CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

រុស្ស៊ីជិតផលិតបានវ៉ាក់សាំង ការពារជំងឺមហារីកហើយ

CamboSwap

2024-02-16

1515 View

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា អ្នកវិទ្យាសាស្ត្រជំនាញផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសរុស្ស៊ី ខិតកាន់តែជិតទៅសម្រេចសមិទ្ធផលផលិតបាននូវវ៉ាក់សាំង និងថ្នាំការពារជំងឺមហារីកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Reuters ។ នាវេទិកាទីក្រុងមូស្គូស្តីពីបច្ចេកវិទ្យានាពេលអនាគតលោក ពូទីន បានចង្អុលបង្ហាញថា សហព័ន្ធរុស្ស៊ីបានបោះជំហានយ៉ាងធំសម្បើម ដោយបានស្វែងរកការព្យាលបាលជំងឺមហារីកក្នុងដំណាក់កាលដំបូង ដែលនាំឲ្យអត្រានៃការរស់រានមានជីវិតកាន់តែខ្ពស់។ លោកបានបន្ថែមថា ពួកយើងខិតកាន់តែជិតក្នុងការបង្កើតវ៉ាក់សាំង Onco-Vaccine និងថ្នាំ Immunomodulatory ជំនាន់ថ្មី ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងចំពោះជំងឺមហារីក ហើយខ្ញុំសង្ឃឹមថាឆាប់ៗនេះ វ៉ាក់សាំងក៏ដូចជាថ្នាំទាំងនេះ នឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការព្យាបាលចំពោះមនុស្សទូទៅ។

ដោយយោងតាមលោកប្រធានាធិបតីបានបញ្ជាក់ថា ជាងពាក់កណ្តាលនៃករណីជំងឺមហារីកកើតឡើងក្នុងប្រទេសរុស្ស៊ីទាំងអស់ ត្រូវបានរកឃើញនៅដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀត លោកក៏បានសន្យាថា នឹងបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រក្នុងកម្រិតចាំបាច់ផងដែរ។ គួរជម្រាបផងដែរថា កន្លងមកពិភពលោកបានជួបនឹងវិបត្តិជំងឺរាតត្បាត ខណៈក្នុងនោះប្រទេសរុស្ស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលបានបង្កើតនូវវ៉ាក់សាំងផ្ទាល់ខ្លួនឈ្មោះថា Sputnik V ដើម្បីប្រឆាំងការពារជំងឺកូវីដ១៩ ហើយក៏បានលក់វាទៅកាន់ប្រទេសមួយចំនួនថែមទៀត៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ៖ ប្រទេសថៃមានសមត្ថភាពក្នុងការចេញផ្សាយរូបិយប័ណ្ណដែលមានស្ថិរភាព​ដែល​គាំទ្រ​ដោយ​មូលបត្របំណុល​រដ្ឋាភិបាល

គ្រីបតូ

PPI របស់សហរដ្ឋអាមេរិកក្នុងខែធ្នូទាបជាងការរំពឹងទុកនាំឱ្យ Bitcoin ឡើងដល់ 97,000 ដុល្លារ - ប៉ុន្ដែសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលនៅពេល CPI ត្រូវបានចេញផ្សាយនៅយប់នេះ

គ្រីបតូ

Reuters ៖ លោក Donald Trump អាចនឹងដាក់ចេញគោលនយោបាយគាំទ្រវិស័យរូបិយប័ណ្ណគ្រីបតូនៅថ្ងៃដំបូងនៃអាណត្តិថ្មី

គ្រីបតូ

អ្នកវិភាគ Citi៖ ការវិនិយោគលើ Altcoin អាចមានសក្តានុពលខ្ពស់នៅឆ្នាំ 2025

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English