CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

អ្នកចិត្តសាស្រ្តថា ឪពុកម្តាយកុំរំលងរឿង ៥នេះ បើមិនចង់ឱ្យកូនក្រិនគំនិត និង ខ្សោយផ្លូវចិត្ត

CamboSwap

2024-02-16

411 View

លោក Veronique van der Kleij ជាអ្នកចិត្តសាស្រ្តកុមារជនជាតិហូឡង់ម្នាក់ គាត់បានសង្កេតឃើញ ឳពុកម្តាយនៅទីនេះមានវប្បធម៌ចិញ្ចឹមកូនខុសប្លែកពីប្រទេសជាច្រើនទៀត។ វិធីសាស្រ្តនីមួយៗ មានអត្ថប្រយោជន៍ដល់កុមារហូឡង់ ហើយត្រូវជាប់ចំណាត់ថ្នាក់ថា ជាក្មេងមានសុភមង្គលបំផុតនៅក្នុងពិភពលោក។ នេះជារឿងទាំង៥ អប់រំកូនឱ្យឆ្លាត៖ ១. បង្រៀនកូនឱ្យចេះឯករាជ្យ៖ នៅពេលទារកអាចអង្គុយបាន ឳពុកម្តាយតែងដាក់កូននៅខាងមុខ ហើយជិះកង់ជុំវិញតំបន់ធម្មជាតិដោយឆ្លងកាត់អាកាសធាតុ។ ការជិះកង់ឆ្លងនេះ គេប្រើឧបករណ៍ការពារភ្លៀងយ៉ាងត្រឹមត្រូវ វាជាវិធីបង្រៀនក្មេងៗ មិនថាពួកគេ(កូនក្មេង) ត្រូវប្រឈមមុខនឹងឧបសគ្គបែបណាក្នុងជីវិតនោះទេ ពួកគេអាចឆ្លងកាត់វាបាន។ វាជាការបង្រៀនកូនឱ្យចេះឯករាជ្យផងដែរ។ នៅពេលក្មេងភាគច្រើនមានអាយុ៩ទៅ១០ ឆ្នាំ ឪពុកម្តាយជាច្រើនជឿជាក់លើពួកគេឱ្យជិះកង់ទៅសាលារៀនដោយខ្លួនឯង ឬទៅផ្ទះមិត្តភក្តិរបស់ពួកគេ។ នេះជាសេរីភាព និងការជឿទុកចិត្តជួយឱ្យក្មេងៗ ក្លាយជាមនុស្សពេញវ័យដែលមានស្វ័យភាពគ្រប់គ្រាន់ និងទំនុកចិត្តលើខ្លួនឯង។ ២. បង្វឹកកូនពីតូចឱ្យខ្លឹម៖ វាជារឿងធម្មតាណាស់ពេលអ្នកមើលឃើញក្មេងហូឡង់រត់លេងដោយសេរីក្នុងទៅលានសួនកុមារដោយគ្មានការត្រួតពិនិត្យ គ្មានអ្នកចាំជួយលើក ឬការពារខ្លាចកូនឈឺនោះទេ។ ចំណែកឪពុកម្តាយរបស់ក្មេងៗ កំពុងអង្គុយលើកៅអីអង្គុយជជែកគ្នាយ៉ាងស្ងប់ស្ងាត់ ខណៈដែលកូនរបស់ពួកគេកំពុងរត់ ហើយមានកូនខ្លះរត់ ឬដើរដួល ប៉ុន្តែកុមារជនជាតិហូឡង់ត្រូវបានលើកទឹកចិត្តតាំងពីក្មេងឱ្យស្វែងយល់បញ្ហាពីជុំវិញខ្លួនដោយខ្លួនឯង ឱ្យចេះងើបដោយខ្លួន ដើម្បីជឿជាក់លើខ្លួនឯង និងចេះតស៊ូដោយក្តីសង្ឃឹមចេញខ្លួនឯង។ ៣. ទុកពេលឱ្យកូនៗ បណ្តុះក្តីស្រឡាញ់៖ មូលហេតុធំបំផុតមួយដែលប្រជាជនហូឡង់សប្បាយចិត្តខ្លាំងនោះ គឺពួកគេឱ្យតម្លៃលើតុល្យភាពការងារ និងជីវិតប្រចាំថ្ងៃ។ ឪពុកម្តាយជនជាតិហូឡង់បានឈប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីចំណាយពេលវេលាជាមួយកូនរបស់ពួកគេ ដើម្បីពង្រីកទំហំក្តីស្រឡាញ់ឱ្យធំឡើងក្នុងចិត្តកូន។ ៤. កុំញ៉ាំអាហារដាច់ដោយឡែកពីកូន៖ ឪពុកម្តាយជនជាតិហូឡង់បង្កើតចំណុចមួយល្អបំផុតនោះ គឺហូបអាហារជុំគ្នាជាមួយកូនជារៀងរាល់ថ្ងៃ។ វាជាពេលវេលាសម្រាប់សមាជិកគ្រួសារដើម្បីភ្ជាប់ទំនាក់ទំនង និងនិយាយគ្នាកាន់តែស្និតស្នាលនឹងគ្នា។ ការ​មាន​អារម្មណ៍ល្អបែបនេះ ​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​សមាជិក​គ្រួសារ​ទាំង​អស់​​មាន​តុល្យភាព​ផ្លូវ​ចិត្ត​កាន់​តែ​មាន​សុភមង្គល។ ការហូបនំបុ័ងជាជម្រើសអាហារពេលព្រឹកដ៏ពេញនិយមបំផុតនៅក្នុងប្រទេសហូឡង់។ ៥. បើកគំនិតឱ្យកូនចេះគិត៖ យើងមិនដែលគិតថាគំនិតខ្លួនល្អឱ្យកូនធ្វើតាមរហូតនោះទេ។ ឪពុកម្តាយជនជាតិហូឡង់ចង់ធ្វើឱ្យកូនរបស់ពួកគេមានអារម្មណ៍ចង់ឃើញ ចង់ឮ និងចង់ចេះ។ ឪពុកម្តាយតែងតែឱ្យកូនចូលរួមក្នុងការសម្រេចចិត្តលើរឿងណាមួយជានិច្ច។ នេះជាវិធីបង្រៀនកូនៗ ឱ្យចេះចរចា និងកំណត់ព្រំដែនផ្ទាល់ខ្លួនតាំងពីនៅក្មេងមកម្ល៉េះ។ ឪពុកម្តាយតែងសុំយោបល់របស់កូនៗ ពួកគេតាំងស្តាប់សម្តីកូន បង្កើតនូវអារម្មណ៍វិជ្ជមាន និងឱ្យតម្លៃគំនិតរបស់កូន៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Fed បានផ្អាកការតម្លើង អត្រាការប្រាក់ ដែលធ្វើអោយតម្លៃ Bitcoin មិនមានការធ្លាក់ចុះខ្លាំង

គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

គ្រីបតូ

មូលហេតុដែល Bitcoin បានឡើងដល់ $30,000 ហើយបានធ្លាក់ចុះមកវិញដែលបណ្ដាល ឱ្យអ្នកវិនិយោគមានការខាតបង់ជាង $100 លានដុល្លារ

គ្រីបតូ

MicroStrategy បានធ្វើការទិញ Bitcoin ចំនួន 16,130 Bitcoins ក្នុងតម្លៃសរុប 593.3 លានដុល្លារក្នុងខែនេះជាសាច់ប្រាក់

Advertise

Related Article

សុខភាព

៣យ៉ាងជាហេតុធ្វើឱ្យអ្នកឆ្លងមេរោគថ្លើមប្រភេទបេ ទាំងមិនដឹងខ្លួន បើទុកយូរប្រឈមមហារីកថ្លើមទៀត

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16
សុខភាព

ពេទ្យប្រាប់រោគសញ្ញាជំងឺដំបៅក្រពះ បើទុកយូរមិនព្រមព្យាបាល អាចបង្កជាជំងឺមហារីកក្រពះបាន

camboswap2024-02-16
សុខភាព

ក្រៅពីហាត់ប្រាណ! នេះជាម៉ោងញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ ជួយដុតជាតិខ្លាញ់ឆាប់ប្លែកលឿន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English