CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត

CamboSwap

2024-02-16

457 View

៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត ជំងឺរលាកថ្លើមប្រភេទបេ គឺជាជំងឺមួយដែលកើតមានច្រើននៅតំបន់អាស៊ីយើងនេះ ហើយអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតបានបើព្យាបាលមិនបានទាន់ពេល។ ក៏ប៉ុន្ដែជំងឺថ្លើមប្រភេទបេប្រសិនណាអ្នកចេះការពារទុកមុន វាមិនបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកនោះទេ។ នេះបើយោងតាមរយៈការចែករំលែករបស់ វេជ្ជបណ្ឌិត ម៉ក់ សុភ័ក្រ ជាគ្រូពេទ្យឯកទេស ជំងឺថ្លើម ក្រពះពោះវៀន​និងឫសដូងបាត នៅមន្ទីរពេទ្យកាល់ម៉ែត្រ បានចែករំលែកថា ជំងឺចំពោះមេរោគថ្លើមប្រភេទបេនេះ គឺប្រឈមឆ្លង មានន័យថាប្រសិនណាអ្នកនៅមួយអ្នកដែលមានមេរោគនេះគឺប្រឈមឆ្លង ហើយក៏មានកត្តាជាច្រើនទៀតផងដែរ ដែលអាចធ្វើឱ្យប្រឈមឆ្លងជំងឺនេះផងដែរ។ ខាងក្រោមនេះគឺជាកត្តា៣យ៉ាងដែលងាយឆ្លងមេរោគថ្លើម -កត្តាទី១នៃការឆ្លងមេរោគថ្លើមប្រភេទបេ នេះគឺឆ្លងពីម្ដាយទៅកូន គឺនៅពេលកូនសម្រាលមក ហើយម្ដាយមានផ្ទុកមេរោគថ្លើមប្រភេទបេគឺងាយឆ្លងទៅកូនលឿនបំផុត។ ដូច្នេះពេទ្យណែនាំ្យស្រ្តីមុនយកកូនត្រូវពិនិត្យរកមើលមេរោគថ្លើមឱ្យបានមុន ចៀសវាងចម្លងជំងឺដល់កូននៅពេលសម្រាល។ -កត្តាទី២គឺការមុតរលាត់ ការចាក់ថ្នាំរួមគ្នា ការបញ្ចូលឈាម ប្រើប្រាស់ច្រាសដុសធ្មេញរួមគ្នា ការធ្វើក្រចករួមគ្នា។ -កត្តារួមភេទក៏អាចធ្វើឱ្យអ្នកប្រឈមឆ្លងមេរោគថ្លើមប្រភេតបេដូចគ្នា។ ជាចុងក្រោយវេជ្ជបណ្ឌិតបានបកស្រាយថាជំងឺនេះអាចបង្ការបានគឺត្រូវចាក់វ៉ាក់សាំងការពារ ជាពិសេសស្រ្តីមុនយកកូន ឬក៏មុនត្រីមាសទី៣ត្រូវពិនិត្យរកមើលមេរោគថ្លើមដើម្បីបង្ការកុំឱ្យឆ្លងមេរោគថ្លើមពីកូន។ មួយវិញទៀតអ្នកធម្មតា ក៏វេជ្ជបណ្ឌិតណែនាំឱ្យពិនិត្យសុខភាពថ្លើមយ៉ាងហោចណាស់៦ខែទៅ១ឆ្នាំម្ដង ដើម្បីបង្ការទុកមុនចៀសវាងទុកយូរប្រឈមក្រិនថ្លើម មហារីកថ្លើមឡើងមកព្រោះមេរោគថ្លើមនេះគឺមិនមានរោគសញ្ញានោះទេ។ ដើម្បីការពារជំងឺមហារីកថ្លើមគេមានវិធីសាស្រ្តដូចជា៖ យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើមមានដូចជា - ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម - បញ្ឈប់ការពិសារស្រា និងបារី - តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត - កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព -ចៀសវាងក្រុមអាហារដែលបានរៀបរាប់ខាងលើឱ្យបានច្រើន ស្រា បារី អាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អែមៗលើសកម្រិតត្រូវការ។ គួរតែបែរមករកក្រុម បន្លែផ្លែឈើ អាហារខ្លាញ់ល្អៗ ព្រោះអាហារទាំងនេះអាចប៉ូវសុខភាពផ្លើមរបស់អ្នកឱ្យមានសុខភាពល្អ ចៀសវាងជំងឺផ្សេងៗជាពិសេសជំងឺមហារីកថ្លើម៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

តើ Concept អ្វីដែលអាចនឹងល្បីនៅ Bull Market បន្ទាប់ ?

គ្រីបតូ

Bitget នឹងធ្វើការ Listing កាក់ Starknet $STRK

គ្រីបតូ

កាក់ $AI អាចឡើងមួយដងទៀត ? Elon Musk បានប្រកាសថា Grok V1.5 នឹងត្រូវបានបើកដំណើរការក្នុងរយៈពេល ពីរសប្តាហ៍ខាងមុខ

បច្ចេកវិទ្យា

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់កូរ៉េខាងត្បូង SK Telecom បានចាប់ដៃគូជាមួយ CryptoQuant ដើម្បីបើកដំណើរការកាបូបលុយគ្រីបតូ

Advertise

Related Article

សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16
សុខភាព

អ្នកចិត្តសាស្រ្តថា ឪពុកម្តាយកុំរំលងរឿង ៥នេះ បើមិនចង់ឱ្យកូនក្រិនគំនិត និង ខ្សោយផ្លូវចិត្ត

camboswap2024-02-16
សុខភាព

ពេទ្យប្រាប់រោគសញ្ញាជំងឺដំបៅក្រពះ បើទុកយូរមិនព្រមព្យាបាល អាចបង្កជាជំងឺមហារីកក្រពះបាន

camboswap2024-02-16
សុខភាព

ក្រៅពីហាត់ប្រាណ! នេះជាម៉ោងញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ ជួយដុតជាតិខ្លាញ់ឆាប់ប្លែកលឿន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English