ចជាតិ៕ តាកែវ

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិនត្រូវបានវាយប្រហារដោយមេរោគ Ransomware របស់ "Lockbit" ដោយតម្រូវអោយបង់ Bitcoin និង Moneroជាថ្លៃចាប់ជម្រិត

បច្ចេកវិទ្យា

មូលហេតុដែលគណៈកម្មការមូលបត្រអាមេរិក (SEC) ប្ដឹងទៅលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ

បច្ចេកវិទ្យា

ចៅក្រមបដិសេធសំណើ SEC សម្រាប់ការបង្កកទ្រព្យសកម្មរបស់ Binance.US

បច្ចេកវិទ្យា

ក្រុម Hacker របស់កូរ៉េខាងជាអ្នក Hack យករូបិយប័ណ្ណគ្រីបតូ ជាង 100 លានដុល្លារ ពីកាបូប Atomic Wallet

Advertise

Related Article

ព័ត៌មានទូទៅ

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាម នៅខណ្ឌសែនសុខ

camboswap2023-12-05
ព័ត៌មានទូទៅ

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

camboswap2024-01-31
ព័ត៌មានទូទៅ

ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

camboswap2024-02-16
ព័ត៌មានទូទៅ

មក​ស្គាល់​​ពី​ ប្រទេស​ដែល​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English