CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

CamboSwap

2024-02-16

2389 View

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារក្រុមនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយឈប់ញុំាខ្លះទៅបើចង់មុខក្មេងបានយូរ និយាយពីមុខឆាប់ចាស់ជាងវ័យច្បាស់ណាស់ប្រាកដជាមានបងប្អូនជួបប្រទះបញ្ហានេះច្រើនជាពិសេសបងប្អូនស្រីៗ។ ស្រួលមិនស្រួលឆ្ងល់ខ្លួនឯងទៀត ខំទិញផលិតផលថែមុខឡើងច្រើន ដល់លទ្ធផលមុខចាស់ជាងប្ដីទៀត តែបើមើលទៅប្ដីវិញគ្មានប្រើអីច្រើនទេ តែគាត់បែរជាក្មេងជាងយើងទៅវិញ។ តើបងប្អូនស្រីៗណាខ្លះធ្លាប់ជួបបែបហ្នឹង? ឥឡូវបងប្អូនស្រីៗឈប់ឆ្ងល់ទៀត ក្រុមការងារចាបបៃតង នឹងពាំនាំការបកស្រាយរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសើស្បែក បកចែកជួនបងប្អូនថាមូលហេតុអ្វីបានប្រើប្រាស់ផលិតផលពេញតុ តែបើមកមើលមុខវិញចាស់ហៅមិនលឺចាស់ជាងអាយុទៀត។ ជាការពិតណាស់ យោងតាមរយៈការបកស្រាយរបស់វេជ្ជបណ្ឌិត ហាក់ វត្តី បានពន្យល់ថា ជាធម្មតាពី១ថ្ងៃទៅមួយថ្ងៃអាយុរបស់យើងកាន់តែច្រើន កោសិកាកូឡាជេនរបស់យើងកាន់តែខូចខាត HAថយចុះការជ្រួសជុលកោសិកាយើងមិនបានល្អ ជាហេតុធ្វើឱ្យយើងក៏ចាស់ទៅតាមអាយុរបស់យើងវាជារឿងធម្មតា។ កត្តាធំ១ទៀត ដែលបង្កឱ្យយើងចាស់ជាងវ័យនោះគឺកត្តា ពន្លឺព្រះអាទិត្យ ពន្លឺចេញពីទូរស័ព្ទកុំព្យូរទ័រ ពពួកពន្លឺដែលយើងមើលមិនឃើញ មានន័យថាយើងមានអារម្មណ៍ថាក្ដៅៗ តែយើងមើលមិនឃើញទេ ពន្លឺនេះក៏ធ្វើឱ្យយើងឆាប់ចាស់ជាងវ័យដែរ។ ចំពោះមូលហេតុ២០ភាគរយទៀត ដែលវេជ្ជបណ្ឌិតបានបកស្រាយថាជាមូលហេតុដែលបណ្ដាលឱ្យយើងមានមុខចាស់ជាងវ័យដូចគ្នា គឺកត្តារស់នៅ រស់នៅយ៉ាងមិច? មានន័យថារស់នៅមិនដែលធ្វើលំហាត់ប្រាណ កត្តាគេងមិនដែលគ្រប់គ្រាន់ និងកត្តារបបអាហារ។​ កត្តារបបអាហារសម្រាប់អ្នកចូលចិត្តផឹកស្រាច្រើន ជប់លៀងច្រើន ពពួកអាហារមានជាតិផ្អែមច្រើន ពពួកអាហារFast food អាហារបំពង អាហារចៀនដែលមានជាតិខ្លាញ់ខ្ពស់ ជាពិសេសគឺពិសារទឹកមិនបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។ កត្តាទាំងអស់នេះហើយរួមផ្សំធ្វើឱ្យយើងចាស់ជាងវ័យហើយ។ លើសពីនេះមានកត្តា១សំខាន់ចុងក្រោយគឺការប្រើប្រាស់Skin Care (ផលិតផលថែរក្សាស្បែក) មានន័យថាអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។​ ឧ. ជាក់ស្ដែង ប្ដីប្រពន្ធ១គូប្រពន្ធទិញSkin Care ប្រើប្រាស់ឡើងច្រើន ពេញ១តុ​​ចំណែកប្ដីរបស់គាត់ដូចជាមិនមានប្រើប្រាស់អ្វីច្រើនទេ ហើយប្ដីមានអាយុច្រើនជាងប្រពន្ធ តែបែរជាក្មេងជាងប្រពន្ធ ដែលខំប្រើប្រាស់ផលិតផលឡើងច្រើន។ សំណួរសួរថាហេតុអ្វី វេជ្ជបណ្ឌិតបានបកស្រាយថាមូលហេតុនេះមកពីអ្នកជ្រើសរើសផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមិនបានត្រឹមត្រូវ។ មានន័យថាអាចប្រើប្រាស់ផលិតផលជាពពួកកាត់ស្បែក បកស្បែក ផលិតផលដែលមិនសមស្របនឹងស្បែករបស់អ្នក។ កត្តាប្រើប្រាស់ខុសបែបនេះហើយទើបធ្វើឱ្យគាត់ប្រើមិនបាន សរុបមកវិញក្រោយពីអានអត្ថបទនេះចប់ តើបងប្អូនស្រីៗយល់យ៉ាងណា កត្តាទាំងអស់ខាងលើនេះហើយមានចូលចំណុចណា១ទេ? បើមានគួរតែកាត់បន្ថយប្រយ័ត្នមុខកាន់តែចាស់ជាងវ័យខ្លាំងទៅៗពិបាកកែប្រែ៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Bitcoin បានឈានដល់ $70,000 ហើយបាន ធ្លាក់ចុះភ្លាមៗ តើការធ្លាក់ចុះនេះគឺអាចដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរកាក់ Bitcoin ដែលមានតម្លៃប្រាក់ 2 ពាន់លានដុល្លារ កាលពីយប់មិញ?

គ្រីបតូ

Wall Street Journal : Donald Trump គ្រាន់តែចង់គ្រប់គ្រង Bitcoin ហើយការដាក់បញ្ចូល Bitcoin នៅក្នុងទុនបំរុងរបស់អាមេរិកធ្វើឱ្យ Bitcoin កាន់តែ Centralized

គ្រីបតូ

Bull Market មិនមានន័យថាអាចរកលុយបានទេ! ចាំច្បាស់ 10 ចំណុចដើម្បីជួយបង្កើនប្រាក់ចំណេញរបស់អ្នក

គ្រីបតូ

នៅក្នុងខែកក្កដា ការខាតបង់សរុបដែលបណ្តាលមកពីការវាយប្រហាររបស់ពួក Hacker លើប្រព័ន្ធអេកូឡូស៊ី Web3 បានកើនឡើងដល់ 286 លានដុល្លារ

Advertise

Related Article

សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English