CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

CamboSwap

2024-02-16

2567 View

ប្រភព: https://medlineplus.gov/pepticulcer.html

ដំបៅក្រពះអាចធ្វើឱ្យយើងឧស្សាហ៍ចុកក្រហាយក្រពះ ចង្អោរ ឬហើម​ពោះ ជាពិសេសបន្ទាប់ពីញុំា​អាហារ​ជាក់លាក់ណាមួយ។ ក្រៅពីថ្នាំពេទ្យ យើងអាចកាត់បន្ថយអាការៈដំបៅ​ក្រពះតាម​វិធីណា​ខ្លះ​? អាការៈ និងរោគសញ្ញាដំបៅក្រពះមានដូចជា៖ +ឈឺក្រពះផ្នែកខាងលើខ្លាំង +ក្រហាយក្រពះ +ឈឺក្រពះពេលឃ្លាន ឬនៅពេលយប់ +គេងមិនលក់ +ហូរឈាមក្នុងក្រពះដែលឱ្យយើងស្លេកស្លាំង +រាងកាយចុះខ្សោយ +ហើមពោះ +បាត់ឈឺក្រពះនៅពេលប្រើថ្នាំ antacids ខាងក្រោមនេះជាវិធីព្យាបាលតាមបែបធម្មជាតិដែលយើងអាចប្រើបានក្នុងករណីដំបៅក្រពះធ្វើទុកនៅពេលយើងអត់មាន ឬអស់ថ្នាំព្យាបាលដំបៅក្រពះ ឬនៅឆ្ងាយពីពេទ្យ៖ ១. ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ទៅ ២០០ ប្រភេទអាស្រ័យលើប្រភពនៃទឹកដមដែល​ឃ្មុំ​ក្រេប រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols មួយចំនួន។ Glucose oxidase ដែលជាអង់ស៊ីមមួយប្រភេទក្នុងទឹកឃ្មុំអាចសម្លាប់មេរោគដែលបង្កឱ្យយើងកើតដំបៅក្រពះ។ ម្យ៉ាង​ទៀត ទឹកឃ្មុំអាចរារាំងការលូតលាស់របស់មេរោគ H.pylori បាន។ ជាងនេះទៅទៀត ទឹកឃ្មុំ​អាច​ពង្រឹង​ស្រទាប់​ក្រពះ និង​កាត់បន្ថយ​ការ​រលាក​ដែលអាចជួយព្យាបាល​ដំបៅក្រពះ​របស់យើង។ ២. ចេកខ្ចី យើងអាចញុំាម្សៅចេកខ្ចីជាមួយទឹកឃ្មុំដើម្បីព្យាបាលអាការៈដំបៅក្រពះ ព្រោះចេកខ្ចីមានផ្ទុក​សារធាតុ sitoindoside ដែលអាចជួយបង្កើនបរិមាណ​ជាតិអន្ទិលក្នុងផ្លូវរំលាយអាហារ ហើយអាច​ជួយ​បង្កើត​ស្រទាប់ការពារក្រពះដែលអាចព្យាបាល និងការពារដំបៅផ្សេងៗបាន។ ចេកខ្ចីក៏មានសារធាតុ polysaccharides ដែលជាសមាសធាតុរលាយក្នុងទឹកដូចគ្នា​នឹងធាតុផ្សំ​ក្នុងថ្នាំ​ព្យាបាលដំបៅក្រពះជាច្រើនដែរ។ ៣. ស្ពៃក្តោប ទឹកស្ពៃក្តោបឆៅអាចជួយព្យាបាលអាការៈ​ដំបៅ​ក្រពះ ព្រោះស្ពៃក្តោបជា​អាហារ​ឡាក់ទិកដែល​មាន​ន័យ​ថា ស្ពៃក្តោបអាចជួយ​ផលិត​អាស៊ីដ​អាមីណូ​ពិសេស​ដែល​អាច​ជំរុញ​ឈាម​ឱ្យ​ហូរ​ទៅ​ស្រទាប់​ក្រពះ​របស់​យើង។ ចលនា​ឈាម​ទៅ​ស្រទាប់​ក្រពះ​អាចជួយពង្រឹងស្រទាប់​ក្រពះ​ ព្យាបាល និង​ការពារ​ដំបៅ​ក្រពះ។ លើស​ពីនេះទៅទៀត ស្ពៃក្តោបមានផ្ទុកវីតាមីន C ខ្ពស់ដែលអាចព្យាបាល​ការ​ឆ្លងមេរោគ​ក្នុងក្រពះ​ដោយសារដំបៅ។ ៤. អាហារមានផ្ទុកសារធាតុ Flavonoids តាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សារជាតិ flavonoids ឬ bioflavonoids អាចជួយ​ព្យាបាល​អាការៈដំបៅក្រពះបាន។ សមាសធាតុទាំងពីរនេះសម្បូរនៅក្នុងបន្លែ និងផ្លែឈើដូចជា ផ្លែប៉ោម ប្រូខូលី ស្បៃពួយឡេង ដំឡូងជ្វា តែបៃតង និងសណ្តែកជាដើម។ សារធាតុ Flavonoids អាចជួយការពារស្រទាប់ក្រពះដែលជួយឱ្យដំបៅឆាប់ជាសះស្បើយ។ ទោះ​ជាយ៉ាងណាក៏ដោយ យើងគួរចៀសវាងញុំាសារជាតិ flavonoids ដែលមាននៅក្នុងអាហារដូចជា ស្រាក្រហម និង​ផ្លែឈើ​អម្បូរក្រូច ព្រោះអាចធ្វើឱ្យក្រពះយើងកាន់តែឈឺ ជាជាងជួយ​បន្ធូរ​អាការៈ​​ដំបៅក្រពះ។ ៥. រមៀត យើងអាចញុំាម្សៅរមៀតមួយស្លាបព្រាកាហ្វេលាយជាមួយទឹកឃ្មុំបន្តិច ព្រោះរមៀតមានផ្ទុក​សារធាតុ curcumin ដែលអាចប្រឆាំងនឹងការរលាក និងជាសារធាតុប្រឆាំងអុកស៊ីត​ដែលអាចជួយ​ការពារ និងព្យាបាល​ដំបៅក្រពះ។ ជាងនេះទៅទៀត រមៀត​អាច​បង្កើន​បរិមាណ​ទឹករំអិលនៅក្នុងក្រពះ​ដែលជួយស្រោបស្រទាប់ក្រពះ និងការពារក្រពះពីការបំផ្លាញពីមេរោគ H. Pylori ។ បើយើងដំបៅក្រពះ យើងគួរចៀសវាងគ្រឿងស្រវឹង អាហារប្រឡាក់ដូចជា ត្រីងៀត អាហារ​កែច្នៃ ឬកំប៉ុង ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់ ម្ទេស ជាតិកាហ្វេអ៊ីន ឬសាច់​ក្រហម ព្រោះ​អាហារទាំងនេះអាចធ្វើឱ្យអាការៈដំបៅក្រពះរបស់យើងកាន់តែធ្ងន់ធ្ងរ។

ប្រភព: https://medlineplus.gov/pepticulcer.html

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

DeepSeek ប្រកាសថាមិនដែលចេញផ្សាយគ្រីបតូណាមួយឡើយ

គ្រីបតូ

នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) កំពុងបង្កើត AI chatbot GSAi សម្រាប់រដ្ឋាភិបាលសហព័ន្ធ

គ្រីបតូ

ធនាគារកណ្តាលប៉ូឡូញបដិសេធការប្រើប្រាស់ Bitcoin ជាទុនបម្រុង

គ្រីបតូ

USDC មានមូលធននីយកម្ម (Market Cap) ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រម្ដងទៀត បន្ទាប់ពីការដួលរលំនៃធនាគារ Silicon Valley ក្នុងខែមីនា ឆ្នាំ 2023

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English