CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

​ធនាគារកណ្តាល​ កម្ពុជា​ - ​ម៉ាឡេស៊ី បានចុះ​អនុស្សរណៈ​យោគយល់​លើ ​ប្រព័ន្ធ​ទូទាត់​ឌីជីថល

CamboSwap

2024-02-29

423 View

ប្រភព: Samdech Thipadei Hun Manet, Prime Minister of Cambodia

ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារកណ្ដាល​ម៉ាឡេស៊ី (BNM) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ដើម្បី​ធ្វើការ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជាពិសេសដើម្បី​ជួយ​សម្រួល​សកម្មភាព​ពា​ណិ​ជ្ជ​​កម្ម និង​ទេសចរណ៍​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ ​២​។​ MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា និង​លោក Abdul Rasheed Ghaffour ទេ​សា​ភិ​បាល ធនាគារកណ្ដាល​ម៉ាឡេស៊ី ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត និង​លោក Yang Amat Berhormat Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​​ម៉ាឡេស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ​។ នេះ​បើ​យោងសេចក្ដី​ប្រកាស​ព័ត៌មាន​រួម​។​ MoU នេះ គឺជា​ជំហាន​ថ្មី​មួយ​ក្នុង​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់​ការទូទាត់​ក្នុង​តំបន់​អាស៊ាន ហើយក៏​ស្រប​នឹង​ទិសដៅ ជា​យុទ្ធសាស្ដ្រ​របស់​ប្រទេស G20 ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការទូទាត់​ឆ្លងដែន​។ អនុស្សរណៈ​យោគ​យល់​នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​ឆ្លងដែន​រវាង​ប្រទេស​នានា​។ ប្រទេស ទាំង ​២ ​ទទួលយក​ការទូទាត់​តាម​ឃ្យូ​អរកូត ប្រមាណ ៥ លាន​ទីតាំង រាប់​ប​ញ្ជូ​ល​ទាំង​អាជីវកម្ម​ខ្នាតតូច​ផងដែរ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ច​​សហប្រតិបត្តិការ​នេះ​។​ ​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា​៖ «MoU នេះ​នឹង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​កាន់តែ​ជិតស្និទ្ធ​រវាង NBC និង BNM ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ជំរុញ​ការទូទាត់​ឆ្លង​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​បន្ថែមទៀត សម្រាប់​ជា​ប្រយោជន៍​សម្រាប់​បុគ្គល និង​អាជីវកម្ម​នៅក្នុង​ប្រទេស​ទាំង ​២»​។​ ​កិច្ចសហប្រតិបត្តិការ​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​ទម្រង់​ជាច្រើន​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេស​ទាំង ២ រាប់បញ្ចូល​ទាំង​ការ​ត​ភ្ជាប់​ការទូទាត់​ក្នុងស្រុក​រវាង​ប្រទេស​ទាំងពីរ ដើម្បី​បើក​លទ្ធភាព​ដល់​ការទូទាត់ ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​។ កិច្ច​​សហប្រតិបត្តិការ​នេះ មាន​គោល​បំណង​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក សម្រាប់​ការទូទាត់ ព្រមទាំង​បាន​ជួយ​គាំទ្រ​ដល់​យន្តការ​កិច្ច​សហ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការទូទាត់​ឆ្លងដែន ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។​ ​លោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាល​ម៉ាឡេស៊ី បានឱ្យដឹងថា អនុស្សរណៈ​យោគយល់​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់​ធនា​គារ​កណ្ដាល​ទាំងពីរ ក្នុងការ​​លើកកម្ពស់​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន ការផ្ទេរ​ប្រាក់ និង​ការទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​។​ ​លោក​បាន​ថ្លែង​នៅក្នុង​សេចក្ដី ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​យូរអង្វែង រវាង​ធនាគារកណ្ដាល​ម៉ាឡេស៊ី និង​ធនាគារ ជាតិ​នៃ​កម្ពុជា ក្នុង​បុព្វ​ហេតុផល​ប្រ​យោជន៍​របស់​ប្រជាពលរដ្ឋ និង​ធុរជន​នៃ​ប្រទេស​ទាំងពីរ​។ ការណ៍​នេះ នឹង​ជា​កម្លាំងចលករ​មួយ​ក្នុងការ​ជំរុញ​ន​វា​នុ​វត្ត​ន៍ និង​សមាហរណកម្ម​ហិរញ្ញវត្ថុ ដែល​នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​»​។​ ​លោកស្រី ជា សិរី បានឱ្យដឹងថា អនុស្សរណៈ​យោគយល់​នេះ​គឺជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ឆ្ពោះ​ទៅរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ធនាគារកណ្ដាល​ទាំងពីរ​។​ ​លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​អនុ​ស្ស​រណៈ​យោគយល់​នេះ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ម៉ាឡេស៊ី នឹង​សហការគ្នា​ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញ​វត្ថុ និង​កែលម្អ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន សំដៅ​ជំរុញ​សកម្មភាព ពាណិជ្ជកម្ម និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំងពីរ ព្រមទាំង​ជួយ​លើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក ស្របតាម​គោលដៅ​របស់​អាស៊ាន​»​។​ ​ប្រទេស​ម៉ាឡេស៊ី​ ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​កាលពី​ឆ្នាំ ​២០២៣​។ ដោយ​ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​-​ម៉ាឡេស៊ី​ សម្រេចបាន​ទឹកប្រាក់​ជាង ​៦៣២ លាន​ដុល្លារ កើនឡើងជិត​ ២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២ ដែលមាន​ចំនួន ៦២០,៣៧ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE)​។​ ​ការនាំ​ចូល​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​បាន​កើនឡើង ៣,៧១ ភាគរយ ដល់ ៥២៧,៣៨ លាន​ដុល្លារ ខណៈ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រ​ទេស​ដែល​កាន់សាសនា​អ៊ិ​ស្លាម​មួយ​នេះ បាន​ធ្លាក់ចុះ ៦ ភាគរយ មក​ជាង ១០៥ លាន​ដុល្លារ​។​ ​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៥ លាន​នាក់ ដែល​បាន​កើនឡើង យ៉ាងខ្លាំង​ចំនួន ១៣៩,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២​។​ ​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៥ លាន​នាក់ កើនឡើង ១៣៩,៥ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០២២​។ ថៃ​គឺជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​ឈានមុខ​គេ បន្ទាប់មក​គឺ​វៀតណាម ចិន ឡាវ អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស និង​ម៉ាឡេស៊ី​៕

រូបភាពបន្ថែម ៖

ប្រភព: Samdech Thipadei Hun Manet, Prime Minister of Cambodia

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

អាជ្ញាធរ UAE បញ្ជាក់៖ ព័ត៌មាន "Golden Visa ១០ ឆ្នាំ សម្រាប់វិនិយោគិន Crypto" គឺជាព័ត៌មានមិនពិត

គ្រីបតូ

Ethereum បំបែក​កំណត់ត្រា​ខ្ពស់​ថ្មី​ចាប់តាំងពី​ខែកុម្ភៈ, ឡើង​ដល់ $3,424 ដុល្លារ

គ្រីបតូ

ការវិភាគតម្លៃ Bitcoin ពីអ្នកវិភាគ CryptoQuant

គ្រីបតូ

ការអាប់ដេត Pectra របស់ Ethereum បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែប្រតិកម្មទីផ្សារមានភាពស្ងប់ស្ងាត់ខ្លាំង ដោយតម្លៃ Ethereum (ETH) មិនបានកើនឡើង

Advertise

Related Article

បច្ចេកវិទ្យា

គណៈកម្មការដោះដូរមូលបត្រ (SEC) របស់ ប្រទេសនីហ្សេរីយ៉ា ស្នើឱ្យ Binance បញ្ឈប់ការស្វែងរក អ្នកវិនិយោគនៅក្នុងប្រទេសនីហ្សេរីយ៉ា

camboswap2023-06-11
បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

camboswap2023-06-28
បច្ចេកវិទ្យា

គ្រាន់តែ Elon Musk ធ្វើ្វការឆ្លើយតបទៅនឹងការប្ដឹងរបស់ Coinbase ដោយលើកឡើងពី Doge សោះធ្វើអោយកាក់ $Doge មាន ការកើនឡើង ក្នុងរយៈពេលខ្លី

camboswap2023-06-06
បច្ចេកវិទ្យា

STEPN រួមបញ្ចូល Apple Pay អ្នក​ប្រើប្រាស់អាចទិញ ស្បែកជើង ហើយទូទាត់ជាមួយ Apple Pay បាន

camboswap2023-05-24

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English