CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ពេទ្យប្រាប់រោគសញ្ញាជំងឺដំបៅក្រពះ បើទុកយូរមិនព្រមព្យាបាល អាចបង្កជាជំងឺមហារីកក្រពះបាន

CamboSwap

2024-02-16

494 View

វេជ្ជបណ្ឌិតឯកទេស អ៊ួង បញ្ញា ក្រពះ ពោះវៀន ថ្លើម និង ឬសដូងបាត ដែលសព្វថ្ងៃបម្រើការនៅផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បានបកស្រាយថា ដំបៅ​ក្រពះ​ ​គឺជា​ដំបៅ ឬការខូចខាតភ្នាសក្រពះ រហូតដល់ជាលិកាក្រោមភ្នាសក្រពះ ដែលអាចបណ្តាលអោយមានការហូរឈាម ឬឈានដល់ធ្លាយក្រពះឡើងមក។ ជាការពិតណាស់ ក្នុងនោះផងដែរ វេជ្ជបណ្ឌិត បានបកស្រាយថា​មនុស្សដែលងាយប្រឈមកើតជំងឺដំបៅក្រពះច្រើនជាងគេគឺភាគច្រើនលើ អ្នកផឹកស្រាច្រើនពេក ជក់បារី ឬចុកថ្នាំជក់ អ្នកប្រើប្រាស់ជាប្រចាំនូវថ្នាំអាស្ពីរីន (Aspirin), ឬថ្នាំប្រឆាំងនឹងការរលាក (NSAIDs) ដែលដូចជា ibuprofen​ និង naproxen ជាដើមអ្នកមានមេរោគក្រពះ H.pylori អ្នកជំងឺដែលកំពុងព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់កំរិតធ្ងន់។ល។ មួយវិញទៀតវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺដំបៅក្រពះ ប្រសិនណាមិនបានទទួលការព្យាបាលត្រឹមត្រូវអ្នកជំងឺអាចប្រឈមកើតជំងឺមហារីកក្រពះបាន តែមិនមែនគ្រប់ដំបៅក្រពះនៅទេ ដំបៅក្រពះដែលអាចវិវត្តន៍ទៅជាជំងឺមហារីក ភាគច្រើនគឺដំបៅក្រពះ ដែលបណ្តាលមកពីមេរោគក្រពះ។ ជំងឺដំបៅក្រពះមួយចំនួនមិនមានចេញជារោគសញ្ញាឱ្យដឹងនោះទេ តែអ្នកខ្លះទៀតអាចមានចេញរោគសញ្ញាដូចខាងក្រោម៖ -ឈឺពោះ ​ចុកឆ្អល់ ផ្នែកចុងដង្ហើម -ហើមពោះ ឬមានអារម្មណ៍ថាឆាប់ឆ្អែត -មិនឃ្លានអាហារ -ចង្អោរ ឬក្អួត -ករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានក្អួតមានឈាម ឬលាមកពណ៍ខ្មៅ​ ឬឈានដល់ធ្លាយក្រពះ ។ វេជ្ជបណ្ឌិតបានណែនាំថា ប្រសិនណាអ្នកចង់ការពារកុំឱ្យកើតជំងឺដំបៅក្រពះ វេជ្ជបណ្ឌិតប្រាប់វិធីកាត់បន្ថយដូចខាងក្រោម៖ -ជៀងវាងកាពិសារគ្រឿងស្រវឹងច្រើន និងការជក់បារី ឬចុកថ្នាំ -ត្រូវបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀងវាងការឆ្លង មេរោគក្រពះ H.pylori -មិនត្រួវប្រើថ្នាំដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់ ជាពិសេសប្រភេទថ្នាំ Aspirin និងក្រុមថ្នាំបំបាត់ការឈឺចាប់ NSAIDs។ ជាចុងក្រោយ វេជ្ជបណ្ឌិត បានផ្ដាំផ្ញើថា ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំបំបាត់ការឈឺចាប់ ហើយគួរគម្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ក្រពះ ពោះវៀន និងថ្លើម ប្រសិនបើមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ ឬបើសិនជាសង្ស័យថាខ្លួនឯងមានជំងឺដំបៅក្រពះ៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

Binance នៅតែបន្ដភាពជាដៃគូជាមួយ Cristiano Ronaldo ហើយនឹងបញ្ចេញស៊េរី NFT ទី2 ដែលមានឈ្មោះថា "ForeverCR7"

បច្ចេកវិទ្យា

KyberSwap ត្រូវ​បាន​គេ​វាយ​ប្រហារ និង​បាត់​បង់​ប្រាក់​ចំនួន ២០ លាន​ដុល្លារ

បច្ចេកវិទ្យា

កម្មវិធី Ledger Live ក្លែងក្លាយបានលួចដាក់ចូលទៅក្នុង App Store របស់ Microsoft ដែលបណ្ដាលឱ្យ BTC​ ចំនួន16.8 ដែលស្មើនឹង $588,000 ត្រូវបានផ្ទេរទៅកាបូបរបស់អ្នកបោកប្រាស់

បច្ចេកវិទ្យា

កាបូបរបស់ Exchange Poloniex ត្រូវបានគេ Hack ហើយត្រូវបានបាត់បង់អស់ជាង 114 លានដុល្លារអាមេរិក

Advertise

Related Article

សុខភាព

៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16
សុខភាព

អ្នកចិត្តសាស្រ្តថា ឪពុកម្តាយកុំរំលងរឿង ៥នេះ បើមិនចង់ឱ្យកូនក្រិនគំនិត និង ខ្សោយផ្លូវចិត្ត

camboswap2024-02-16
សុខភាព

ក្រៅពីហាត់ប្រាណ! នេះជាម៉ោងញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ ជួយដុតជាតិខ្លាញ់ឆាប់ប្លែកលឿន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English