CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

យើងអាចមានឪកាសទិញ Bitcoin ក្នុងតម្លៃទាបទៀតអត់?

CamboSwap

2024-03-11

628 View

បន្ទាប់ពីតម្លៃនៃ Bitcoin បានបំបែកកំណត់ត្រានាពេលថ្មីៗនេះ ដែលធ្វើឱ្យអ្នកវិនិយោគបានចាប់អារម្មណ៏ទៅលើទីផ្សារគ្រីបតូ? នៅក្នុងអំឡុងពេលដែលអ្នកវិនិយោគមានភាពសុទិដ្ឋិនិយមទៅលើតម្លៃ Bitcoin ដែលគិតថា Bitcoin អាចមានការកើនឡើងខ្ពស់ជាងនេះ ក៏មានសំណួរលើកឡើង តើ Bitcoin អាចមានការធ្លាក់ចុះពី 20 ទៅ 30% ? តើឱកាសបែបនេះនឹងកើតឡើងដែរឬទេ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​អត្ថបទ​មួយ​របស់ Tide Capital ដែល​រៀប​ចំ​ចងក្រង និង​សរសេរ​ដោយ CamboSwap។ 1. Bull Market បានចាប់ផ្ដើមបណ្ដើរៗ តក្កវិជ្ជានៃការកើនឡើងរយៈពេលវែងរបស់ Bitcoin បានឃើញកាន់តែច្បាស់។ ការចាប់ផ្តើមនៃ Bitcoin Spot ETFs បាននាំមកនូវមូលនិធិបន្ថែម គួបផ្សំនឹងកត្តាបំណុលរបស់សហរដ្ឋអាមេរិក និង Bitcoin Halving ពេលខាងមុខ ដែលបង្ហាញអំពីតម្រូវការកាន់តែខ្លាំងអំពី Bitcoin ដែលជាសញ្ញានៃការចាប់ផ្ដើមបណ្ដើរៗនូវ Bull Market ។ 2. កត្តានៅពីក្រោយការកើនឡើងនៃ Bitcoin និងមាស គឺដោយសារកត្តាបំណុលរបស់សហរដ្ឋអាមេរិក ទំហំបំណុលរបស់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើង ហើយទំហំបំណុលសរុបត្រូវបានគេរំពឹងថានឹងលើសពី 50 ពាន់ពាន់លានដុល្លារ ($50 trillion) ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។ នៅក្រោមកាលៈទេសៈបែបនេះ វិនិយោគិនបានបង្វែរការយកចិត្តទុកដាក់របស់ពួកគេចំពោះទ្រព្យសម្បត្តិដែលខ្វះខាតដូចជា Bitcoin និងមាសដើម្បីស្វែងរកការការពារ និងការរក្សាតម្លៃនូវទ្រព្យសម្បត្តិរបស់ពួកគេ។ 3. ការរំពឹងទុកមុន Bitcoin Halving អាចមានការធ្លាក់ចុះ 20 ទៅ 30% ទិន្នន័យពីមុនបានបង្ហាញថាមុនពេល Bitcoin Halving 50 ថ្ងៃតម្លៃរបស់ Bitcoin​​ អាចមានការធ្លាក់ចុះ 30% ហើយបន្ទាប់ពី Bitcoin Halving ហើយ Bitcoin អាចមានការធ្លាក់ចុះជាមធ្យម 3%។ បើយោងយាមរបាយការណ៍នៅថ្ងៃទី 29 ខែកុម្ភៈដោយក្រុមហ៊ុន JPMorgan ព្រឹត្តិការណ៍ Bitcoin Halving នៅក្នុងខែមេសាអាចបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃ Bitcoin ដែលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ 42,000 USDT។ 4. ការភ័យខ្លាចការធ្លាក់ចុះរបស់ Bitcoin អាចជាឪកាសសម្រាប់ Altcoin បច្ចុប្បន្ននៅក្នុងទីផ្សារគ្រីបតូគឺមានមូលនិធិចាក់ចូលជាច្រើន​ ដោយមានកត្តានៃការភ័យខ្លាចនៃការរធ្លាក់ចុះរបស់ Bitcoin វិនិយោគអាចងាកពីការវិនិយោគ Bitcoin មក Altcoin ដែលជាឪកាសសម្រាប់អ្នកវិនិយោគផ្សេងត្រៀមក្នុងយុទ្ធសាស្រ្ដវិនិយោគរកប្រាក់ចំណេញ។ សរុបសេចក្ដី និន្នាការរយៈពេលវែងនៃទីផ្សារ Bitcoin សមនឹងទទួលបានការយកចិត្តទុកដាក់។ វិនិយោគិនអាចចាប់យកឱកាសទីផ្សារ និងវិនិយោគដោយសមហេតុផល។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវយកចិត្តទុកដាក់លើហានិភ័យទីផ្សារ រក្សាអាកប្បកិរិយាប្រុងប្រយ័ត្ន ធ្វើការងារបានល្អក្នុងការគ្រប់គ្រងហានិភ័យ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីទី 47 របស់សហរដ្ឋអាមេរិកជាផ្លូវការ

គ្រីបតូ

ធនាគារស្វីស UBS បានចេញផ្សាយប្រព័ន្ធ UBS Digital Cash ដែលជាប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយបច្ចេកវិទ្យាប្លុកឆេន សម្រាប់ការផ្ទេរប្រាក់ដុល្លារអាមេរិក/អឺរ៉ូ/យន់ចិន

គ្រីបតូ

នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រីបតូ WonderFi ត្រូវបានចាប់ជំរិត និងដោះលែងបន្ទាប់ពីបង់ប្រាក់លោះចំនួន 1 លានដុល្លារ

គ្រីបតូ

CZ: វិនិយោគិនគួរតែចូលរួមក្នុងការគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវនៅពេលដែល Bitcoin ឡើងដល់កម្រិតខ្ពស់ជាបន្តបន្ទាប់

Advertise

Related Article

គ្រីបតូ

ធនាគារ Kasikorn (K-Bank) របស់ប្រទេសថៃ បានទិញភាគហ៊ុនរបស់ Satang Crypto Exchange ក្នុងតម្លៃ 103 លានដុល្លារ

camboswap2023-10-30
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13
គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English