CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ប្រទេសថៃបានចាប់ខ្លួនប្ដីប្រពន្ធចិន2នាក់ជាប់ពាក់ព័ន្ធការបោកមនុស្សជាង 20ម៉ឺននាក់សរុបទឹកប្រាក់ 288លានដុល្លារ

CamboSwap

2023-06-03

773 View

ប្រភព: nationthailand

ប៉ូលិស​ថៃបាន​បើក​ប្រតិបត្តិការ​ដាក់​ឈ្មោះ​ថា "Trust No One" មានគោលបំណងលុបបំបាត់ឧក្រិដ្ឋជននៅលើវិស័យរូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសថៃបាននិយាយថា ប្តីប្រពន្ធជនជាតិចិនមួយគូត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅផ្ទះវីឡាមួយក្នុងសង្កាត់ Prawet នៃទីក្រុងបាងកក ខណៈដែលពួកគេនៅពីក្រោយការឆបោកដែលអាចឆក់យកប្រាក់ជាង 10 ពាន់លានបាត (288 លានដុល្លារ) ពីជនជាតិថៃ និងជនបរទេស។

ប្រតិបត្តិការនេះត្រូវបានបញ្ជាដោយលោក Dang Longsa អគ្គស្នងការនគរបាលជាតិថៃ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ រួមជាមួយនឹងការិយាល័យប្រឆាំងការលាងលុយកខ្វក់ថៃ ការិយាល័យអន្តោប្រវេសន៍ និងនាយកដ្ឋានផ្សេងៗទៀតរួមទាំង FBI ។ល។ ក្នុង​ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​ឆែកឆេរ​ទីតាំង​ផ្សេងៗ​រួម​មាន​ផ្លូវ​ស៊ីណាការ៉ុន និង​គ្រីថា ក្នុង​ទីក្រុង​បាងកក។ ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមបន្ទាប់ពីជនរងគ្រោះបានប្តឹងទៅការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថាឧក្រិដ្ឋជនបានទាក់ទាញពួកគេឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូក្លែងក្លាយ និងទ្រព្យសម្បត្តិផ្សេងទៀតហើយបានបាត់បង់ប្រាក់ជាង 35 លានបាតក្នុងការឆបោក។

ប៉ូលីសថៃបាននិយាយថា ចំនួនទឹកប្រាក់នៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តអាចលើសពី ១០ ពាន់លានបាត (288 លានដុល្លារ) ហើយចំនួនជនរងគ្រោះមានដល់ជាង ២០ ម៉ឺននាក់ ប៉ុន្តែចំនួនជាក់លាក់នៅមិនទាន់មាននៅឡើយទេ ព្រោះនៅមានជនរងគ្រោះផ្សេងទៀត។ បន្ថែមពីលើនេះ ប៉ូលីសក៏បានឆែកឆេររកឃើញជនសង្ស័យចំនួន១៦ផ្សេងទៀត ពាក់ព័ន្ធទៅនឹងមនុស្ស២នាក់ខាងលើ នៅតំបន់ផ្ទះវីឡា។ ជាបឋមប៉ូលិសថៃបាន​រឹបអូស​បាន​លុយ​ជាង​១,៥​លាន​បាត​តាម​អាស័យដ្ឋាន ព្រម​ទាំង​ដី​ដែល​មាន​តម្លៃ​ជាង​១៨០​លាន​បាត តុក្កតា Bearbrick ១៤​គ្រឿង ទូរស័ព្ទ iPhone ៦​គ្រឿង iPad កុំព្យូទ័រ MacBook មួយ​គ្រឿង និង​កាបូប​ប្រណីត ។ ប្តីប្រពន្ធជនជាតិចិនដែលមានអាយុ 31 និង 25 ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការឆបោកវិនិយោគតាមអ៊ីនធឺណិត និងការលាងលុយ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលប្រាកដនោះគឺថា ទិសដៅនៃការបង្រ្កាបការក្លែងបន្លំរបស់ប្រទេសថៃបានផ្លាស់ប្តូរពីឧស្សាហកម្មធម្មតាទៅឧស្សាហកម្មគ្រីបតូ និងពីការបង្រ្កាបក្រៅបណ្តាញទៅការតាមដានតាមអ៊ីនធឺណិត។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គូស្នេហ៍ជនជាតិចិនដែលបានប្រព្រឹត្តការក្លែងបន្លំក្នុងករណីនេះស្ទើរតែមិនមាននរណាកត់សម្គាល់ពីមុនមក ប៉ុន្តែពួកគេបានបង្កើតការឆបោកដ៏ធំគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានលាក់រហូតមកដល់បច្ចុប្បន្ន។ "Trust No One" គឺជាប្រធានបទ និងគោលបំណងនៃប្រតិបត្តិការរបស់ប៉ូលីសថៃលើកនេះ ក្នុងគោលបំណងបំផ្លាញ “ខ្នងបង្អែក” របស់ក្រុមឧក្រិដ្ឋជនទាំងអស់។

ប្រភព: nationthailand

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ស្ថាប័នចំនួនបួនបានដាក់ពាក្យស្នើសុំបង្កើត Solana ETF ដែលអាចនឹងទទួលបានការអនុម័តនៅដើមខែសីហា ឆ្នាំ 2025 ប្រសិនបើ SEC យល់ព្រម

គ្រីបតូ

ប្រធាន SEC របស់សហរដ្ឋអាមេរិកលោក Gary Gensler នឹងលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025

គ្រីបតូ

IMX, ADA, AGIX និង Token ផ្សេងទៀតនឹងត្រូវ Unlock នៅក្នុងសប្តាហ៍នេះ

គ្រីបតូ

ធនាគារ ZA Bank ហុងកុងចាប់ផ្តើមសេវាជួញដូររូបិយប័ណ្ណគ្រីបតូ!

Advertise

Related Article

បច្ចេកវិទ្យា

គម្រោងឆ្លងខ្សែសង្វាក់ Poly Network ត្រូវបានវាយប្រហារ

camboswap2023-07-03
បច្ចេកវិទ្យា

អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់វៀតណាមកំពុងស៊ើបអង្កេតជុំវិញបណ្តាញ Pi Network ដោយមានការព្រួយបារម្ភអំពីគំរូទីផ្សាររបស់ Pi Network

camboswap2023-07-05
បច្ចេកវិទ្យា

មូលហេតុដែលគណៈកម្មការមូលបត្រអាមេរិក (SEC) ប្ដឹងទៅលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ

camboswap2023-06-12
បច្ចេកវិទ្យា

ក្រុមហ៊ុនយក្សរបស់ជប៉ុនក្រុមហ៊ុន Sony បានត្រៀមខ្លួនចូលក្នុងវិស័យ Web 3.0

camboswap2023-05-31

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English