CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ថា គ្រីបតូ ទៅបោកច្រើន តុងទីន ក៏មិនណយដែល បោកម្ដងរាប់សិបលានដុល្លារ

CamboSwap

2024-04-04

497 View

ប្រភព: Fresh News

មេតុងទីនអនឡាញ២នាក់ប្តីប្រពន្ធ ដែលបោកលុយពលរដ្ឋជាច្រេីនរយនាក់ អស់រាប់សិបលានដុល្លារ នៅខេត្ដកំពង់ចាម និងបណ្ដារាជធានី-ខេត្ដមួយចំនួន ត្រូវកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ

កម្លាំងអាវុធហត្ថ បានតាមចាប់ខ្លួន២នាក់ ប្ដី-ប្រពន្ធ មេតុងទីនអនឡាញ ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ នៅរាជធានីភ្នំពេញ និងកំពង់ចាម បានហេីយដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញ ដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៤០នាទី នៅចំណុចខុនដូរអិលបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១៖ ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។ ២៖ ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។ បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី៕

រូបភាពបន្ថែម ៖

ប្រភព: Fresh News

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ប្រទេសកូរ៉េខាងត្បូងបានបង្កើតក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មទ្រព្យសម្បត្តិនិម្មិតជាផ្លូវការ

វិនិយោគ

$OKB កាក់របស់ Exchange OKX បានធ្លាក់ចុះក្រោម $26 ធ្លាក់ចុះ 52.59% ក្នុងរយៈពេល 24 ម៉ោង

គ្រីបតូ

Bloomberg: ផែនការរបស់ Binance ដើម្បីត្រឡប់ទៅបើកដំណើរការឡើងវិញនៅចក្រភពអង់គ្លេសត្រូវបានរារាំងដោយបទប្បញ្ញត្តិ

បច្ចេកវិទ្យា

មានការវាយប្រហារទៅលើ Curve Finance ដែលធ្វើឱ្យមានការខាតបង់ចំនួន 52 លានដុល្លារអាមេរិក ហើយ CRV បានធ្លាក់ចុះជាង 15% ក្នុងរយៈពេលមួយថ្ងៃ

Advertise

Related Article

ព័ត៌មានទូទៅ

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាម នៅខណ្ឌសែនសុខ

camboswap2023-12-05
ព័ត៌មានទូទៅ

ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផលក្រុមហ៊ុន TP-Link

camboswap2024-01-31
ព័ត៌មានទូទៅ

ក្លឹប​បាល់ទាត់​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក

camboswap2024-02-16
ព័ត៌មានទូទៅ

មក​ស្គាល់​​ពី​ ប្រទេស​ដែល​ធ្លាប់​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English