CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

[អត្ថបទសុីជម្រៅ] ដំណើរផ្សងព្រេងរបស់បុរសម្នាក់ដែលបានចំណាយ $400 រួចចំណេញបាន $940,000 ជាមួយនឹងកាក់ $WIF

CamboSwap

2024-03-07

1217 View

ប្រភព: @pikachu_crypto

អត្ថបទនេះសម្រាយអំពីដំណើរផ្សងព្រេងរបស់បុរសម្នាក់ដែលបានជួញដូរកាក់ $WIF ដែលជាកាក់ meme ចាប់ពី 400 ដុល្លារទៅ 940,000 ដុល្លារ។ ថ្មីៗនេះ ខ្ញុំបានពឹងផ្អែកលើការជួញដូររូបិយប័ណ្ណ WIF ខ្ញុំបានចូលទីផ្សារជាមួយ $400 ហើយចាកចេញជាមួយនឹង $940,000! មនុស្សជាច្រើនសួរខ្ញុំពីរបៀបដែលខ្ញុំធ្វើវា ហើយចម្លើយរបស់ខ្ញុំគឺ៖ ចាប់យកឱកាសទាំងការកើនឡើង និងការធ្លាក់ចុះ ហើយរកមើលឱកាសនៅពេលដែលទីផ្សារប្រែប្រួល។ ដំណាក់កាលទី 1: ការស្វែងកាក់ Meme Coin នៅដំណាក់កាលនេះ សំណាងគឺដើរតួនាទីធំជាងជំនាញ និងចំណេះដឹង។ ជាការពិតណាស់ ការដឹងកន្លែងដែលត្រូវរកមើលកាក់ក្នុងតម្លៃថោកគឺមានសារៈសំខាន់ ទោះបីជា Telegram, Discord ឬ Twitter គឺជាកន្លែងដ៏ល្អដើម្បីស្វែងរករូបិយប័ណ្ណគ្រីបតូ ប៉ុន្ដែល្មមព័ត៌មានទាំងអស់នេះបានមកដល់យើង គឺកាក់ទាំងនេះត្រូវបានគេទិញយកជាច្រើន ហើយអ្នកខ្លះគឺរងចាំយើងចូលទិញ បន្ទាប់នាំគ្នាលក់ទម្លាក់តម្លៃតែម្ដង។ ដូច្នេះការដឹងអំពីកន្លែង Listing កាក់មុនគេ គឺជាអទិភាពសម្រាប់យើង។ ខណៈពេលដែលវេទិកាដូចជា Dexscreener ឬ Dextools គឺជាជម្រើសដំបូងសម្រាប់មនុស្សជាច្រើន ដែលចូលចិត្តប្រើ Ethereum ប៉ុន្ដែសម្រាប់ Solana ខ្ញុំសូមណែនាំគេហទំព័រ birdeye ។ ម្រេចចិត្តថាតើត្រូវបន្ថែមកាក់ $WIF នេះនឹងនៅពេលតម្លៃផ្លាស់ប្តូរ។

ចូលមកបទពិសោធន៏របស់ខ្ញុំ ការស្វែងរករបស់ខ្ញុំបានចាប់ផ្តើមជាមួយនឹងលក្ខណៈវិនិច្ឆ័យសាមញ្ញមួយ៖ ត្រូវចាប់យកចំណាប់អារម្មណ៍របស់ខ្ញុំក្នុងរយៈពេល 1-2 នាទី។ ឈ្មោះនិមិត្តសញ្ញាថូខឹនត្រូវតែមានភាពទាក់ទាញ ត្រូវមានភាពលេចធ្លោជាងគេក្នុងចំណោមនិមិត្តសញ្ញាថូខឹនជាច្រើន។ ដូច្នេះខ្ញុំបានចូលទៅក្នុងផ្នែក "Find Gem" (នៅក្នុង Birdeye) ។ ក្នុងចំណោមឈ្មោះថូខឹនរាប់មិនអស់ ខ្ញុំបានឃើញឈ្មោះថូខឹនមួយលេចធ្លោជាងគេគឺ WIF "dogwifhat" ។ ជាងដំបូងការត្រួតពិនិត្យរបស់ខ្ញុំទៅលើ Market Cap ថូខឹនមួយនេះបង្ហាញថាវាមាន Market Cap តិចតួច ក្រឡេកមើលផ្ទាំងសុវត្ថិភាពវាបង្ហាញលក្ខណៈធម្មតា។ បន្ទាប់មកខ្ញុំបានស្វែងរកតាម Twitter ទទួលបានជាលទ្ធផល៖ @dogwifcoin រួមជាមួយនឹងរូបថតឆ្កែពាក់មួកមួយ។ បន្ទាប់​ពី​បាន​រក​មើល tweets និង​ស្វែង​រក #Hastage $WIF ខ្ញុំ​បាន​ស្វែងយល់អំពីលើ​រឿងនៅលើ “dogwifhat” ដែលស្រដៀងទៅនឹង Meme "Pepe" និង "Doge"។ នៅពេលនោះខ្ញុំបានគិតថា ខ្ញុំ​ត្រូវ​វិនិយោគ​មិនថាល្អ​ឬ​អាក្រក់។ ជាមួយនឹងកាបូប Sol របស់ខ្ញុំ ខ្ញុំបានធ្វើការជួញដូរចំនួន 200 ដុល្លារក្នុងមួយ Transaction ហើយស

ដំណាក់កាលទី 2 ៖ ការវិនិយោគដោយសំណាង ដំណាក់កាលទី 2 មួយនេះដែល​ធ្វើ​ឱ្យ​លុយ ​400 ដុល្លារ​របស់​ខ្ញុំ​ក្លាយ​ជា 45,000 ដុល្លារ​យ៉ាង​អស្ចារ្យ។ បន្ទាប់ពីខ្ញុំបានទិញកាក់ $WIF ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំភ្លេចអំពីការវិនិយោគរបស់ខ្ញុំ។ ក្រោយមកថ្ងៃមួយ ខ្ញុំបានឆែកមើលកាបូបគ្រីបតូរបស់ខ្ញុំ។ កាក់ $WIF គឺនៅដដែលប៉ុន្ដែដូចភ្លឺចែងចាំង ដោយសារវាមានតម្លៃឡើងដល់ $45,000។ ប្រតិកម្មដំបូងរបស់ខ្ញុំ? សង្ស័យថាតើនេះអាចជាកំហុស (Error or Bug) ទេ? ខ្ញុំបានពិនិត្យតារាង K-line យ៉ាងរហ័ស ហើយបានរកឃើញថាតម្លៃ $WIF ពិតជាមានការកើនឡើងខ្ពស់មែន។ អ្នកតាមដានគណនី @dogwifcoin កើនឡើងទ្វេដង ហើយចំនួនអ្នកដែលទិញកាក់នេះក៏មានការកើនឡើង។ ដោយសារការវិនិយោគរបស់ខ្ញុំបានផលជាង 1000% ខ្ញុំក៏មានចំណាប់អារម្មណ៍ចូលរួមក្នុងក្រុម Telegram $WIF ដែលក្រុមនេះគឺមានការពិភាក្សាមិនចេះឈប់។ ការជជែកគ្នានេះត្រូវបានពោរពេញទៅដោយ Sticker និងរូបភាពសត្វឆ្កែពាក់មួកផ្សេងៗ នៅក្នុងក្រុម។ នៅពេលនោះ ខ្ញុំបានចាត់ទុកការវិនិយោគ 45,000 ដុល្លាររបស់ខ្ញុំជាការវិនិយោគដ៏អស្ចារ្យ។ ជាមួយនឹងកាក់ $WIF 2.08 លាននៅក្នុងដៃ ខ្ញុំបានសម្រេចចិត្តមិនវិនិយោគបន្ថែមទៀតទេ។ ប៉ុន្តែ​ជា​អកុសល ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​សោកស្ដាយ។ ហេតុអ្វីខ្ញុំវិនិយោគត្រឹមតែ 400 ដុល្លារ? ខ្ញុំអាចវិនិយោគបានយ៉ាងងាយស្រួល $1,000, $2,000, ឬសូម្បីតែ $4,000។ ប៉ុន្តែការគិតបែបនេះគឺឥតប្រយោជន៍ ខ្ញុំត្រូវតែរស់នៅជាមួយនឹងការសម្រេចចិត្តរបស់ខ្ញុំ ហើយទទួលវាជាបទពិសោធន៏។ ដំណាក់កាលទី 3 ៖ ការកើនឡើងខ្លាំងនៃកាក់ $WIF ពីទីនេះទៅ វាជាការផ្លាស់ប្តូរពីសំណាងទៅយុទ្ធសាស្ត្រ។ ជាមួយនឹងសមតុល្យ 60,000 ដុល្លារនៅក្នុងដៃ ខ្ញុំបានបន្តស្រាវជ្រាវពីរបៀបដែលអ្នកវិនិយោគ doge, shib, pepe ជាដើមទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ជាលទ្ធផលមានវិធីពីរយ៉ាង៖ +​ អ្នកត្រូវតែមាន IQ ខ្ពស់ + អ្នកគឺជាអ្នកមាន ដើម្បីមិនអើពើនឹងប្រាក់ចំណេញ 60k ដោយខ្ញុំដឹងថាខ្ញុំមិនមាន IQ ខ្ពស់ ហើយក៏មិនមែនជាអ្នកមាន ខ្ញុំក៏បានបង្កើតផែនការដ៏សាមញ្ញមួយ ប៉ុន្តែច្បាស់លាស់៖ លក់នៅតម្លៃខ្ពស់ ហើយទិញក្នុងតម្លៃទាប Buy Low Sell High។ សាមញ្ញណាស់មែនទេ? មែនហើយ ប៉ុន្ដែមិនងាយអនុវត្ត។ ដោយសារតែយូរៗទៅ ការពិភាក្សាជុំវិញកាក់ WIF កាន់តែខ្លាំងឡើង។ KOLs ជាច្រើនបានណែនាំពីវា ហើយតម្លៃនៃប្រាក់ចំណេញរបស់វាបានកើនឡើងដល់ជាង 100,000 ដុល្លារ។ នៅក្រោមកាលៈទេសៈធម្មតា ខ្ញុំបានអនុវត្តយុទ្ធសាស្រ្ដ Buy Low Sell High។ បន្ទាប់មកភាពភ័យរន្ធត់បានកើតឡើង - គឺ $WIF បានមានការធ្លាក់ចុះ 70% ដែលបានសាកល្បងនៃការតាំងចិត្តរបស់ខ្ញុំ ហើយខ្ញុំបាន​សោកស្ដាយ​ភ្លាមៗ​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​លក់​ជាច្រើនឬទាំងអស់។ ពីរខែបន្ទាប់គឺជាដូចជាការជិះ Roller coaster ដែលត្រូវបានសម្គាល់ដោយមានការធ្លាក់ដ៏គួរឱ្យភ័យខ្លាច និងការកើនឡើងដ៏គួរឱ្យរំភើប។ ទោះយ៉ាងណាក៏ដោយ ដោយសារកាក់ $WIF ក្លាយជាប្រធានបទដែលកំពុងពេញនិយមនៅលើ Twitter ហើយទីផ្សាររបស់វានៅតែបន្តកើនឡើង ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំគឺ ៖ រកលុយចំណេញឱ្យបាន $1 លានដុល្លារ ឬចាំរហូតដល់ Binance Listing។ ខ្ញុំបានដាក់យុទ្ធសាស្ត្រលើការជួញដូររបស់ខ្ញុំនៅក្នុងទីផ្សារ ដោយលក់ជាបណ្តើរៗនៅពេលដែលតម្លៃកើនឡើង។ នៅពេលដែល Binance Listing បានខិតជិតមក ខ្ញុំបានលក់កាក់ដែលនៅសេសសល់ជាច្រើនរបស់ខ្ញុំនៅតម្លៃ $1.8 និង $1.9។ ទោះបីជាចុងក្រោយខ្ញុំរកបានតែ $94,000 តិចជាងគោលដៅរបស់ខ្ញុំក៏ ប៉ុន្ដែខ្ញុំនៅតែចំណេញពីចំណេញការវិនិយោគមួយនេះ។

ដំណាក់កាលទី 4: តើនឹងមានអ្វីកើតឡើងប្រសិនបើជាខ្ញុំចាំលក់ទាំងអស់នៅពេលដែល $WIF List ចូល Binance? តើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើខ្ញុំយកកាក់ទាំងអស់ (2.08 លាន) ដល់ទីបញ្ចប់ ហើយលក់វាទាំងអស់ក្នុងតម្លៃ 1.90 ដុល្លារ? នោះគឺប្រហែល 4 លានដុល្លារ។ បើអ្នកអាចធ្វើបាន អ្នកគឺជាព្រះ។ នៅទីបំផុត ខ្ញុំបានចូលវិនិយោគជាមួយនឹងទឹកប្រាក់ $400 ហើយទទួលបានផលចំណេញនៅ $940,000 ។ ដូច្នេះហើយ ដំបូន្មានរបស់ខ្ញុំក្នុងការវិនិយោគគឺ៖ ចាប់យកឱកាសទាំងការកើនឡើង និងការធ្លាក់ចុះ ហើយរកមើលឱកាសនៅពេលដែលទីផ្សារប្រែប្រួល។

រូបភាពបន្ថែម ៖

ប្រភព: @pikachu_crypto

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

កាលបរិច្ឆេទដែលនឹងការអនុម័តសម្រាប់ Bitcoin Spot ETF ត្រូវបានកំណត់ជាផ្លូវការថានឹងដំណើរការចាប់ពីថ្ងៃទី 5 ខែមករាដល់ថ្ងៃទី 10 ខែមករា ឆ្នាំ2024

គ្រីបតូ

មូលហេតុ ដែលនាំអោយ Bitcoin ឡើងដល់ $27,000 ព្រឹកនេះ

គ្រីបតូ

មន្ត្រីសហភាពអឺរ៉ុបសង្ស័យ Binance ធ្វើគណនីក្លែងក្លាយនៅក្នុងប្រទេសអៀរឡង់ និងប្រទេសម៉ាល់តា

គ្រីបតូ

បច្ចុប្បន្នមានរូបិយប័ណ្ណគ្រីបតូចំនួន 501 អាចជួញដូរស្របច្បាប់បាននៅប្រទេសឥណ្ឌូនេស៊ី

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

និយតករហ្វីលីពីន បានព្រមានទៅលើ Gemini ចំពោះ ការបើកដំណើរការគ្មានការអនុញ្ញាត

camboswap2023-05-23
គ្រីបតូ

ស្ថាបនិក Ethereum លោក Vitalik Buterin ឆ្លើយតបទៅនឹង "Solana កាន់តែខ្លាំងឡើង ហើយមនុស្សជាច្រើនជឿថាវាបានក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ Ethereum"

Camboswap - ខេមបូស្វេប2024-11-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English