CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

CamboSwap

2024-02-16

2404 View

ប្រភព: FIFA

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សហភាព​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA ក្លឹប Sheffield FC គឺ​ជា​ក្លឹប​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ហើយ​កំពុង​ដំណើរ​រហូត​ដល់​សព្វ​ថ្ងៃ។ ក្លឹប​អង់គ្លេស Sheffield FC ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៥៧។ គិត​មក​ទល់​ពេល​នេះ ក្លឹប​មាន​វ័យ ១៦៦ ឆ្នាំ ហើយ។ នេះ​មាន​ន័យ​ថា Sheffield មាន​វ័យ​ចាស់​ជាង​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អង់គ្លេស​ដូច​ជា Manchester United ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៧៨ និង Arsenal ដែល​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ ១៨៨៦។ ក្លឹប​មួយ​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ចូល​រួម​បង្កើត​លីគ​កំពូល​អង់គ្លេស​នៅ​ឆ្នាំ ១៨៨៨ ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​នៃ​បាល់ទាត់​អង់គ្លេស​រហូត​ដល់​សព្វ​ថ្ងៃ។ ដំបូង​ឡើយ ក្លឹប​មាន​តួនាទី​សំខាន់​ក្នុង​លីគ​កំពូល​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា ដោយ​បញ្ហា​ផ្សេងៗ ដូច​ជា​បញ្ហា​គ្រប់​គ្រង បញ្ហា​ហិរញ្ញវត្ថុ ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ក្លឹប​ផ្សេង​ទៀត​ជា​ដើម ចាប់​ពី​សតវត្ស​ទី ២០ មក ក្លឹប​បាន​រសាយ​ខ្លួន​កាន់​តែ​ឆ្ងាយ​ពី​លីគ​កំពូល​អង់គ្លេស ហើយ​ធ្លាក់​ទៅ​លេង​នៅ​លីគ​តូច​ៗ​នៅ​អង់គ្លេស។ បច្ចុប្បន្ន​ក្លឹប Sheffield FC កំពុង​លេង​នៅ​លីគ Northern Premier League ដែល​ជា​លីគ​លំដាប់ ៧ នៅ​អង់គ្លេស៕

ប្រភព: FIFA

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ផ្សារទំនើបជាច្រើននៅសហរដ្ឋអាមេរិកបានទទួលការគម្រាមកំហែងដោយគ្រាប់បែក ដើម្បីជម្រិតយកទារយក Bitcoin និងរបស់មានតម្លៃ

បច្ចេកវិទ្យា

Binance បានដកពាក្យសុំអាជ្ញាប័ណ្ណរបស់ខ្លួននៅក្នុងប្រទេសអូទ្រីស

បច្ចេកវិទ្យា

ហ្គេមកុំព្យូទ័រដ៏ពេញនិយម Super Mario 3: Forever Mario ត្រូវបានគេភ្ជាប់ជាមួយនឹងមេរោគដែលអាចលួចយករូបិយប័ណ្ណគ្រីបតូរបស់អ្នកប្រើប្រាស់ ហើយថែមទាំងដំឡើងកម្មវិធីជីកយករ៉ែ រូបិយប័ណ្ណគ្រីបតូស្ងាត់ៗ ដែលអ្នកប្រើប្រាស់មិនបានដឹង

បច្ចេកវិទ្យា

Bloomberg បានរាយការណ៍ថារដ្ឋាភិបាលសហរដ្ឋអាមេរិកស្វែងរកប្រាក់ជាង 4 ពាន់លានដុល្លារពី Binance ដើម្បីបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ

Advertise

Related Article

ព័ត៌មានទូទៅ

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

camboswap2024-01-31
ព័ត៌មានទូទៅ

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាម នៅខណ្ឌសែនសុខ

camboswap2023-12-05
ព័ត៌មានទូទៅ

មក​ស្គាល់​​ពី​ ប្រទេស​ដែល​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ

camboswap2024-02-16
ព័ត៌មានទូទៅ

Billboard នៅតាមដងផ្លូវ កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរក្នុងក្រុងភ្នំពេញ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English