CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ក្រៅពីហាត់ប្រាណ! នេះជាម៉ោងញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ ជួយដុតជាតិខ្លាញ់ឆាប់ប្លែកលឿន

CamboSwap

2024-02-16

4310 View

ជឿថាអ្នកដែលលើសគីឡូ និងអ្នកដែលចង់សម្រកកីឡូគឺពួកគាត់មានសម្ពាធខ្លាំងក្នុងការញ៉ាំអាហារ។ អ្នកខ្លះចង់ស្រកគីឡូខ្លាំងពេករហូតដល់ថ្នាក់កាត់របបអាហារ៣ពេលក្នុងមួយថ្ងៃចោលមកញ៉ាំត្រឹមតែ១ពេលវិញ នេះជាកត្តាបង្កគ្រោះថ្នាក់ខ្លាំងទៅដល់សុខភាព ជាពិសេសគឺក្រពះ ពោះវៀន និងតម្រងនោម។ ជាការពិតណាស់ យោងតាមការចុះផ្សាយចុះផ្សាយនៅលើគេហទំព័រ webmd វេជ្ជបណ្ឌិត Rachel Nazarian, MD ការសម្រកគីឡូមិនមែនមានន័យថាត្រូវតែតមអាហារ អត់អាហារទើបស្រកនោះទេ។ តាមពិតទីរបបអាហាររបស់អ្នកសម្រកគីឡូគឺស្តង់ដារគេឱ្យញ៉ាំ១ថ្ងៃ៥ពេល អាហារធម្មតា៣ពេល និងអាហារសម្រន់២ពេល។ អ្នកសម្រកគីឡូត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេគឺម៉ោងនៅក្នុងការញ៉ាំអាហារ៣ពេលក្នុង១ថ្ងៃ បើញ៉ាំត្រូវម៉ោងត្រូវអាហារមិនបាច់ដេកភ័យថាឡើងគីឡូនោះទេ។ ខាងក្រោមនេះជាម៉ោងញ៉ាំអាហារ៣ពេលសម្រាប់អ្នកចង់សម្រកគីឡូ និងអ្នកដែលចង់ទប់គីឡូកុំឱ្យឡើង៖ ១. ពេលព្រឹក៖ ម៉ោងញ៉ាំអាហារពេលព្រឹកគឺគេតម្រូវឱ្យញ៉ាំបន្ទាប់ពីក្រោកពីគេង១ម៉ោង មានន័យថាបើអ្នកក្រោកពីគេងម៉ោង៧ នោះអាហារពេលព្រឹករបស់អ្នកគឺត្រូវញ៉ាំម៉ោង៨។ ហើយអាហារដែលអ្នកគួរញ៉ាំនៅពេលព្រឹកមានដូចជា ផ្លែប៊័រ ដំឡូង ស៊ុត សាច់មាន់...។ ២. អាហារថ្ងៃត្រង់៖ គឺគេតម្រូវឱ្យញ៉ាំក្រោយអាហារពេលព្រឹក៣ឬ៤ម៉ោង មានន័យថាបើអ្នកញ៉ាំអាហារព្រឹកម៉ោង៨ អាហារថ្ងៃត្រង់ត្រូវញ៉ាំម៉ោង១១ឬ១២។ ហើយអាហារដែលត្រូវញ៉ាំនៅពេលថ្ងៃសម្រាប់អ្នកចង់សម្រកគីឡូ ឬចង់ទប់គីឡូកុំឱ្យឡើងមានដូចជា៖ សាច់ទ្រូងមាន់ សាច់ត្រី...ញ៉ាំជាមួយបាយអង្ករសំរូប ឬអង្កក្រហម។ · បាយអង្កសំរូបឬអង្ករក្រហម គឺវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា anthocyanin ជាតិសរសៃអាហារ ដែលជួយបង្កើន ការរំលាយអាហាររបស់អ្នកបានលឿន។ អង្ករសំរូប ១០០ ក្រាមមានកម្រិតកាឡូរីប្រហែល ១១១ ប៉ុណ្ណោះ ខុសពីអង្ករសធម្មតា ១០០ក្រាម មានកម្រិតកាឡូរីរហូតដល់ ១៥០។ របៀបចម្អិនបាយអង្កសំរូប៖ អ្នកត្រូវយកអង្ករ ក្នុងបរិមាណសមសបមួយដែលអ្នកធ្លាប់ញ៉ាំ ទៅត្រាំក្នុងទឹករយៈពេល ១-២ នាទី​​ ​រួច​យកមកលាង​ទឹក​ ៣-៤ ដង​ដើម្បី​ឱ្យជ្រះម្សៅ​របស់អង្ករ ។ នៅពេលដាន់ចម្អិន អ្នក​​ត្រូវដាក់​​ទឹកឱ្យ​ច្រើន ដើម្បី​ឱ្យ​កម្រិត​ម្សៅ​ថយចុះយកាន់តែតិច។ បើអាចអ្នកគួរចម្អិន ជាមួយទឹកដូង ព្រោះទឹកដូងមានសមត្ថភាពកាត់ជាតិម្សៅរបស់អង្ករបានល្អជាងទឹកធម្មតា។ ៣. អាហារពេលល្ងាច៖ ត្រូវញ៉ាំក្រោយអាហារថ្ងៃត្រង់៤ម៉ោង អាចចន្លោះម៉ោង៤ល្ងាចទៅម៉ោង៥។ ចំពោះអាហារពេលល្ងាចអ្នកអាចជ្រើសញ៉ាំជាប្រភេទសាច់គោ សាច់ត្រី សាច់ទ្រូងមាន់...ហើយញ៉ាំជាមួយបាយអង្ករសំរូបដដែល។ សម្រាប់ម៉ោងគេងត្រឹមត្រូវចំពោះមនុស្សពេញវ័យ ជាពិសេសគឺក្រុមមនុស្សដែលកំពុងសម្រកគីឡូ អ្នកជំនាញណែនាំឱ្យគេង៧ម៉ោងក្នុង១យប់ជាដាច់ខាត។ ហើយម៉ោងដែលគេងល្អ រាងកាយដុតជាតិខ្លាញ់បានល្អគឺចន្លោះម៉ោង១០ទៅម៉ោង១១យប់។ ក្រោកនៅម៉ោង៥ទៅ៦ ហាត់ប្រាណ១៥នាទីទៅ៣០នាទីជួយសម្រកគីឡូ និងស្រកខ្លាញ់លឿន៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Bitget នឹងធ្វើការ Listing កាក់ Starknet $STRK

គ្រីបតូ

កាក់ $AI អាចឡើងមួយដងទៀត ? Elon Musk បានប្រកាសថា Grok V1.5 នឹងត្រូវបានបើកដំណើរការក្នុងរយៈពេល ពីរសប្តាហ៍ខាងមុខ

បច្ចេកវិទ្យា

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់កូរ៉េខាងត្បូង SK Telecom បានចាប់ដៃគូជាមួយ CryptoQuant ដើម្បីបើកដំណើរការកាបូបលុយគ្រីបតូ

បច្ចេកវិទ្យា

Sui ក្លាយជាដៃគូ Blockchain ផ្លូវការរបស់ F1 Oracle Red Bull Racing

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English