CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កត្តាដែលធ្វើឱ្យ Bitcoin ឡើងដល់ $64,000 ហើយធ្លាក់ចុះដល់ $59,000 វិញគឺដោយសារការលក់របស់រដ្ឋាភិបាលអាមេរិក?

CamboSwap

2024-02-29

656 View

ជាមួយនឹងការកើនតម្លៃ Bitcoin ខ្ពស់នាពេលថ្មីៗនេះ វេទិកាស៊ើបការណ៍ទិន្នន័យតាមខ្សែសង្វាក់ប្លុកឆេន Arkham បានតាមដាននូវការផ្ទេរ Bitcoin ដ៏ធំដែលរឹបអូសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សរុបចំនួន 15,000 BTC ។ នៅព្រឹកថ្ងៃទី29 ខែកុម្ភៈ Bitcoin បានឡើងដល់ $64,000 ហើយធ្លាក់ចុះមកដល់ $59,000 ដែលបណ្ដាលមនុស្ស 180,000 នាក់ខាតបង់ទឹកប្រាក់សរុបចំនួន 700 លានដុល្លារ។ តើរដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកលក់នៅតម្លៃកំពូល? បន្ទាប់ពីតម្លៃនៃ Bitcoin បានកើនឡើងដល់ $ 64,000 កាបូបដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរ 1 Bitcoin នៅម៉ោងប្រហែល 1:39 កន្លះម៉ោងក្រោយមក Bitcoin ដែលនៅសល់ចំនួន 2,817 BTC នៅក្នុងកាបូបក៏ត្រូវបានផ្ទេរផងដែរ ដោយតម្លៃសរុបនៃការផ្ទេរនេះគឺប្រហែល 173 លានដុល្លារ។ បន្ទាប់មកកាបូបមួយផ្សេងទៀតដែលមានមាន Bitcoin ចំនួន 12,300 BTC ដំបូងបានផ្ទេរ 0.01 BTC ទៅអាសយដ្ឋានដែលមិនស្គាល់ ហើយបន្ទាប់មក BTC ដែលនៅសល់ក៏ត្រូវបានផ្ទេរចេញផងដែរ។ តម្លៃនៃប្រតិបត្តិការមួយនេះគឺប្រហែល 750 លានដុល្លារ ហើយនៅទីបំផុតតម្លៃសរុបនៃ Bitcoin ដែលបានផ្ទេរពីកាបូបទាំងពីរគឺប្រហែល 923 លានដុល្លារ។

ដូចហ្នឹងអ្វីដែលយើងបានដឹង Bitcoin បានធ្លាក់ចុះភ្លាមៗបន្ទាប់ពីឡើងដល់ $ 64,000​ដែលបណ្ដាលមនុស្ស 180,000 នាក់ខាតបង់ទឹកប្រាក់សរុបចំនួន 700 លានដុល្លារ។ ដូច្នេះតើការផ្ទេរកាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមួយនេះជាការលក់នៅតម្លៃកំពូល ឬត្រៀមបន្ទាប់មិនទាន់មានការបកស្រាយនៅឡើយ។ ម្យ៉ាងវិញទៀតដោយសារ រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាត្រីបាឡែន Bitcoin ដ៏ធំបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពី Satoshi Nakamoto និង Binance។ យោងតាមទិន្នន័យពីវេទិកាស៊ើបការណ៍សម្ងាត់រូបិយប័ណ្ណ Arkham រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាត្រីបាឡែន Bitcoin ដ៏ធំបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងការកាន់កាប់ Bitcoin របស់ខ្លួននាពេលបច្ចុប្បន្នមានចំនួន 200,000 ដែលមានតម្លៃសរុប 12,2 ពាន់លានដុល្លារ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ក្រុមយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតី Joe​​ Biden បានចាប់ផ្តើមទំនាក់ទំនងទៅកាន់បុគ្គលសំខាន់ៗនៅក្នុងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ

គ្រីបតូ

ទីផ្សារកំពុងកង្វះ Liquidity ដែលធ្វើឱ្យតម្លៃមិនមានការប្រែប្រួល ! អ្នកជំនាញបានព្យាករណ៏ថាស្ថានភាពនេះប្រហែលជាមិនមានការបន្តរយៈពេលយូរទេ

គ្រីបតូ

PayPal បានចាប់ដៃគូជាមួយ Solana ដើម្បីពង្រីកលទ្ធនៃការទូទាត់កាក់ $PYUSD របស់ខ្លួន

គ្រីបតូ

ប្រធានផ្សារហ៊ុនញូវយ៉ក៖ ប្រសិនបើបទប្បញ្ញត្តិកាន់តែច្បាស់លាស់ នឹងពិចារណាផ្តល់សេវាកម្មជួញដូររូបិយប័ណ្ណគ្រីបតូ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English