CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

CamboSwap

2024-02-16

2358 View

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់ មហារីកតម្រងនោមគឺជាមហារីកសាហាវមួយដែលកើតមានឡើងក្នុងតម្រងនោមរបស់អ្នក។ ទម្រាំតែឈានចូលដល់មហារីកគឺមានដំណាក់កាលរបស់វា។ ដូច្នេះការឈប់ប្រព្រឹត្តកត្តាបង្កជាហានិភ័យជំងឺមហារីកតម្រងនោមគឺអ្នកគួរតែចៀសវាង ព្រោះកត្តាទាំងនោះអាចធ្វើឱ្យអ្នកកើតជំងឺមហារីកតម្រងនោមទាំងមិនដឹងខ្លួន។ មួយវិញទៀតការពិនិត្យសុខភាពរបស់តម្រងនោមគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកដោយហេតុថា ការយកចិត្តទុកដាក់លើតម្រងនោម បានជួយឱ្យអ្នកដឹងខ្លួន​និងចេះការពារទុកមុនដើម្បីចៀសវាង​គ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតរបស់អ្នកនៅថ្ងៃខាងមុខ។ ជាមួយគ្នានេះដែរ ក្រុមការងាចាបបៃតង សូមធ្វើការលើកយកត្តាបង្កហានិភ័យនៃជំងឺមហារីកតម្រងនោម ដែលអ្នកគ្រប់គ្នាគួរតែដឹងក្នុងឆ្នាំ២០២៤នេះ។ អ្នកគួរតែ រៀនការពារខ្លួន រៀនស្រឡាញ់សុខភាពរបស់ខ្លួន​ឯង ហ៊ានចំណាយលើការថែសុខភាព ទោះយើងមិនសល់ទ្រព្យររាប់លានដុល្លាដូចគេ តែយើងសល់សុខភាពល្អមិនឈឺ មានរាងកាយរឹងមាំ រស់នៅសុខសប្បាយ ប៉ុណ្ណឹងក៏ជាមោទភាពចំពោះខ្លួនឯងដែរ។ ឥឡូវចូលមកដល់ ប្រធានបទយើងវិញ ខ្ញុំសូមលើកយកកត្តាបង្កាហានិភ័យជំងឺមហារីកតម្រងនោមដូចតទៅនេះបើយោងតាមរយៈគេហទំព័រ www.cancer.gov៖ ទី១.ការជក់បារី៖ ការជក់បារីគឺជាកត្តាសំខាន់មួយអាចធ្វើឱ្យអ្នកប្រឈមជាមួយជំងឺមហារីកតម្រងនោម។ អាស្រ័យហេតុនេះហើយប្រសិនណាអ្នកកំពុងតែជក់បារី យល់ល្អគួរតែឈប់បន្តិចម្ដងៗដើម្បីសុខភាពរបស់អ្នក។ ទី២.ការ​ប្រើថ្នាំ៖ មានដូចជាប្រភេទថ្នាំបំបាត់​ការឈឺចាប់​មួយចំនួន​ ដែលចេះតែទិញលេបផ្ដេសផ្ដាស រាប់ឆ្នាំក៏អាចធ្វើឱ្យអ្នកប្រឈមជាមួយជំងឺមហារីកតម្រងនោមបាន។ ទី៣.ការលើសទម្ងន់៖ អ្នកដែលបណ្ដោយឱ្យខ្លួនឯងលើសទម្ងន់គឺប្រឈមជាមួយជំងឺជាច្រើន មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង រួមទាំងជំងឺមហារីកតម្រងនោមជាដើម។ ទី៤.អ្នកមានសម្ពាធឈាមខ្ពស់៖ យោងតាមរយៈប្រភពដដែល បានបញ្ជាក់ថា ការលើសសម្ពាធឈាម ក៏អាចធ្វើឱ្យអ្នកប្រឈមជាមួយជំងឺមហារីកតម្រងនោម។ ដូច្នេះហើយអ្នកគួរតែព្យាយាមថែរក្សាសម្ពាធឈាមកុំឱ្យលើស​ព្រោះការលើសសម្ពាធឈាមធ្ងន់ធ្ងរនឹងធ្វើឱ្យអ្នកប្រឈមជាមួយជំងឺមហារីកតម្រងនោមបាន។ ទី៥.មានប្រវត្តិគ្រួសារកើតមហារីកតម្រងនោម៖ ជាការពិតណាស់ សម្រាប់អ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីកតម្រងនោមអ្នកគួរតែប្រយ័ត្ន និងការពារសុខភាពរបស់អ្នកជាងអ្នកណាទាំងអស់ ព្រោះភាគរយដែលអ្នកកើតជំងឺនេះដែរគឺច្រើនជាងអ្នកធម្មតា។ ការប្រយ័ត្ននោះគឺអ្នកត្រូវតែឧស្សហ៍ទៅពិនិត្យសុខភាពតម្រងនោមរបស់អ្នក។ព្រោះថាបើអ្នកតាមដានជាប់ជាប្រចាំ ហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតតិចជាងអ្នកបណ្ដែតបណ្ដោយ។ អាស្រ័យហេតុនេះហើយ បានជាអង្គការសុខភាពពិភពលោក ហៅកាត់ថាWHOបានណែនាំធីមួយចំនួនដើម្បីជួយអ្នកកាត់បន្ថយហានិភ័យនៃជំងឺមហារីកលើជីវិតរបស់អ្នក មានដូចជាជំងឺមហារីកតម្រងនោម មហារីកថ្លើម មហារីកសុដន់ មហារីកក្រពះជាដើម។ វិធីទាំងនោះគឺអាចជួយការពារអ្នកបានច្រើន ដូច្នេះបើអ្នកស្រឡាញ់សុខភាព​ ព្យាយាមធ្វើ តែបើអ្នកមិនចង់ធ្វើគឺអាស្រ័យលើអ្នកទៅចុះ។ ទី១.ញ៉ាំអាហារដែលមានសុខភាពល្អ៖អាហារណាល្អអាហារណាប៉ះពាល់សុខភាព គឺគ្រប់គ្នាសុទ្ធតែដឹងក្នុងចិត្តស្រាប់។ មានដូចជាអាហារសម្បូរជាតិសរសៃ អាហារសម្បូរវីតាមីន ប្រូតេអ៊ីន គ្រប់គ្រាន់។ ពពួកអាហាទរទាំងនោះមានក្នុង បន្លែចម្រុះ សាច់ត្រី សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ ទឹកដោះគោ។ សម្រាប់របៀបញុំា បងប្អូនត្រូវញុំាឱ្យមានបរិមាណគ្រប់គ្រាន់កុំឱ្យលើសពេក ហើយក៏កុំឱ្យខ្វះពេកដូចគ្នា។ ទី២.ផឹកស្រាតិច៖ ថ្មីៗនេះ WHOបានប្រកាសថា រៀងរាល់១០វិនាទីម្ដង មានអ្នកស្លាប់ដោយសារស្រាចំនួន១នាក់។ ចំពោះអ្នកដែលមិនផឹករុំារ៉ៃយូរនឹងធ្វើឱ្យអ្នកប្រឈមជាមួយជំងឺកាចៗ មានដូចជាជំងឺមហារីក ជំងឺលើសឈាម ជំងឺបេះដូងជាដើម។ ទី៣.កុំប្រើថ្នាំជក់៖ តាមរយៈការរៀបរាប់ពីចំណុចខាងលើបងប្អូនប្រាកដជាដឹងហើយពីប៉ះពាល់របស់បារី ។ ដូច្នេះដើម្បីសុខភាពរបស់អ្នក សូមព្យាយាមផ្ដាច់បារីឱ្យបានលឿនកាន់តែមានផលល្អសម្រាប់អាយុជីវិតរបស់អ្នក។ ព្រោះថាបារីមិនត្រឹមតតែប៉ះពាល់ដល់អ្នកខ្លួនឯងទេ អាចបង្កជាគ្រោះថ្នាក់ដល់អ្នកស្រូបផ្សេងបារីចូលដូចគ្នា។ ទី៤. ហាត់ប្រាណឱ្យបានទៀងទាត់៖ អត្ថប្រយោជន៍នៃការហាត់ប្រាណគឺសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ហើយអ្នកគ្រប់គ្នាសុទ្ធតែដឹងក្នុងចិត្ត។ គ្រាន់តែមិនចង់ហាត់ព្រោះគ្មានពេលវេលា ណាមួយខ្ជិល ចិត្តស្រឡាញ់សុខភាពគឺចេះតែស្រឡាញ់ហើយ មិនចឹងមែនអត់? ឥឡូវយើងសូមណែនាំបងប្អូនដែលខ្ជិលហាត់ប្រាណគួរតែរាប់អានអ្នកដែលចូលចិត្តហាត់ប្រាណ ពេលនោះ ពេលដែលបងប្អូនមានគ្នាសម្រាប់ហាត់ បងប្អូននឹងទៅហាត់ ហើយលេសអត់មានពេលហាត់នឹងបាត់ពីមុខរបស់បងប្អូនមិនខាន៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

បុគ្គលិកនៅក្នុងវិស័យ Cryptocurrency​ របស់កូរ៉េខាងត្បូងរកប្រាក់ចំណូលខ្ពស់ជាងបុគ្គលិកធនាគារ

គ្រីបតូ

ធនាគារអារ៉ាប់រួមបើកទ្វាទៅកាន់ពិភព Cryptocurrency! ដោយ RAKBANK ចាប់ដៃគូជាមួយ Bitpanda ដើម្បីបង្កើតវេទិកាទ្រព្យសម្បត្តិឌីជីថល

គ្រីបតូ

ចំនួនអ្នកវិនិយោគរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) មានកើនឡើងរហូតដល់ 617 លាននាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ!

គ្រីបតូ

ប្រទេសប្រេស៊ីលបានអនុម័ត Solana ETF ទីពីរ

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English