CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

CamboSwap

2024-02-16

2013 View

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត យោងតាមរយៈវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ឯកទេសជំងឺទឹកនោមផ្អែម បាន ប្រាប់ពីផលវិបាកធំៗ អ្នកជំងឺទឹកនោមផ្អែមនឹងជួបនៅពេលគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ដោយក្នុងនោះលោកវេជ្ជបណ្ឌិតបានបកស្រាយថា កាលណាអ្នកជំងឺប្រើប្រាស់ថ្នាំខាងក្រៅមានន័យថាគាត់ព្យាបាលមិនបានត្រឹមត្រូវមួយ ព្យាបាលដែរតែព្យាបាលត្រឹមត្រូវ។​អ៊ីចឹងបើអ្នកជំងឺគាត់ព្យាបាលមិនបានត្រឹមត្រូវគឈផលវិបាកដែលនៃជំងឺទឹកនោមផ្អែមនឹងកើតមានឡើងលើគាត់ដដែល។ ចំពោះផលវិបាកធំៗដែលអ្នកជំងឺទឹកនោមផ្អែមជួបគឺ ទី១ការខូចតម្រងនោមឬក៏ក្រលៀន ដែលតម្រូវឱ្យគាត់ត្រូវទៅលាងឈាម ឬក៏ដូរក្រលៀនចេញ។ ទី២គឺខូចសរសៃឈាមបេះដូង ឬក៏រីកបេះដូងដែលអាចធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមងាយងបេះដូងស្លាប់បាន។ ទី៣គឺជួបប្រទះជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលអាចឱ្យគាត់ប្រទះបញ្ហាstrok(ធ្វើឱ្យគាត់ពិការមួយសំហៀងខ្លួន​ ឬក៏អាចខូចភ្នែក ងងឹតភ្នែក ដំបៅជើងអត់ជា។ល។ ដូច្នេះហើយប្រសិនណាអ្នកជំងឺព្យាបាលដោយប្រើប្រាស់ថ្នាំដោយខ្លួនឯងស្មើនឹងគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមគាត់ព្យាបាលត្រឹមត្រូវ លោកវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ក៏បានបញ្ជាក់ថាគឺអាចមកពីកត្តា៣យ៉ាងធំៗសំខាន់ៗមានដូចខាងក្រោម។ កត្តាទី១​អ្នកជំងឺគាត់ប្រើប្រាស់ថ្នាំលើកដំបូងអត់ធូរស្បើយ ទើបធ្វើឱ្យគាត់គិតថាត្រូវតែដូរថ្នាំតែម្ដង។ ពេលខ្លះអ្នកជំងឺទៅទិញថ្នាំថែមខ្លួនឯង​ឬក៏ដកថ្នាំចេញខ្លះដោយខ្លួនឯង។ វេជ្ជបណ្ឌិតណែនាំថាធ្វើបែបហ្នឹងគឺមិនត្រឹមត្រូវនោះទេ ព្រោះជំងឺទឹកនោមផ្អែមនេះគេដឹងពីវិធីព្យាបាលរបស់វាហើយ។ ចឹងកាលណាគាត់ប្រើប្រាស់មិនទាន់ត្រូវដំបូង គេសេរេតែម្ដងទៅ២ដងគឺត្រូវវិញហើយ ដូច្នេះអ្នកជំងឺដូរថ្នាំផ្ដេសផ្ដាសវេជ្ជបណ្ឌិតបានប្រាប់ថាធ្វើបែបហ្នឹងគឺគ្រោះថ្នាក់មិនត្រឹមត្រូវទេ។ កត្តាទី២គឺតាមគ្នា​​មានន័យថាបើគាត់មានជំងឺទឹកនោមផ្អែម អ្នកផ្ទះគាត់ក៏មាន អ្នកជិតខាងគាត់ក៏កើត មិត្តភក្តិគាត់ក៏កើត តែគេលេបថ្នាំតិចជាងគាត់ហើយគេអត់ធ្វើទុក្ខហើយស្រួលខ្លួនគាត់ក៏លេបតាមគេដែរ។ កត្តានេះវេជ្ជបណ្ឌិតបានប្រាប់ថាគឺមាន​ច្រើនណាស់។ ដូច្នេះបងប្អូនដែលកើតជំងឺទឹកនោមផ្អែមឈប់ធ្វើបែបនេះមិនត្រឹមត្រូវនោះទេ មនុស្សម្នាក់ៗគឺឈឺមិនដូចគ្នា ការព្យាបាលក៏មិនដូចគ្នាដែរ ថ្នាំក៏មិនអាចលេបដូចគ្នាដែរ។ ព្រោះជួនកាលអ្នកកើតជំងឺទឹកនោមផ្អែមគាត់ខូចក្រលៀន ចឹងត្រូវបន្ថយថ្នាំ តែអ្នកមិនខូចតម្រងនោម មិនអាចលេបដូចគាត់បាននោះទេ។ កត្តាទី៣គឺបញ្ហាថវិកា គាត់ព្យាយាមបន្ថយថ្នាំប្រើប្រាស់ របស់គាត់ ទើបធ្វើឱ្យគាត់មានបញ្ហាព្រោះព្យាបាលមិនត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ អាស្រ័យហេតុនេះហើយសម្រាប់បងប្អូនដែលកើតជំងឺទឹកនោមផ្អែម កុំចេះតែព្យាបាលតាមគ្នា ព្រោះមនុស្សម្នាក់ៗគឺមិនដូចគ្នាទេ។ ការព្យាបាលក៏មិនដូចគ្នាដែរសូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតណែនាំឱ្យបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាខូចតម្រងនោម ដាច់សរសៃឈាមខួរក្បាល ខូចភ្នែក គាំងបេះដូងជាដើម៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាល្លឺម៉ង់ចេញផ្សាយស៊េរី NFT ដើម្បីជ្រើសរើសអ្នកដែលមានទេពកោសល្យផ្នែកខាងប្លុកឆេនមកបម្រើការងារ

បច្ចេកវិទ្យា

Layer 1 blockchain លែងមានគុណសម្បត្តិ ? ដែលជាហេតុផលដែលនៅពីក្រោយមូលហេតុ Project ក្រោយៗប្ដូរទៅ Layer2 Rollups

បច្ចេកវិទ្យា

Amazon បានធ្វើការបង្ហាញដំបូងគេបង្អស់អំពីម៉ាសុីន AI របស់ខ្លួនដែលមានឈ្មោះថា "Titan Image Generator" ដែលអាចបង្កើតជា រូបភាព ដោយប្រើអក្សរ

បច្ចេកវិទ្យា

FBI បានព្រមានដល់ខាងអាស៊ីអាគ្នេយ៍ពីការផ្សាយពាណិជ្ជកម្មមិនពិតផ្សព្វផ្សាយដែលបោកជនរងគ្រោះ ឱ្យចូលទៅធ្វើការបោកប្រាស់ក្នុងវិស័យគ្រីបតូបែបអន្តរជាតិ

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English